Friday, April 26, 2024
Homeសន្ដិសុខសង្គមផ្អើលនារីម្នាក់ស្លាប់ក្នុុងបន្ទប់ជួលម្ដុំស្ទឹងមានជ័យ សង្ស័យប្ដីសម្លាប់ព្រោះភ្លើងប្រចណ្ឌ

ផ្អើលនារីម្នាក់ស្លាប់ក្នុុងបន្ទប់ជួលម្ដុំស្ទឹងមានជ័យ សង្ស័យប្ដីសម្លាប់ព្រោះភ្លើងប្រចណ្ឌ

ភ្នំពេញ៖ នារីម្នាក់ ត្រូវបានសាច់ញាតិគាស់សោរបន្ទប់ប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ជួល បង្កឲ្យមានការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ ស្ថិតនៅបន្ទប់ផ្ទះជួលលេខ៧ ក្រុមទី៣ ភូមិដំណាក់ធំ៤ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ សង្ស័យប្ដីជាអ្នកសម្លាប់ ព្រោះរឿងប្រចណ្ឌ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ផាត ស្រីនេត អាយុ២២ឆ្នាំ មុខរត់តុក នៅហាងមនោរម្យ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ និងមានស្រុកកំណើត ភូមិទទួលកណ្តោល ឃុំជីគោ ខេត្តត្បូងឃ្មុំ» ។

បើតាមសម្ដីលោក តេង សីុណូ អធិការនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា អំពើឃាតកម្មនេះ បានកើតឡើងតាំងពីថ្ងៃអាទិត្យមកម្ល៉េះ តែទើបមានការភ្ញាក់ផ្អើល នៅព្រឹកមិញ ក្រោយពីម្តាយនារីរងគ្រោះ ដែលរស់នៅភូមិថ្មី មិនឃើញកូនទៅលេងផ្ទះ ក៏មកមើលកូនហើយឃើញទ្វារបន្ទប់បិទជិត ក៏ទម្លុះសោស្រាប់តែឃើញកូនស្រីដេកស្លាប់បាត់ទៅហើយ ។

បើតាមប្រជាពលរដ្ឋរស់នៅក្បែរបន្ទប់នារីរងគ្រោះ បានឲ្យដឹងថា ប្ដីប្រពន្ធ១គូនេះ ឧស្សាហ៍ឈ្លោះប្រកែកគ្នាណាស់ ដោយកាលពីថ្ងៃអាទិត្យមុននេះ ពួកគេទាំង២ បានឈ្លោះគ្នាខ្លាំង សង្ស័យរឿងប្រចណ្ឌដោយសារនារីជាប្រពន្ធ ធ្វើការនៅក្នុងហាងផឹកស៊ី នាពេលយប់ ។

បច្ចុប្បន្ន សង្ស័យមិនទាន់ហ៊ានចូលពិនិត្យក្នុងបន្ទប់កើតហេតុនៅឡើយទេ ដោយរង់ចាំប៉ូលិសជំនាញកោសល្យវិច្ឆយ ចុះមកពិនិត្យបញ្ជាក់ការពិត ដើម្បីស្វែងរកឃាតករ ចាប់យកមកផ្ដន្ទាទោសតាមច្បាប់ ៕

sdfdfdsf nokor01-11-pic-3

sdffddfs
ប៉ូលិសព័ទ្ធបន្ទប់កើតហេតុ រងចាំជំនាញមកពិនិត្យ

ដោយ៖ គួន ចំរើន

 

RELATED ARTICLES