Saturday, April 20, 2024
Homeកីឡាអន្ដរជាតិ​ប៉ាក់​​គី​​អាវ​​ជួប​​​​វ៉ា​​ហ្គាស​​ដណ្តើម​​ខ្សែ​​ក្រវាត់​​ W​B​O​​

​ប៉ាក់​​គី​​អាវ​​ជួប​​​​វ៉ា​​ហ្គាស​​ដណ្តើម​​ខ្សែ​​ក្រវាត់​​ W​B​O​​

ស្តេចប្រដាល់ហ្វ៊ីលីពីនម៉ានី ប៉ាក់គីអាវនឹងបង្ហាញខ្លួនលើសង្វៀនជាថ្មីម្តងទៀតនៅក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ស្ថាប័ន WBOប្រភេទទម្ងន់ Welterweightពីកីឡាករអាមេរិកជេស៊ី វ៉ាហ្គាសនាថ្ងៃអាទិត្យទី៥ខែវិច្ឆិកា ចុងសប្តាហ៍នេះ ។ ការប្រកួតនឹងរៀបចំនៅសង្វៀន Thomas & Mack Centerរដ្ឋនេវ៉ាដា សហរដ្ឋអាមេរិក ។

2

ស្ថិតក្នុងវ័យ៣៧ឆ្នាំ ប៉ាក់គីអាវធ្លាប់ធ្វើឱ្យគូប្រកួត៥៨នាក់ ចាញ់ក្រោមកណ្តាប់ដៃរបស់ខ្លួននៅក្នុងការប្រកួតកន្លងមក ។ យ៉ាងណាក៏ដោយ គេក៏ធ្លាប់ចាញ់៦លើកនិងស្មើ២លើកផងដែរ ។ ម្ចាស់ខ្សែក្រវាត់៨ប្រភេទទម្ងន់រូបនេះបានប្រកាសចូលនិវត្តម្តងហើយបន្ទាប់ពីឈ្នះកីឡាករអាមេរិកធីម៉ូធី  ប្រ៊ែតលីកាលពីថ្ងៃទី៩ខែមេសាកន្លងទៅ និងត្រូវបានជាប់ឆ្នោតជាតំណាងរាស្ត្រក្នុងខែបន្ទាប់ ។ លោកម៉ៃឃើល ខុនជាទីប្រឹក្សានិយាយថា «ក្នុងពេលនេះ ការចូលនិវត្តមិនមែនជាពេលវេលាសមរម្យសម្រាប់ប៉ាក់គីអាវទេ។ ការប្រកួតស្ថិតក្នុងចិត្តរបស់គេជានិច្ច ។ គេរីករាយនៅពេលនិយាយពីការប្រកួត»។

ឯកីឡាករវ៉ាហ្គាសវិញ បើទោះណាមានវ័យក្មេងជាងប៉ាក់គីអាវ ដល់ទៅ១០ឆ្នាំ ប៉ុន្តែឯតទគ្គកម្មប្រកួតរបស់គេពិតជាល្អគួរសម ។ នៅក្នុងជ័យជម្នះ២៧លើក កីឡាករអាមេរិករូបនេះគឺបានផ្តួលគូប្រកួតឱ្យសន្លប់ចំនួន១០លើក ។ ទោះជាដូច្នេះក្តី គេធ្លាប់បរាជ័យម្តងកាលពីថ្ងៃទី២៧មិថុនា ឆ្នាំ ២០១៥ក្រោមកណ្តាប់ដៃកីឡាករមិត្តរួមជាតិធីម៉ូធី ប្រ៊ែតលី ។ ជ័យជម្នះចុងក្រោយរបស់គេគឺផ្តួលកីឡាករមិត្តរួមជាតិសាដាំ អាលីឱ្យសន្លប់ក្នុងទឹកទី៩កាលពីថ្ងៃទី៥មិនាកន្លងទៅ ។

ក្នុងសន្និសីទសារព័ត៌មាននៅរដ្ឋនេវ៉ាដា កាលពីថ្ងៃពុធសប្តាហ៍នេះ ប៉ាក់គីអាវបានបញ្ជាក់ថា ជាកិត្តិយសរបស់ខ្ញុំដែលទទួលបានឱកាសប្រកួតជាមួយជើងឯកពិភពលោក ។ បើទោះការចាញ់របស់ខ្ញុំច្រើនជាងវ៉ាហ្គាសក្តី  តែវាជារឿងធម្មតាសម្រាប់កីឡា ។ យ៉ាងណាក៏ដោយ ខ្ញុំនឹងមិនអនុញ្ញាតឱ្យរឿងនេះកើតមានម្តងទៀតឡើយ ។ ចំណែកកីឡាករវ៉ាហ្គាសថ្លែងថា ខ្ញុំចង់បានការប្រកួតនេះជាយូរមកហើយ ។ ប៉ាក់គីអាវជាជើងខ្លាំងមួយរូប ហើយដើម្បីក្លាយជាជើងខ្លាំង ខ្ញុំត្រូវតែផ្តួលរូបគាត់ឱ្យខាងតែបាន ។

គួរកត់សម្គាល់ថា អំឡុងសន្និសីទសារព័ត៌មាននោះ  ប៉ាក់គីអាវក៏បានអះអាងផងដែរថា រូបគេមានបំណងជួបប្រកួតជាមួយហ្វ្លយ មេវេដឌ័រជាថ្មីម្តងទៀត ប្រសិនជាឈ្នះការប្រកួតលើកនេះ ៕

ដោយ៖ ហេង ដេត

RELATED ARTICLES