Friday, March 29, 2024
Homeសន្ដិសុខសង្គមភ្លើងប្រចណ្ឌ ប្តីកាប់ប្រពន្ធហើយយកអង្រែបុកគ្រឿងវាយហើមភ្នែក

ភ្លើងប្រចណ្ឌ ប្តីកាប់ប្រពន្ធហើយយកអង្រែបុកគ្រឿងវាយហើមភ្នែក

ភ្នំពេញ៖ ប្ដីខឹងប្រពន្ធប្រចណ្ឌរករឿងឈ្លោះប្រកែកបានយកកាំបិតកាប់បែកក្បាលហើយយកអង្រែបុកគ្រឿងវាយហើមភ្នែកទាំងសងខាងរួចចាក់សោបន្ទប់ជួលពីខាងក្រៅជិះម៉ូតូចេញទៅបាត់ ទាល់តែប្រពន្ធស្រែកហៅឲ្យអ្នកជិតខាងជួយគាស់សោបន្ទប់ដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ កាលពីវេលាម៉ោង១០យប់ថ្ងៃទី៣១ ខែតុលា ត្រង់ចំនុចផ្ទះជួលក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

ស្ដ្រីរងគ្រោះមានឈ្មោះ  វ៉ា សាយ ភេទស្រី  អាយុ៣៤ឆ្នាំ  មុខរបរអ្នកលក់នំបញ្ចុក ចំនែកឯប្ដីវិញមិនស្គាល់ឈ្មោះ មុខរបរអ្នករត់ម៉ូតូឌុប ។

dfdsffsd

តាមប្រភពព័តមានពីអ្នកជិតខាងជនរងគ្រោះបានឲ្យដឹងថា កាលដើមឡើយប្ដីប្រពន្ធមួយគូរនេះតែងតែឈ្លោះប្រកែកគ្នាជារឿយៗដោយសារតែប្រពន្ធតែងតែរករឿងប្រចណ្ឌជាមួយប្ដីរបស់គាត់ដែរររត់ម៉ូតូឌុបមកផ្ទះវិញយប់ជ្រៅពេក ។ នៅថ្ងៃកើតហេតុ គេលឺសំលេងអ្នកទាំងពីរនេះបានឈ្លោះប្រកែកគ្នាហើយក្រោយមកក៍ឃើញបុរសជាប្ដីបានអូសម៉ូតូចេញពីបន្ទប់ជិះចេញទៅក្រៅផ្ទះបាត់ទៅ រហូតប្រមាណជា២ម៉ោងក្រោយមកអ្នកនៅជិតបន្ទប់ជួលស្ដ្រីរងគ្រោះបានលឺសំលេងស្រែកហៅឲ្យជួយល្វើយៗតាមបង្អួចបន្ទប់ស្ដ្រីរងគ្រោះនោះ ក្រោយមកអ្នកនៅជិតបន្ទប់នោះបានដើរទៅមើលតាមបង្អួចស្រាប់តែឃើញស្ដ្រីរងគ្រោះរងរបួសយ៉ាងធ្ងន់ធ្ងរត្រង់ក្បាលនិងកញ្ចឹងកថែមទាំងប៉ោងភ្នែកទៀតផងដោយសារតែបន្ទប់ជនរងគ្រោះខាងលើត្រូវប្ដីរបស់គាត់ចាក់សោរពីក្រៅទើបធ្វើឲ្យអ្នកជិតខាងជនរងគ្រោះសំរេចចិត្តវៃសោរដែលចាក់ទ្វារចេញ ដើម្បីយកជនរងគ្រោះមកក្រៅបានហើយក៏ដឹកជនរងគ្រោះតាមរ៉ឺម៉កម៉ូតូយកទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសមះ ។

ប្រភពដដែលបន្តទៀតថា ជនរងគ្រោះបានកំពុងតែទទួលការសង្គ្រោះពីក្រុមគ្រូពេទ្យផងនោះអ្នកជិតខាងទាំងអស់បាននាំគ្នាជួយរៃអង្គាសប្រាក់ម្នាក់២ម៉ឺនរៀលដើម្បីជួយឧបត្ថម្ភដល់ស្រ្ដីរងគ្រោះខាងលើ ព្រោះស្ដ្រីរងគ្រោះខាងលើគ្មានសាច់ញាតិទេ ។ ករណីខាងលើនេះកើតឡើងដោយសារតែប្រពន្ធប្រចណ្ឌជាមួយនិងប្ដីហើយក៍រករឿងឈ្លោះប្រកែកគ្នារហូតបុរសជាប្តីបានយកកាំបិតកាប់បែកក្បាលហើយយកអង្រែបុកគ្រឿងវាយរហូតហើម ភ្នែកខៀវទាំងសងខាងទើបគេចខ្លួន ។

sdsdfasd

បច្ចុប្បន្នជនរងគ្រោះកំពុងតែស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅឡើយនោះទេហើយកំពុងតែទទួលការសង្គ្រោះពីសំណាក់ក្រុមវេជ្ជបណ្ឌិតនៅក្នុងមន្ទីរពេទ្យព្រះកុសមះ ៕

ដោយ៖ សោល វណ្ណៈ

 

RELATED ARTICLES