Thursday, April 25, 2024
Homeកីឡាអន្ដរជាតិកី​ឡា​ករ​ រ៉ូ​ណាល់​ដូ​ យល់​ព្រ​ម​រួម​រស់​ជាមួយ​ Rea​l​ Ma​drid​ ដល់​ឆ្នាំ​ ២០​២១​

កី​ឡា​ករ​ រ៉ូ​ណាល់​ដូ​ យល់​ព្រ​ម​រួម​រស់​ជាមួយ​ Rea​l​ Ma​drid​ ដល់​ឆ្នាំ​ ២០​២១​

តាមប្រភពព័ត៌មានប៊ី-ប៊ី-ស៊ីចេញផ្សាយកាលពីថ្ងៃអាទិត្យទី ៦ វិច្ឆកា ២០១៦ បានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធ រ៉ូណាល់ដូ បានយល់ព្រមបន្តកុងត្រាថ្មី ជាមួយក្លឹបស្តេចដំរី ស Real Madrid រយៈពេល៣ឆ្នាំ បន្ថែមទៀត ពោលគឺគេត្រូវបន្តរួមរស់ជាមួយក្លឹបនេះរហូតដល់ឆ្នាំ ២០២១។

1

កុងត្រាចាស់របស់រ៉ូណាល់ដូត្រូវអស់សុពលភាពនៅខែមិថុនា ២០១៨។ ទាក់ទងទៅនឹងកុងត្រាថ្មី នេះគេមិនបានបញ្ជាក់ច្បាស់លាស់ពីប្រាក់ឈ្នួលប្រចាំសប្តាហ៍នោះទេ ដោយគ្រាន់តែបង្ហើបឲ្យដឹងថា ប្រហែលជាង៤៥ ម៉ឺនដុល្លារក្នុងមួយសប្តាហ៍។កុងត្រាថ្មីរបស់កីឡាករវ័យ៣៦ឆ្នាំ រូបនេះបានកើតឡើងមួយសប្តាហ៍ក្រោយពីកីឡាករខ្សែប្រយុទ្ធសញ្ជាតិវែល Gareth Bale ដែលទើបតែបានចុះកុងត្រាជាមួយ Real Madrid រយៈពេល៤ឆ្នាំ រហូតដល់ឆ្នាំ ២០២២។

នៅជាមួយReal Madrid រ៉ូណាល់ដូបានជួយឲ្យក្លឹបនេះឈ្នះ ពានរង្វាន់ឆេមពានលីក២លើក និងពានរង្វាន់អេស្ប៉ាញព្រីមេរ៉ាលីហ្គាចំនួន១ផងដែរ ហើយអីឡូវនេះគេកំពុងជួយឲ្យក្លឹបរបស់គេឡើងមកឈរតំណែងកំពូលតារាងបណ្តោះអាសន្នគិតត្រឹមជុំទី ១១ នាំមុខអ្នកមានបុណ្យ Barcelona ។

ដោយ៖ ហេង ដេត

 

RELATED ARTICLES