Thursday, May 2, 2024
Homeសន្ដិសុខសង្គមប្ដីបែកថ្នាំទាញកាំបិតភ្ជង់កប្រពន្ធ ស្វាងវិញ ប៉ូលិសឲ្យថើបប្រពន្ធ១ខ្សឺតបញ្ចប់រឿង

ប្ដីបែកថ្នាំទាញកាំបិតភ្ជង់កប្រពន្ធ ស្វាងវិញ ប៉ូលិសឲ្យថើបប្រពន្ធ១ខ្សឺតបញ្ចប់រឿង

ភ្នំពេញ៖ សមត្ថកិច្ចឃាត់បុរសម្នាក់ ប្រើប្រាស់ថ្នាំញៀនហួសជ្រុលឈានដល់យកកូន កាំបិតនិងដេកកាប់មកភ្ជង់កគំរាមសម្លាប់ប្រពន្ធដោយចោទប្រចណ្ឌហើយក៏ត្រូវសមត្ថកិច្ចឃាត់អន្តរាគមន៍យកមកប៉ុស្តិ៍ កាលវេលា៥ល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦នៅចំណុចសួនច្បារសកលវិទ្យាល័យបៀលប្រាយ តាមផ្លូវសុធារស ស្ថិតនៅភូមិ១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

ជនរងគ្រោះមានឈ្មោះ វង្ស ស្រីលីង ភេទស្រី អាយុ៣៤ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅមិនពិតប្រាកដ  មានស្រុកកំណើតនៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល និងប្តីជាជនបង្ក មានឈ្មោះ ជា ម៉ាស់ អាយុ២៨ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើតនៅស្រុកបាទី ខេត្តតាកែវ ។

fgfsdf

តាមសម្តីស្រ្តីរងគ្រោះបានឲ្យដឹងថា ពួកគេទាំង២នាក់ប្តីប្រពន្ធបានគ្នារយៈពេល២ឆ្នាំមក ហើយមិនទាន់មានកូនចៅទេ មុនពេលកើតហេតុដោយសារប្ដីគាត់ប្រើប្រាស់ថ្នាំញៀនជ្រុលហួសកម្រិតទើបឈានដល់យកកាំបិតនិងដង្កាប់មកភ្ជង់គំរាមសម្លាប់រូបគាត់ ធ្វើឲ្យគាត់ភ័យ បានប្តឹងសមត្ថកិច្ចជួយនាំខ្លួនបុរសជាប្តីយកទៅធ្វើការអប់រំ តែគាត់មិនបានប្តឹងប្តល់ទេ ដោយសារតែរាល់ថ្ងៃនេះបានប្តីជាអ្នករកស៊ីចិញ្ចឹម បើសិនជាប្តីគាត់ជាប់ពន្ធនាគារនរណា ជាអ្នករកស៊ីចិញ្ចឹមគាត់ ។

ចំណែកជនបង្កជាប្តីវិញបានប្រាប់ថា ដោយសារគាត់ប្រើប្រាស់ថ្នាំញៀនជ្រុលពេកគ្រប់គ្រងស្មារតីមិនជាប់ទើបយកកាំបិតនិងដង្កាប់ទៅភ្ជង់ប្រពន្ធខ្លួនឯងបែបនេះរហូតទាល់សមត្ថកិច្ចឃាត់មួយសន្ទុះទើបដឹងខុសហើយក៏ជ្រុលហួសទៅហើយក៏បានសុំទោសសមត្ថកិច្ចរាល់អំពើដែលបានប្រព្រឹត្តហើយថែមទាំងថើបប្រពន្ធទុកជាការបញ្ជាក់សេចក្ដីស្រលាញ់ចំពោះមុខសមត្ថកិច្ចទៀតផង ។

dfffdsf
ស្រ្ដីជាប្រពន្ធ បង្ហាញកាំបិត ដែលប្ដីយកមកភ្ជង់ក

នគរបាលប៉ុស្តិ៍ទន្លេបាសាក់ បានបញ្ជាក់ថាបន្ទាប់ពីបុរសជាប្ដីប្រើប្រាស់ថ្នាំញៀនជ្រុលយកកាំបិតនិងដង្កាប់ទៅភ្ជង់កប្រពន្ធហើយមានការភ្ញាក់ផ្អើលរួចក៏ត្រូវកម្លាំងនគរបាលឃាត់យកមកប៉ុស្តិ៍ដើម្បីសាកសួរនាំហើយក្រោយពីការសាកសួរនាំរួចទោះបីថាមិនមានរបួសស្នាមដល់ប្រពន្ធហើយប្រពន្ធមិនដាក់ពាក្យបណ្ដឹងក៏ដោយក៏ត្រូវបញ្ជូនបុរសជាប្ដីអោយទៅសង្គមកិច្ចដើម្បីធ្វើការប្រែដើម្បីក្លាយជាមនុស្សល្អ ៕

ដោយ៖ គួន ចំរើន

 

RELATED ARTICLES