Friday, April 19, 2024
Homeព័ត៌មានជាតិម្តាយ​ក្មេក​លោក​សម រង្ស៊ី ឈឺ​ធ្ងន់ នៅ​មន្ទីរ​ពេទ្យ

ម្តាយ​ក្មេក​លោក​សម រង្ស៊ី ឈឺ​ធ្ងន់ នៅ​មន្ទីរ​ពេទ្យ

ភ្នំពេញ ៖ លោកស្រីជាភរិយាសម្តេចក្រី ញឹក ជូឡុង ជាម្តាយបង្កើតរបស់លោកស្រី ជូឡុង សូមូរ៉ា តំណាងរាស្ត្រមណ្ឌលរាជធានី- ភ្នំពេញ និងត្រូវជាម្តាយក្មេក លោកសម រង្ស៊ី ប្រធានគណបក្សង្គ្រោះជាតិ នៅពេលនេះកំពុង ឈឺធ្ងន់ ក្នុងវ័យជរា និងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ រាជធានីភ្នំពេញ នោះ ត្រូវបានសម្តេចព្រះមហាសង្ឃរាជគណៈ- ធម្មយុត្តិកនិកាយសម្តេចបួរ គ្រី និមន្តទៅប្រោះព្រំទឹកមន្ត ដើម្បីរំដោះគ្រោះ លើករាសីឱ្យឆាប់ បានជាសះស្បើយពីរោគាពាធ។

តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ នៃគណបក្សសង្គ្រោះជាតិ លោកឡុង រី បាន សរសរនៅក្នុងហ្វេសប៊ុករបស់លោក កាលពី ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ ជុំវិញព័ត៌មាន នេះថា “សូមវត្ថុស័ក្តិសទ្ធិក្នុងលោកជួយបីបាច់ ថែរក្សាលោកជំទាវសម្តេចចក្រីញឹក ជូឡុង ឱ្យរួចចាកផុតពីគ្រោះភ័យចង្រៃ សូមឱ្យមានលាភ មានជ័យ មានសិរីសួស្តីគ្រប់ប្រការ។ សម្តេច ព្រះមហាសង្ឃរាជបួរ គ្រី ជាអម្ចាស់ យាងសូត្រ មន្តប្រោះព្រំជូនលោកជំទាវសម្តេចចក្រីជូឡុង នៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ យប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦”។

mother-sam-ransey1

លោកលិម គិមយ៉ា អ្នកតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ មណ្ឌលខេត្តកំពង់ធំ ដែល មានផ្ទះរស់នៅស្រុកបារាំង ដូចក្រុមគ្រួសារលោក សម រង្ស៊ី ដែរ បានបញ្ជាក់បន្ថែមលើសំណេរបស់ លោកឡុង រី ថា ការដែលសម្តេចព្រះសង្ឃរាជ បួរ គ្រី និមន្តទៅសូត្រ មន្តប្រោះព្រំម្តាយក្មេក លោកសម រង្ស៊ី ដោយសារធ្លាប់នៅប្រទេស បារាំង។

លោកលិម គិមយ៉ា មានប្រសាសន៍ថា “តាមខ្ញុំយល់ សម្តេចព្រះសង្ឃរាជបួរ គ្រី ព្រះអង្គធ្លាប់គង់នៅប្រទេសបារាំង នៅជិតទីក្រុងប៉ារីស ហ្នឹង ហើយមិនឆ្ងាយពីផ្ទះសម្តេចចក្រីញឹក ជូឡុង ទេ ហើយកាលនៅស្រុកបារាំងហ្នឹង មាន ទំនាក់ទំនងគ្នា ពេលបុណ្យពេលទាន សម្តេចញឹក ជូឡុង បាននិមន្តព្រះអង្គទៅផ្ទះគាត់ ឬមួយមក ជួបព្រះសង្ឃនៅវត្តហ្នឹង ហៅវត្តនៅគីស្រី។ អ៊ីចឹងហើយ ការមានទំនាក់ទំនង មានការស្គាល់ គ្នាតាំងពីនោះមក ហើយការដែលសម្តេចបួរ គ្រី និមន្តទៅនេះ ជាការធម្មតា ក្នុងនាមជាព្រះ- ពុទ្ធសាសនា  អត់មានអ្វីជានយោបាយទេ”។

លោកលិម គិមយ៉ា បានបញ្ជាក់ថា លោក មិនធ្លាប់ជួបផ្ទាល់ជាមួយម្តាយក្មេកលោកសម រង្ស៊ី ពីមុនមកទេ ក្នុងការរស់នៅស្រុកបារាំង ដូច គ្នា ប៉ុន្តែតាមលោកស្មាន មកដល់ពេលនេះ គាត់ អាចមានជន្មាយុជិត៩០ឆ្នាំហើយ។

លោកលិម គិមយ៉ា មានប្រសាសន៍បន្តថា “តែខ្ញុំមិនច្បាស់គឺប្រហែលជាជិត៩០ហើយមើល ទៅ។ ខ្ញុំមិនដែលជួបទេ សម្តេចចក្រីញឹក ជូឡុង ហើយនិងភរិយាគាត់ ទោះជានៅផ្ទះមិនឆ្ងាយពីគ្នា ក៏ដោយ ខ្ញុំមិនដែលមានឱកាសបានជួបផ្ទាល់ តែ ជួបឃើញមុខក្នុងពេលម្តងម្កាល ខ្ញុំជួបដែរ បើ ជួបអង្គុយនិយាយគ្នាអី ខ្ញុំមិនដែលបានជួបទេ។ ខ្ញុំក៏មិនបានតាមដានដែរ ពីរឿងសុខភាពរបស់ភរិយា សម្តេចចក្រីហ្នឹង ខ្ញុំមិនបានយកចិត្តទុកដាក់ផង។ ឮថាមកម្តងនោះ មកគេងនៅផ្ទះគាត់ នៅនឹង ចាក់អង្រែ ពេទ្យថាឱ្យនៅហ្នឹង នៅពេទ្យហ្នឹង ក៏អត់មានអីព្យាបាលទេ ឱ្យមកផ្ទះមក។ លើក នេះ ប្រហែលជាទៅមន្ទីរពេទ្យវិញ តាមមើលទៅ ជាពេលចុងក្រោយរបស់គាត់ហើយមើលទៅ ថែទាំមិនកើត មើលទៅប្រហែលមិនបាននៅ យូរទេ ខមាទោសទៅចុះ ដូចជាទីបញ្ចប់របស់ គាត់ហើយមើលទៅ ម្តាយ់លោកជំទាវសូមូរ៉ា ត្រូវជាម្តាយក្មេករបស់ឯកឧត្តមសម រង្ស៊ី”។

ក្នុងន័យនេះ លោកលិម គិមយ៉ា ក៏បាន អំពាវនាវដល់តំណាងរាស្ត្រ សមាជិកគណបក្ស សង្គ្រោះជាតិ ទាំងអស់ គួរទៅចូលរួមសួរសុខ ទុក្ខម្តាយក្មេកលោកសម រង្ស៊ី ក្នុងជីវិតចុង- ក្រោយរបស់គាត់។

លោកលិម គិមយ៉ា មានប្រសាសន៍បន្ថែម ទៀតថា “ខ្ញុំយល់ថា គួរតែទៅចាំមើល ខ្ញុំទៅ ដល់ភ្នំពេញ ខ្ញុំឆៀងទៅមើលគាត់បន្តិច ដើម្បី សួរទុក្ខគាត់ ក្នុងនាមជាតំណាងរាស្ត្រ ហើយ ជាសមាជិកគណបក្ស។ មិនត្រឹមតែជាតំណាង- រាស្ត្រទេ គួរតែទៅសួរសុខទុក្ខគ្រួសារអ្នកដឹក- នាំដែរ ជាការធម្មតា៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES