Thursday, May 2, 2024
Homeព័ត៌មានជាតិសម្តេច​ព្រះ​មហា​ក្សត្រី ព្រះ​វរ​រាជ​មា​តា ជាតិ​ខ្មែរ យាង​ចូល​រួម​បុណ្យ​សព​ម្តាយ​ក្មេក​ លោក​សម រង្ស៊ី

សម្តេច​ព្រះ​មហា​ក្សត្រី ព្រះ​វរ​រាជ​មា​តា ជាតិ​ខ្មែរ យាង​ចូល​រួម​បុណ្យ​សព​ម្តាយ​ក្មេក​ លោក​សម រង្ស៊ី

ភ្នំពេញ ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុង សេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៃព្រះ រាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ព្រះអង្គបានសព្វព្រះរាជហប្ញទ័យ យាងចូលរួម បុណ្យសពគោរពវិញ្ញាណក្ខន្ធលោកស្រីញឹក ជូឡុង មាសកេត សមភ័ត្រ ត្រូវជាម្តាយក្មេកលោក សម រង្ស៊ី និងជាម្តាយបង្កើតលោកស្រីជូឡុង សូមួរ៉ា ដែលបានទទួលមរណភាព កាលពី វេលាម៉ោង២រសៀល ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០១៦ ដោយជរាពាធ ក្នុងជន្មាយុ៩៦ឆ្នាំ នៅ គេហដ្ឋានលោកសម រង្ស៊ី នារាជធានីភ្នំពេញ។

លោកអេង ឆៃអ៊ាង តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានឱ្យដឹងតាមរយៈទំព័រ ហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក កាលពីព្រឹកថ្ងៃ ទី២៦ វិច្ឆិកា ឆ្នាំ២០១៦ ថា “នៅវេលាម៉ោង ៩និង៣៥នាទីព្រឹកមិញ សម្តេចព្រះនរោត្តម មុនិនាថ សីហនុ ព្រះមហាក្សត្រី ព្រះវររាជមាតា ជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភ- មង្គល បានយាងមកគោរពវិញ្ញាណក្ខន្ធសព លោកយាយញឹក ជូឡុង មាសកេត សមភ័ត្រ មាតាលោកជំទាវជូឡុង សូមួរ៉ា និងជាមាតា ក្មេកលោកប្រធានសម រង្ស៊ី”។

ចំណែកលោកកឹម សុខា ប្រធានស្តីទី គណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ចាម ដែលបានចូលរួមពិធី បុណ្យសពម្តាយក្មេកលោកសម រង្ស៊ី នៅថ្ងៃ- ដដែលនោះដែរ បានសរសេរក្នុងទំព័រហ្វេសប៊ុក របស់លោកថា “ព្រឹកនេះ សម្តេចព្រះមហា- ក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតា ជាតិខ្មែរ បានយាងមកគោរពវិញ្ញាណក្ខន្ធលោក- យាយឧបាសិកាញឹក ជូឡុង-មាសកេត សម-ភ័ត្រ ដែលត្រូវជាម្តាយរបស់លោកជំទាវជូឡុង សូមួរ៉ា”។

គួរបញ្ជាក់ថា បន្ទាប់ពីទទួលបានដំណឹងស្តី ពីមរណភាពរបស់លោកស្រីញឹក ជូឡុង មាស- កេក សមភ័ត្រ ដែលត្រូវជាមាតាបង្កើតរបស់ លោកស្រីជូឡុង សូមួរ៉ា នៅយប់ថ្ងៃទី២៤ ខែ   វិច្ឆិកា ឆ្នាំ២០១៦ សម្តេចហ៊ុន សែន នាយក- រដ្ឋមន្ត្រីកម្ពុជា បានផ្ញើលិខិតផ្លូវការចូលរួមរំលែក ទុក្ខដល់លោកស្រីជូឡុង សូមួរ៉ា និងក្រុមគ្រួសារ ព្រមទាំងបានចាត់បុត្រារបស់សម្តេច គឺលោកហ៊ុន ម៉ានី ដែលជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ អញ្ជើញចូលរួមពិធីបុណ្យសព និងគោរពវិញ្ញាណ- ក្ខន្ធលោកស្រីញឹក ជូឡុង មាសកេត សមភ័ត្រ ផងដែរ កាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០- ១៦។ បន្ទាប់មក សម្តេចហ៊ុន សែន ក៏បាន ទូរស័ព្ទជួបផ្ទាល់ជាមួយលោកស្រីជូឡុង សូមួរ៉ា រយៈពេលប្រមាណ៥នាទី សម្តែងនូវការសោក- ស្តាយ និងចូលរួមរំលែកទុក្ខចំពោះការបាត់បង់ នូវអ្នកមានគុណរបស់លោកស្រីផងដែរ។

ដោយឡែក លោកសម រង្ស៊ី ប្រធានគណ- បក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួននៅក្រៅ ប្រទេសនោះ តាមប្រភពមន្ត្រីជាន់ខ្ពស់គណបក្ស សង្គ្រោះជាតិ ឱ្យដឹងថា លោកបានផ្ញើលិខិតទៅ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រធានគណ- បក្សប្រជាជនកម្ពុជា ស្នើសុំអន្តរាគមន៍ ដើម្បី បើកផ្លូវឱ្យលោកបានវិលចូលប្រទេសកម្ពុជា ដើម្បីបានចូលរួមពិធីបុណ្យសពម្តាយក្មេករបស់ លោក។ ប៉ុន្តែមិនទាន់ដឹងថាមានការឆ្លើយតប ពីសម្តេចហ៊ុន សែន យ៉ាងណានៅឡើយ។

លោកសម រង្ស៊ី មិនបានបង្ហើបឱ្យដឹងពី រឿងនេះទេ ប៉ុន្តែលោកបានសរសេរក្នុងហ្វេស- ប៊ុករបស់លោក កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០១៦ ថា “លោកជំទាវ មាសកេត សមភ័ត្រ ដែលទើបតែទទួលមរណភាព នៅថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ២០១៦នេះ កាលពីនៅរស់ ជាភរិយា សម្តេចចក្រីញឹក ជូឡុង ដែលបានទទួលមរណ- ភាព កាលពីឆ្នាំ១៩៩៦។

ប្រវត្តិរូបសង្ខេប នៃសម្តេចចក្រី ញឹក ជូឡុង

លោកញឹក ជូឡុង កើតនៅភ្នំពេញ ក្នុង ឆ្នាំ១៩០៨។ លោកបានកាន់តំណែងជាច្រើន ដូចជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ក្រសួងអប់រំ និង ក្រសួងព័ត៌មាន ក្នុងសម័យក្រោយសង្គ្រាមលោក លើកទី២ ក្រោមរដ្ឋបាលអាណានិគមបារាំង។

នៅសម័យឯករាជ្យ ឆ្នាំ១៩៥៣ លោកជា រដ្ឋមន្ត្រីក្រសួងសាធារណការនិងទូរគមនាគមន៍។ លោកបានកាន់តំណែងជារដ្ឋមន្ត្រីការបរទេស និងការពារប្រទេស នៅឆ្នាំ១៩៥៤។

ក្នុងរយៈពេល៥ឆ្នាំ បន្ទាប់មកទៀត លោក បានកាន់តំណែងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ក្រសួងព័ត៌មាន និងក្រសួងផែនការ។ ពីរបីឆ្នាំបន្ទាប់មកទៀត លោកបានទទួលកាន់កិច្ចការបន្ថែមលើក្រសួង ទេសចរណ៍ ក្រសួងផលិតកម្ម ក្រសួងការបរទេស និងក្រសួងសាធារណការ។

នៅដើមទសវត្សរ៍ទី៦០ លោកមានទំនាក់- ទំនងយ៉ាងជិតស្និទ្ធជាមួយកងវិស្វកម្ម ក្នុងការ សាងសង់ផ្លូវថ្នល់ និងការជួសជុលកែច្នៃជាថ្មីនៃ  ស្ថានីយខ្ពង់រាបបូកគោ។ លោកក៏បានចូលរួម យ៉ាងសស្រាក់សស្រាំផងដែរក្នុងការអភិវឌ្ឍ រមណីយដ្ឋានថ្មីមួយនៅគិរីរម្យ ដែលចាប់ផ្តើម នៅឆ្នាំ១៩៦៣។ នៅឆ្នាំនោះផងដែរ លោក ទទួលបានតំណែងមួយនៅក្នុងក្រុមប្រឹក្សារាជ- បល្ល័ង្ក។

ក្នុងការអភិវឌ្ឍន៍ខ្ពង់រាបគិរីរម្យ ក្រុងថ្មី នោះ ត្រូវបានដូរឈ្មោះទៅជា បុរីជូឡុង នៅ ឆ្នាំ១៩៦៧។ ពេលនោះ លោកញឹក ជូឡុង មាន ឋានន្តរស័ក្តិជាឧត្តមសេនីយ៍ទោ។ នៅឆ្នាំ១៩៦៩ លោកទទួលបានគោរមងារជាសម្តេចចក្រីកុញ្ច- រាធិបតី ពីសម្តេចព្រះនរោត្តម សីហនុ។

ជាដៃស្តាំរបស់សម្តេចព្រះនរោត្តម សីហនុ លោកឧត្តមសេនីយ៍ ក៏បានធ្វើការក្នុងការសាង សង់ខ្សែផ្លូវថ្មី ទៅកាន់ខេត្តដាច់ស្រយាល ដូចជា ខេត្តកោះកុង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។

នៅឆ្នាំ១៩៩៣ ក្រោយពីព្រះរាជាណា- ចក្រកម្ពុជា ត្រូវបានបង្កើតឡើងវិញ សម្តេចចក្រី ញឹក ជូឡុង ត្រូវបានដំឡើងតំណែងជាឧត្តម- សេនីយ៍ផ្កាយប្រាំ និងជាទីប្រឹក្សានៃកងយោធ- ពលខេមរភូមិន្ទ ដែលទើបនឹងត្រូវបានបង្កើត សាជាថ្មី។ សម្តេចចក្រី ញឹក ជូឡុង បានទទួល មរណភាព នៅថ្ងៃ៩ ខែមិថុនា ឆ្នាំ១៩៩៦”៕

ដោយ ៖ ដារិទ្ធ

RELATED ARTICLES