បក្ស​ប្រឆាំង​ថា លោក​សម រង្ស៊ី ប្តេ​ជ្ញា វិល​ចូល​ស្រុក​វិញ ឱ្យ​បាន​មុន​ឆ្នាំ​២០១៨

ភ្នំពេញ ៖ គណបក្សប្រឆាំង បានអះអាង ថា លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះ ជាតិ ដែលកំពុងស្ថិតនៅក្រៅប្រទេសនោះ បាន ប្រកាសជាថ្មីម្តងទៀតថា លោកប្តេជ្ញាវិលចូល ស្រុកវិញ ឱ្យបានមុនឆ្នាំ២០១៨ ខាងមុខ ជា ដាច់ខាត។

កាលពីថ្ងែទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦ គណបក្សសង្គ្រោះជាតិ បានចំណាយពេលពេញ ១ថ្ងែ ប្រជុំគណះកម្មាធិការនាយក ក្រោមអធិបតីភាពលោកកឹម សុខា ប្រធានស្តីទី លោកប៉ុល ហំម ប្រធានគណះកម្មាធិការនាយក លោក សុន ឆ័យ អភិបាលនៃក្រុមសមាជិកសភា គណបក្សសង្គ្រោះជាតិ ព្រមទាំងមានការចូល រូមពីសមាជិកជាច្រើន ក្នុងនោះមានព្រះអង្គម្ចាស់ស៊ីសុវត្ថិ ធម្មិកោ ផងដែរ ដើម្បីពីភាក្សា អនុម័តពីបច្ចុប្បន្នភាពគណបក្ស។

ក្រោយបញ្ចប់កិច្ចប្រជុំនាថ្ងៃនោះ វេលា ម៉ោង៦ល្ងាច អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ និងជាប្រធានគណះកម្មាធិការប្រតិបត្តិ លោក យឹម សុវណ្ណ បានធ្វើសន្និសីទសារព័ត៌មាន ស្តី ពីលទ្ធផលនៃកិច្ចប្រជុំនេះ ដោយលោកបាន បញ្ជាក់ថា គណបក្សបានសម្រចសេចក្តីព្រាង គោលនបាយចំនួន៧ ដែលកើតចេញពី២វិស័យ គឺគោលនយោបាយគណបក្សសម រង្ស៊ី គោល នយោបាយគណបក្សសិទ្ធិមនុស្ស និងមតិផ្តួចផ្តើមរបស់លោកសម រង្ស៊ី និងលោកកឹម សុខា ប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ ព្រមទាំងឈរលើសេចក្តីត្រូវការរបស់ប្រជារាស្ត្រ មុនពេលគបក្សសង្គ្រោះជាតិ ឈ្នះឆ្នោតបាន កាន់អំណាច។

លោកយឹម សុវណ្ណ មានប្រសាសន៍ថា “ក្នុង ចំណោមគោលនយោបាយទាំង៧ចំណុចហ្នឹង គឺ យើងសំដៅទៅលើការពង្រឹងនូវជីវភាពរស់នៅ ប្រកបដោយសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ យើងសង្កត់ធ្ងន់ទៅលើការគោរពសិទ្ធិមនុស្ស គោរពសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ ក៏ដូចជា គោលការណ៍ប្រជាធិបតេយ្យ ហើយចំណុចទី ៣ យើងសង្កត់ទៅលើការសាងរដ្ឋមួយដ៏ទំនើប ដើម្បីដើរឱ្យទាន់និន្នការនីតិរដ្ឋរបស់សាកលលោក។ ចំណុចទី៤ យើងផ្តោតទៅលើការអភិ- សេដ្ឋកិច្ច ដែលប្រកបដោយសមធម៌។ ចំណុច ទី៥ គឺយើងចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើការ ការពារបូរណភាពទឹកដី អធិបតេយ្យភាព និង ឯករាជ្យភាពរបស់ប្រទេសជាតិ ក៏ដូចជាជន- អន្តោប្រវសន៍ខុសច្បាប់ ហើយចំណុចទី៦ គឺ វិស័យការពារជាតិ ហើយនិងចំណុចទី៧ ទៅលើ ការបរទេស។ នៅក្នុងការធ្វើពង្រាងគោលនយោបាយទាំង៧ចំណុច ដ៏មានសារសំខាន់នេះ  យើងមានក្រុមការងារបស់របស់យើង ដែល ជាក្រុមការងារនយោបាយមានសមាជិកគណះកម្មាធិការអចិន្ត្រៃយ៍ មានក្រុមការងារបច្ចេកទេស ដែលមានតាំងពីបណ្ឌិត ដែលជាសាស្ត្រាចារ្យមហាវិទ្យាល័យ មានក្រុមជំនាញការបរទេស ជំនាញការនៅក្នុងស្រុក ក៏ដូចជាមានប្រភព ផ្សេងៗ ដែលជាអង្គការសង្គមស៊ីវិល យើង បានពិភាក្សាជាមួយ ប្រើពេលរយះពេលជិត២ឆ្នាំ យើងចាប់ផ្តើមធ្វើពង្រាងគោលនយោបាយ នេះ តាំងពីពាក់កណ្តាលឆ្នាំ២០១៥ ហើយយើង រៀបចំសិក្ខាសាលាចំនួន៦ដងមកហើយៗសិក្ខាសាលានេះ សុទ្ធតែមានការគាំទ្រ ការចូលរួម ពីជំនាញការអន្តរជាតិ ជំនាញការអាល្លឺម៉ង់  ហើយគោលនយោបាយនេះ យើងបានរៀបចំ យ៉ាងល្អិតល្អន់ទៅតាមស្តង់ដារជាតិ និងអន្តរជាតិ។ ការងារបន្ត យើងនឹងបញ្ជូនសេចក្តីព្រាង គោលនយោបាយទាំង៧ចំណុចនេះ ដាក់ជូនសមាជ នាពេលខាងមុខ ដើម្បីអនុម័ត ហើយឯកសារ នេះ នឹងក្លាយជាឯកសារប្រវត្តិសាស្ត្ររបស់គណបក្សសង្គ្រោះជាតិ ហើយបន្ទាប់មកទៀត យើង នឹងធ្វើការផ្សព្វផ្សាយ ដើម្បីធ្វើការបោះពុម្ព ចែកជូនជាសាធារណះតែម្តង”។

ក្រៅពីលើកឡើងពីពង្រាងគោលនយោបាយរបស់គណបក្ស លោកយឹម សុវណ្ណ ក៏បាន បញ្ជាក់ដែរថា នៅក្នុងកិច្ចប្រជុំពេញអង្គរបស់ រដ្ឋសភា ស្តីពីសេចក្តីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ ២០១៧ ខាងមុខនេះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នឹងចូលរួមប្រជុំ ព្រោះយល់ ថា ច្បាប់ដែលមានសារសំខាន់ ពាក់ព័ន្ធដល់ ជីវភាពប្រជាពលរដ្ឋប្រសិទ្ធភាពប្រមូលចំណូល របស់រដ្ឋ និងប្រសិទ្ធភាពចំណាយប្រាក់របស់រដ្ឋ។ ដូច្នេះតំណាងរាស្ត្រ ត្រូវជាចូលតស៊ូមតិ មុននឹង មានការអុនម័ត។ លើសពីនេះ គណបក្សនៅ តែទាមទារឱ្យរដ្ឋាភិបាលរកយុត្តិធម៌ជូនជនរងគ្រោះ វីរជនស្នេហាជាតិ ជាពិសេសករណី ឃាតកម្មលើលោកបណ្ឌិតកែម ឡី ពិនិត្យពី អំពើពុករលួយ ជំរុញឱ្យមានការគិតគូរពីតម្លៃ កសិផលរបស់ប្រជាពលរដ្ឋ តាមរយះការអញ្ជើញ រដ្ឋមន្ត្រីក្រសួងកសិកម្ម មកឆ្លើយបំភ្លឺនៅរដ្ឋសភា។

លោកយឹម សុវណ្ណ មានប្រសាសន៍បន្ត ថា “រហូតមកទល់ពេលនេះ មិនទាន់មានដំណើរ ការជំនុំរកយុត្តិធម៌ជូនគ្រួសាររបស់គាត់ (លោក បណ្ឌិតកែម ឡី) នៅឡើយទេ ហាក់បីខាង រាជរដ្ឋាភិបាល ហាក់ដូចជាស្ងាត់ស្ងៀមចំពោះ បញ្ហានេះ។ ដូច្នេះគណបក្សសង្គ្រោះជាតិ មិន អាចឈរឱបដៃមើលបានទេ គណះកម្មការទី១ រដ្ឋសភា ដែលគ្រប់គ្រងដោយគណបក្សសង្គ្រោះជាតិ នឹងជំរុញការរកយុត្តិធម៌ជូនសពលោក កែម ឡី ក៏ដូចក្រុមគ្រួសារសព ហើយនេះជា ជំរុញឱ្យមានការលុបចោលនិទ្ទណ្ឌភាព ភាព ដែលគ្មានទោសពៃរ៍”។

ដោយឡែក ទាក់ទង់ដល់លោកសម រង្ស៊ី ដែលកំពុងនិរទេស នៅក្រៅប្រទេស លោកយឹម សុវណ្ណ បញ្ជាក់ថា លោកសម រង្ស៊ី បានសម្រេច ខ្លួនឯងហើយថា លោកប្តេជ្ញាវិលចូលប្រទេស កម្ពុជាវិញ ក្នុងអំឡុងបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឬយ៉ាងហោចណាស់ ក្រោយព្រឹត្តិការណ៍ នេះ បន្តិចពោលគឺឱ្យបានមុនឆ្នាំ២០១៨។ ជាដាច់ ខាត ទោះបីប្រឈមនឹងដីកាបង្គាប់ឱ្យចាប់ខ្លួន របស់តុលាការ និងការចាត់វិធានការរារាំង មិនឱ្យលោកវិលចូលស្រុករបស់រាជរដ្ឋាភិបាល កម្ពុជាក៏ដោយ។

លោកយឹម សុវណ្ណ មានប្រសាសន៍បន្តថា  “លោកប្រធានប្តេជ្ញាចិត្តហើយថា គាត់នឹងវិល ចូលមកក្នុងប្រទេសឱ្យបានមុនឆ្នាំ២០១៨។ នេះ គាត់បាននិយាយរួចហើយ អត់មានការត្រូវ ពិភាក្សាអីតទៅទៀតទេ ពីព្រោះគាត់បាន សម្រេចហើយថា គាត់នឹងវិលត្រឡប់មកឱ្យ បានមុនឆ្នាំ២០១៨។ យើងអត់ទាន់បានកំណត់ ថ្ងៃទេ។ អត់មាការរារាំងពីគណះកម្មការវិន័យ អីទេ… ដូចកាលឆ្នាំ២០១៣ អ៊ីចឹង លោកប្រធាន អត់បានចុះឈ្មោះបោះឆ្នោតទេ លោកប្រធាន។ ប៉ុន្តែបើមានការសម្រុះសម្រួលនយោបាយ អាច រៀបចំខ្លួនបាន”។

គួរបញ្ជាក់ថា លោកសម រង្ស៊ី ប្រធាន គណបក្សសង្គ្រោះជាតិ បាននិរទេសខ្លួននៅក្រៅ ប្រទេស បន្ទាប់ពីមានដីកាបង្គាប់ឱ្យចាប់ខ្លួនពី តុលាការកម្ពុជាពាក់ព័ន្ធសំណុំរឿងបរិហារកេរ្តិ៍ លោកហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និង ជាអតីតរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តែថ្មីៗនេះ លោកសម រង្ស៊ី បានប្រកាសម្តងហើយម្តងទៀតថា លោក នឹងវិលចូលស្រុកឆាប់ៗនេះ ដោយមិនខ្លាចស្លាប់ ឬជាប់គុកទេ។ ប៉ុន្តែរដ្ឋាភិបាល បានចេញបទបញ្ជាទប់ស្កាត់ បិទច្រក មិនឱ្យលោកសម រង្ស៊ី វិលចូលស្រុកវិញ”

ដោយ កុលបុត្រ