Saturday, April 20, 2024
Homeព័ត៌មានជាតិសម្តេច​ហ៊ុន សែន រំលឹក​កង​កម្លាំង ប្រដាប់​អាវុធ​សហ​ការ​ទប់​ស្កាត់​ការ​កាប់​បំផ្លាញ ព្រៃ​ឈើ

សម្តេច​ហ៊ុន សែន រំលឹក​កង​កម្លាំង ប្រដាប់​អាវុធ​សហ​ការ​ទប់​ស្កាត់​ការ​កាប់​បំផ្លាញ ព្រៃ​ឈើ

ភ្នំពេញ ៖ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងរំលឹកជាថ្មី ឱ្យកងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ សហការជាមួយ អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីទប់ស្កាត់ ការកាប់បំផ្លាញព្រៃឈើ និងធនធានធម្មជាតិ និងការពារឯករាជ្យអធិបតេយ្យបូរណភាពទឹកដី ធានាកុំឱ្យមានអំពើភេរវកម្មនិងបដិវត្តន៍ពណ៌ ជាដាច់ខាត។

សម្តេចហ៊ុន សែន បានថ្លែងបែបនេះក្នុង ឱកាសដែលសម្តេចបានអញ្ជើញធ្វើបទបាឋកថា ស្តីពី “ការដឹកនាំបញ្ជាកម្លាំងសភាពការណ៍ជាតិ អន្តរជាតិ និងបញ្ហាផ្សេងៗ” ជូនដល់ថ្នាក់ដឹកនាំ នគរបាលជាតិ និងនិស្សិតសិក្ខាកាមនៃបណ្ឌិត្យ សភានគរបាល កម្ពុជា ជាង១ពាន់នាក់ កាលពី ព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅបណ្ឌិត្យ សភានគរបាលកម្ពុជា។

hun-sen2

នៅថ្ងៃទី៣ ខែវិច្ឆិកា ព្រឹកមិញនេះ សម្តេច តេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញធេវីបទបាឋកថា លើប្រធានបទ “ការដឹកនាំបញ្ជាកងកម្លាំងសភាពការណ៍ជាតិ-អន្តរជាតិ និងបញ្ជាផ្សេងៗ” ជូនដល់ថ្នាក់ដឹកនាំ គ្រូនគរបាលជាតិ មន្ត្រីនគរបាលជាតិ និងនិស្សិតសិក្ខាកាមនៃបណ្ឌិត្យសភានគរបាលកម្ពុជា។ ក្រោយពីបានផ្តល់នូវការយល់ដឹងអំពីសភាព- ការណ៍នយោបាយ អន្តរជាតិ និងក្នុងតំបន់រួច មក សម្តេចតេជោ នាយករដ្ឋមន្ត្រី បានផ្តល់ អនុសាសន៍សំខាន់ៗមួយចំនួន ដល់មន្ត្រីនគរបាល និងសិក្ខាកាម ដើម្បីបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិឱ្យរីកចម្រើន ក្នុងនោះ មាន ដូចជាកងកម្លាំងគ្រប់ប្រភេទត្រូវការពារឯក- រាជ្យអធិបតេយ្យភាព បូរណភាពទឹកដីឱ្យបាន ដាច់ខាត និងបង្កើតទំនាក់ទំនងល្អជាមួយប្រទេស ជិតខាង។ ត្រូវពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ សង្គម ដើម្បីទប់ស្កាត់ការជួញដូរមនុស្ស អំពើ ប្លន់ប្រដាប់អាវុធ ជាពិសេសគ្រឿងញៀនដែល ជាបញ្ហាធំ។ ត្រូវពង្រឹងការអនុវត្តនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព និងត្រូវយកចិត្តទុកដាក់ ដោះស្រាយបញ្ហា សណ្តាប់ធ្នាប់សាធារណៈ ការអនុវត្តច្បាប់ចរាចរណ៍ឱ្យមានប្រសិទ្ធភាព។ ត្រូវធានាកុំឱ្យមានអំពើភេរវកម្មកើតឡើងដាច់- ខាតនៅកម្ពុជាដើម្បីទាក់ទាញភ្ញៀវទេសចរ និង អ្នកវិនិយោគ។ កងម្លាំងទាំងអស់ ត្រូវចូលរួម សហការជាមួយមន្ត្រីគយ ពន្ធដារ ដើម្បីប្រមូល ពន្ធ បង្កើនប្រាក់ចំណូលជាតិ ហើយសហការល្អ ជាមួយមន្ត្រីការពារព្រៃឈើ ធនធានរ៉ែ ដើម្បី ទប់ស្កាត់ការកាប់បំផ្លាញឈើ បូមរ៉ែ ខ្សាច់ និង អំពើរុករករ៉ែខុសច្បាប់ដទៃទៀត។

សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានសង្កត់ ធ្ងន់ផងដែរ ទៅលើកងកម្លាំងប្រដាប់អាវុធគ្រប់- ប្រភេទ ត្រូវធានាដាច់ខាតមិនឱ្យមានបដិវត្តន៍ ពណ៌កើតឡើងនៅកម្ពុជា ដែលបំផ្លាញនូវសេចក្តីសុខ និងសន្តិភាពនៅក្នុងប្រទេសជាតិ ហើយ ការពាររាជរដ្ឋាភិបាលស្របច្បាប់។ កងកម្លាំង ត្រូវខិតខំលុបបំបាត់ភាពអសកម្មរបស់ខ្លួន ហើយ ត្រូវចូលរួមកសាងអំពើល្អ និងសកម្មភាពជួយ សង្គមឱ្យបានច្រើន។ សំខាន់ជាងនេះទៅទៀត គឺត្រូវយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសាធារ- ណៈជូនប្រជាពលរដ្ឋ ពិសេសគឺសេវាតម្រូវការ ចាំបាច់ ដូចជាអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ បញ្ជីជាតិ ប័ណ្ណស្នាក់នៅ ជាដើម។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានកោតសរសើរដល់ថ្នាក់ដឹកនាំ គ្រូនគរបាល ជាតិ មន្ត្រីនគរបាលជាតិ និងនិស្សិត-សិក្ខាកាម នៃបណ្ឌិត្យសភាពនគរបាលកម្ពុជា ដែលបាន ខិតខំប្រឹងប្រែងបង្រៀន និងរៀនសូត្រ ក្រេប យកចំណេះដឹង ដើម្បីចូលរួមក្នុងការអភិវឌ្ឍ ប្រទេសជាតិ ឱ្យមានសុខសន្តិភាព និងរីកចម្រើន ខ្លាំងឡើងថែមទៀត”។

គួរបញ្ជាក់ដែរថា ពាក់ព័ន្ធការងារទប់ស្កាត់ និងបង្ក្រាបការកាប់បំផ្លាញព្រៃឈើ កន្លងមក សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានដាក់បញ្ជាក់ ដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធយកចិត្ត ទុកដាក់អនុវត្តឱ្យមានប្រសិទ្ធភាព ហើយរាជ- រដ្ឋាភិបាលក៏បានបង្កើតគណៈកម្មាធិការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ផងដែរ។ ប៉ុន្តែមជ្ឈដ្ឋានទូទៅសង្កេតឃើញថា មកដល់ពេលនេះ ការកាប់បំផ្លាញព្រៃឈើនៅ តែបន្តកើតមាន ហើយកាលពីពេលថ្មីៗនេះ បណ្តាញព្រះសង្ឃឯករាជ្យ ដើម្បីយុត្តិធម៌សង្គម ដឹកនាំដោយព្រះតេជគុណប៊ុត ប៊ុនតិញ បាន ធ្វើយុទ្ធនាការចុះល្បាតព្រៃនៅតំបន់អភិរក្ស ព្រៃព្រះរកា និងបានរកឃើញថា នៅតែមាន ការកាប់បំផ្លាញព្រៃឈើទ្រង់ទ្រាយធំដោយ មានឈ្មួញធំៗស៊ុមគ្រលុំជាមួយមន្ត្រីធំៗក្បាល ខូចមួយចំនួន ដែលនៅតែបំពានអនុសាសន៍ និងបទបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី ធ្វើឱ្យ ព្រៃឈើនៅតែបន្តវិនាស។

ដោយឡែក ជុំវិញសភាពការណ៍អន្តរជាតិ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងថា សម្តេចគាំទ្រលោកដូណាល់ ត្រាំ ជាប្រធានា- ធិបតីសហរដ្ឋអាមេរិក ជាងលោកស្រីហ៊ីល- ឡារី គ្លីនតុន។

សម្តេចហ៊ុន សែន បានថ្លែងថា “ការប្រែ- ប្រួលយ៉ាងគំហុកនៃការគាំទ្របេក្ខភាពប្រធា- នាធិបតីអាមេរិក រវាងលោកស្រីហ៊ីលឡារី គ្លីនតុន និងលោកត្រាំ មិនមែនជារឿងធម្មតា ពេកនោះឡើយ។ តែទោះបីជាយ៉ាងណា ប្រសិន បើលោកដូណាល់ ត្រាំ ជាប់ឆ្នោតជាប្រធានា ធិបតីអាមេរិក នោះស្ថានការណ៍ពិភពលោក នឹង មានភាពល្អប្រសើរ។ សម្រាប់ខ្ញុំនិយាយដោយ ត្រង់ ខ្ញុំចង់ឱ្យត្រាំ ឈ្នះខ្លាំងណាស់។ បើត្រាំ ឈ្នះ ពិភពលោកអាចនឹងមានការប្រែប្រួល ហើយអាចមានសភាពការណ៍ល្អផង ដោយសារ ត្រាំ អ្នករកស៊ី បើត្រាំ អ្នករកស៊ី គឺត្រាំ មិនចង់ ឱ្យមានសង្គ្រាមទេ អាហ្នឹងនិយាយ ឱ្យពិត…”។

យ៉ាងណា សម្តេចហ៊ុន សែន បានថ្លែង បន្ថែមថា ប្រសិនបើលោកស្រីហ៊ីលឡារី គ្លីនតុន ជាប់ឆ្នោត ទំនាក់ទំនងអាមេរិក និងចិន អាច ទ្រាំទ្របាន តែទំនាក់ទំនងអាមេរិក និងរុស្ស៊ី នឹងមានការលំបាក។ តែប្រសិនបើលោកត្រាំ ឈ្នះឆ្នោតវិញ លោកត្រាំ នឹងក្លាយជាមិត្តភក្តិ ជាមួយលោកពូទីន ប្រធានាធិបតីរុស្ស៊ី៕

ដោយ ៖ ដារិទ្ធ

RELATED ARTICLES