Friday, April 19, 2024
Homeព័ត៌មានជាតិប្រធាន​អង្គ​ការ ស្នើ​អា​ជ្ញា​ធរ​ខេត្ត​កំពង់​ស្ពឺ សហ​ការ​ទប់​ស្កាត់​ការ​បំផ្លាញ​ព្រៃ​ឈើ

ប្រធាន​អង្គ​ការ ស្នើ​អា​ជ្ញា​ធរ​ខេត្ត​កំពង់​ស្ពឺ សហ​ការ​ទប់​ស្កាត់​ការ​បំផ្លាញ​ព្រៃ​ឈើ

ភ្នំពេញ ៖ ប្រធានអង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ លោកជា ហ៊ាន បាន ធ្វើលិខិតគោរពជូនប្រធានមន្ទីរបរិស្ថានខេត្ត កំពង់ស្ពឺ ស្នើសុំកម្លាំងមន្ត្រីឧទ្យានុរក្សបរិស្ថាន ដែលការពារព្រៃឈើនៅតំបន់អភិរក្សជួរភ្នំ ក្រវាញ  ដើម្បីសហការចូល្បាតព្រៃ និងទប់ស្កាត់ បទល្មើសធនធានធម្មជាតិ ស្របតាមអនុសាសន៍ របស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន។

លិខិតស្នើសុំសហការរបស់លោកជា ហ៊ាន ប្រធានអង្គការប្រឆាំងអំពើពុករលួយ ទប់ស្កាត់ ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ បាន បញ្ជាក់ជូនលោកប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ថា “ដើម្បីស្របតាមលក្ខន្តិកៈ និងសារាចរណែនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លេខ ០៥ ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ សូម លោកប្រធានមេត្តាជួយផ្តល់នូវកម្លាំងឧទ្យានុ- រក្សបរិស្ថាន ចុះល្បាតព្រៃឈើរួមគ្នា ដើម្បី ទប់ស្កាត់បទល្មើសធនធានធម្មជាតិក្នុងដែន សមត្ថកិច្ចគ្រប់គ្រងដោយក្រសួងបរិស្ថាន។

អាស្រ័យហេតុនេះ សូមលោកប្រធាន មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ មេត្តាជ្រាប ផ្តល់នូវ កម្លាំងមន្ត្រីឧទ្យានុរក្សបរិស្ថានរួមគ្នា ដោយក្តី អនុគ្រោះ”។

ជាមួយគ្នានោះដែរ លោកជា ហ៊ាន ក៏បាន ធ្វើលិខិតគោរពជូនលោកអភិបាលខេត្តកំពង់ស្ពឺ ផងដែរ ស្នើសុំកិច្ចសហការទប់ស្កាត់បទល្មើស ធនធានធម្មជាតិ និងអភិរក្សធនធម្មជាតិក្នុង ភូមិសាស្ត្រខេត្តកំពង់ស្ពឺ។

លិខិតរបស់លោកជា ហ៊ាន គោរពជូន លោកអភិបាលខេត្តកំពង់ស្ពឺ ចុះថ្ងៃទី១៨ ខែ វិច្ឆិកា ឆ្នាំ២០១៦ បានបញ្ជាក់ថា “កន្លងមក ថ្មីៗនេះ អង្គការបានចុះអង្កេតនៅស្រុកឱរ៉ាល់ បានសង្កេតឃើញថា មានការកាប់បំផ្លាញព្រៃ ឈើនៅតំបន់អភិរក្សការពារដោយព្រះរាជក្រឹត្យ ដែលមានស្រុកភំស្រួច និងស្រុកឱរ៉ាល់ ដោយគ្មានការបង្ក្រាបឡើយ។

ដើម្បីអនុវត្តសារាចរណែនាំរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក- រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យមាន ប្រសិទ្ធភាពក្នុងការចូលរួមអភិរក្សព្រៃឈើ និង ធនធានធម្មជាតិ អង្គការសុំសហការនឹងអាជ្ញាធរ ខេត្ត ក្នុងការទប់ស្កាត់រាល់បទល្មើសធនធាន ធម្មជាតិ ដែលកើតឡើងនៅក្នុងភូមិសាស្ត្រ ខេត្តកំពង់ស្ពឺ។

អាស្រ័យហេតុនេះ សូមឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត មេត្តាជួយសម្រួល និង អនុញ្ញាតឱ្យអង្គការបានសហការជាមួយអាជ្ញាធរ មន្ត្រីជំនាញសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីទប់ស្កាត់ បទល្មើសធនធានធម្មជាតិ ដោយក្តីអនុគ្រោះ”។

យ៉ាងណាក៏ដោយ ពាក់ព័ន្ធនឹងការស្នើទៅ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ និងលោក អភិបាលខេត្តកំពង់ស្ពឺ ខាងលើនេះ មកទល់ ពេលនេះ លោកជា ហ៊ាន មិនទាន់ទទួលបាន ការឆ្លើយតបនៅឡើយ ខណៈដែលនៅសល់តែ ប៉ុន្មានថ្ងៃទៀត លោកត្រូវចុះល្បាតនៅក្នុងតំបន់ ដែលមានបទល្មើសព្រៃឈើនោះ។

តាមគម្រោង នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០១៦ លោកជា ហ៊ាន ក៏នឹងចូលជួបជាមួយ មន្ត្រីអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិ មនុស្ស ប្រចាំនៅកម្ពុជា ហៅកាត់ថា UN មុន នឹងលោកត្រូវចុះល្បាតព្រៃនៅតំបន់អភិរក្ស ជួរភ្នំក្រវាញកណ្តាល ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០១៦។

ក្នុងនាមជាប្រធានអង្គការម្នាក់ ដែល សកម្មក្នុងការការពារបរិស្ថាន និងការចូលរួម ជំរុញការទប់ស្កាត់បទល្មើសព្រៃឈើ ព្រមទាំង គោរពសិទ្ធិពលរដ្ឋរួមមានប្រជាសហគមន៍រងគ្រោះ ដោយការរំលោភបំពានដីធ្លី ការកាប់បំផ្លាញ ព្រែឈើជាដើម លោកកជា ហ៊ាន បានអះអាង ថា លោកធ្លាប់ទទួលការគំរាមសម្លាប់ផងដែរ។ ដូច្នេះការជួបជាមួយមន្ត្រីសិទ្ធិមនុស្សអង្គការ សហប្រជាជាតិ គឺដើម្បីយកបញ្ជីឈ្មោះជន ដែលបានគំរាមសម្លាប់លោកនោះ ទៅតម្កល់ ទុកនៅអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិ- មនុស្ស ប្រចាំនៅកម្ពុជា។

លោកជា ហ៊ាន បានរំលឹកពីការគំរាម នេះថា មានការគំរាម២ដង។ ក្នុងនោះ កាល ពីខែមេសា ឆ្នាំ២០១៦ មានការគំរាមម្តង និង កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦ មានការ គំរាមម្តងទៀត។ បន្ទាប់ពីការគំរាមនោះ កាល ពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៦ លោកជា ហ៊ាន ក៏បានសុំអន្តរាគមន៍ពីលោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកកែវ សុធា ព្រះរាជអាផ្ញាខេត្តកំពង់ស្ពឺ ឱ្យចាប់ឈើនៅភូមិ ដំបងវិញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្ត កំពង់ស្ពឺ និងករណីដឹកឈើបាក់ស្ពាន នៅភូមិ ជយ័សេនា ឃុំតាកែនកោះស្លា ស្រុកឈូក ខេត្ត កំពត ដែលប្រព្រឹត្តកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦។

ដោយឡែក ជាមួយនឹងការស្នើទៅមន្ទីរ- បរិស្ថានខេត្តកំពង់ស្ពឺ និងអភិបាលខេត្តកំពង់ស្ពឺ  នាពេលនេះ ដែលលោជា ហ៊ាន ក៏មានគម្រោង ថា នឹងសុំអន្តរាគមន៍ទៅសម្តេចហ៊ុន សែន នា- យករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជាថ្មី ឱ្យ ចាត់វិធានការទៅលើមន្ត្រីយោធាយោធភូមិ ភាគទី៣ម្នាក់ ដែលរកស៊ីដឹកឈើចេញពីស្រុក ឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយប្រឆាំងនឹងសារាចរ លេខ០៥ ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាល បន្ទាប់ពីលោកមើលឃើញ ថា បុគ្គលរូបនោះមានខ្នងបង្អែកយ៉ាងធំ ក្នុង ខេត្តកំពង់ស្ពឺ៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES