Friday, March 29, 2024
Homeព័ត៌មានអន្តរជាតិកងទ័ពឥណ្ឌា និងប៉ាគីស្ថាន បាញ់​ឆ្លង​ ឆ្លើយគ្នា​នៅ​ កាស្មៀ

កងទ័ពឥណ្ឌា និងប៉ាគីស្ថាន បាញ់​ឆ្លង​ ឆ្លើយគ្នា​នៅ​ កាស្មៀ

ព័ត៌មានទាន់ហេតុការណ៍បំផុត

តំបន់កាស្មៀ៖ ប្រភពផ្លូវការឲ្យ ដឹងថាកងទ័ព ឥណ្ឌានិង ប៉ាគីស្ថាន កាលពីថ្ងៃសុក្រ នេះបានប៉ះទង្គិច គ្នាទ្រង់ទ្រាយ ធំដោយការ បាញ់ឆ្លងឆ្លើយគ្នាលើ ទីតាំងនៃខ្សែ បន្ទាត់ព្រំដែន ខណ្ឌ ចែកកាស្មៀដែលស្ថិត ក្រោមការ គ្រប់គ្រងដោយ យោធារវាងប្រទេស ទាំងពីរ។

ភាគីទាំងពីរបាន បាញ់ឆ្លងឆ្លើយ គ្នានៅតំបន់ ខ្សែបន្ទាត់ ព្រំដែនក្នុងស្រុក Jammu , Rajouri និងស្រុក Poonch ។ មន្ត្រីការពារ ជាតិបានថ្លែងថា ការ ប៉ះទង្គិចគ្នានេះ បានចាប់ ផ្តើមឡើង កាលពីល្ងាច ថ្ងៃព្រហស្បតិ៍ និងបន្ត រហូតដល់ព្រឹក ថ្ងៃសុក្រ ។

មន្ត្រីយោធា ឥណ្ឌាបានឲ្យដឹង ថាកងទ័ព ប៉ាគីស្ថាន បានចាប់ផ្តើម ការបាញ់ប្រហារ ដោយមិនមានការ ត្រៀមខ្លួន ទុកក្នុងតំបន់ Pallanwal , Manjakote និង Balkote ដែលជាគោលដៅ នៃប៉ុស្តិ៍ ព្រំដែននិង តំបន់ជន ស៊ីវិលកាលពី ល្ងាចមិញ ។ ទាហានល្បាតតាម ខ្សែបន្ទាត់ ព្រំដែនរបស់ យើងបានវាយ បកវិញនិង បានឆ្លើយតប យ៉ាងសក្តិសម ទៅនឹងការ បាញ់កាំភ្លើងធំ របស់ប៉ាគីស្ថាន ។

របាយការណ៍បាន បង្ហាញថា ការបាញ់ឆ្លង ឆ្លើយគ្នានេះ បានបន្ត កើតមាន រហូតដល់ ពេលរាត្រី ។ទន្ទឹមនិងនេះ ក៏ពុំមានរបាយការណ៍ណា មួយដែល បញ្ជាក់ថាមានអ្នក ស្លាប់ឬរងរបួស ចំពោះភាគី ឥណ្ឌាដោយសារ តែការបាញ់ប្រហារ ពីសំណាក់កងទ័ព ប៉ាគីស្ថានឡើយ ។

កាលពីប៉ុន្មានសប្តាហ៍មុន គេសង្កេតឃើញ ថាមានការកើន ឡើងក្នុងការប៉ះ ទង្គិចគ្នានៅ លើព្រំដែនអន្តរជាតិ និងខ្សែ បន្ទាត់ព្រំដែនដែលខណ្ឌចែកកាស្មៀរវាងប្រទេសទាំងពីរ ។

ទាំងរដ្ឋាភិបាលក្រុងញូវដេលី និងអ៊ីស្លាម៉ាបាដ បានចោទប្រកាន់ គ្នាទៅវិញទៅមក នៃការបាញ់ ប្រហារដោយ មិនបានត្រៀមខ្លួនទុក ជាមិននិង ការរំលោភ បំពាន ដល់កិច្ចព្រម ព្រៀងឈប់បាញ់។ ហើយភាគី ទាំងពីរបានរក្សា ការឆ្លើយតបដាក់គ្នាយ៉ាងសមគួរដោយកងទ័ពងដែរ ។ កងទ័ពប៉ាគីស្ថាន និងឥណ្ឌាបាន បាញ់តបតគ្នា នៅលើខ្សែ បន្ទាត់ព្រំដែនដែល មានចម្ងាយ ៧២០គីឡូម៉ែត្រ និង១៩៨គីឡូម៉ែត្រ នៃព្រំដែន អន្តរជាតិ ក្នុងតំបន់កាស្មៀថ្វី បើមានកិច្ច ព្រមព្រៀងក្នុង ឆ្នាំ២០០៣ ក្នុងការ ឃ្លាំមើល បទឈប់បាញ់ យ៉ាងណាក្តី ។

គួររំលឹកថា កាស្មៀ ត្រូវបានបែងចែក រវាងឥណ្ឌា និងប៉ាគីស្ថាន និង ត្រូវបាន អះអាងពី ការគ្រប់គ្រង ទាំងមូល ដោយភាគីទាំងពីរ ។ ចាប់តាំងពីប្រជាជាតិទាំងពីរទទួលបានឯករាជ្យពីចក្រភពអង់គ្លេស ប្រទេសទាំងពីរបានស្ថិត ក្នុងភ្នក់ភ្លើង សង្គ្រាមចំនួន៣ ក្នុងនោះ សង្គ្រាមពីរគឺ នៅតំបន់ កាស្មៀតែម្តង ។

RELATED ARTICLES