Thursday, April 25, 2024
Homeព័ត៌មានជាតិកាត់​បន្ថយ​ក្រសួង សមា​ជិក​សភា ថា សន្សំ​ថវិកា​ជាតិ ដំឡើង​ប្រាក់​ខែ​មន្ត្រី​រាជ​ការ

កាត់​បន្ថយ​ក្រសួង សមា​ជិក​សភា ថា សន្សំ​ថវិកា​ជាតិ ដំឡើង​ប្រាក់​ខែ​មន្ត្រី​រាជ​ការ

ភ្នំពេញ ៖ សមាជិកសភា នៃគណបក្ស សង្គ្រោះជាតិ បានលើកឡើងថា ដើម្បីសន្សំ ថវិកាជាតិ សម្រាប់ដំឡើងប្រាក់ខែមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងដើម្បីអភិវឌ្ឍសង្គមជាតិ រដ្ឋគួរតែកាត់បន្ថយក្រសួងខ្លះ ឬច្របាច់ បញ្ចូលក្រសួងមិនចាំបាច់ ទៅក្នុងក្រសួងតែមួយ និងកាត់បន្ថយចំនួនរដ្ឋលេខាធិការ លុបចោល តំណែងអនុរដ្ឋលេខាធិការជាដើម។

តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង និង ជាប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា លោក យ៉ែម បុញ្ញឫទ្ធិ បានសរសេរនៅក្នុងហ្វេសប៊ុក របស់លោក នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ថា “ហេតុអ្វីត្រូវការច្រើនម៉្លេះ? ថវិកាជាតិមួយ ឆ្នាំៗ ដែលបានមកពីប្រជាពលរដ្ឋ និងបានមកពី ចំណូលដទៃផ្សេងទៀត របស់រដ្ឋយកទៅចំណាយ លើការងាររដ្ឋ សេវាសាធារណៈ ដើម្បីបម្រើ ប្រជាពលរដ្ឋវិញ និងបម្រើសង្គមជាតិ។ ហេតុអ្វី ត្រូវការបង្កើតក្រសួងច្រើនម៉្លេះ? ហើយក្រសួង នីមួយៗ ហេតុអ្វីត្រូវការរដ្ឋលេខាធិការច្រើន ម៉្លេះ? មិនតែប៉ុណ្ណោះ ហេតុអ្វីត្រូវការអនុរដ្ឋ- លេខាធិការច្រើនម៉្លេះ? ចុះអាជ្ញាធរជាតិផ្សេងៗ ទៀតដើម្បីអ្វី?

យើងយល់ឃើញថា ការកាត់បន្ថយក្រសួង ដោយប្រមូលក្រសួងខ្លះដាក់បញ្ចូលគ្នា រួចដាក់ បញ្ចូលអាជ្ញាធរជាតិ ឱ្យស្ថិតក្រោមការគ្រប់គ្រង របស់ក្រសួង កាត់បន្ថយចំនួនរដ្ឋលេខាធិការ លុបចោលតំណែងអនុរដ្ឋលេខាធិការ ដែលកិច្ច- ការទាំងនេះ នាំឱ្យយើងអាចសន្សំថវិកាជាតិ បានយ៉ាងច្រើនសន្ធឹកសន្ធាប់ រួចបង្វែរលុយនោះ ទៅដំឡើងប្រាក់ខែមន្ត្រីរាជការ កងកម្លាំងប្រដាប់- អាវុធ និងអភិវឌ្ឍសង្គមជាតិយើង។

គ្មានសង្គមណាមួយដែលថាគ្មានបញ្ហា នោះទេ គ្រាន់តែតិចឬច្រើន ហើយគេតែងតែ រៀបចំប្រព័ន្ធគ្រប់គ្រង ដឹកនាំ ក្នុងការដោះស្រាយ បញ្ហា និងរៀបចំសង្គមនោះ តាមបែបសង្គម ជឿនលឿនថ្លៃថ្នូរ។ ប្រជាពលរដ្ឋ លោកបាន ផ្តល់សិទ្ធិតាមរយៈអ្នកតំណាង ឱ្យរៀបចំសភា និងរាជរដ្ឋាភិបាល”។

សមាជិកគណៈកម្មការទី២ នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ លោក ឃី វណ្ណដេត បានបញ្ជាក់ដែរថា បញ្ហាកាត់- បន្ថយក្រសួងនេះ ពិតជាមានសារសំខាន់សម្រាប់ ការអភិវឌ្ឍជាតិ និងចំណេញដល់ថវិកាជាតិ។ ប៉ុន្តែយ៉ាងណា បញ្ហានេះគ្រាន់តែជាសេចក្តីព្រាង គោលនយោបាយដែលគណបក្សសង្គ្រោះជាតិ  បានដាក់ចេញនៅពេលដែលគណបក្សឈ្នុះឆ្នោត បានដឹកនាំប្រទេសប៉ុណ្ណោះ ដោយមិនអាចយក មកធ្វើការពិភាក្សា តស៊ូមតិនៅក្នុងរដ្ឋសភា ពេលនេះបានទេ។

លោកឃី វណ្ណដេត មានប្រសាសន៍ថា “រឿងនេះ ដូចជាឯកឧត្តមយឹម សុវណ្ណ អ្នក- នាំពាក្យបានអធិប្បាយហើយថា នេះវាជាគោល- នយោបាយព្រាងរបស់គណបក្សទេ។ ធម្មតា គោលនយោបាយរបស់យើងៗគិតទៅលើពេល បោះឆ្នោត ពេលដែលយើងជាប់ឆ្នោតនោះទេ វាមិនអាចយកមកធ្វើនៅពេលនេះបានទេ។ ពេលដែលយើងជាប់ឆ្នោត យើងមានគោល- នយោបាយបែបហ្នឹង។ វាជាការពិតហើយ វា មិនអាចផ្សេងពីហ្នឹងបានទេ ពីព្រោះយើងឃើញ ស្ថាប័នមួយចំនួន ធ្វើការងារដូចគ្នា ហើយរួម ទាំងគណៈកម្មការ។ ដូច្នេះនិយាយរួមទៅ ជា គោលនយោបាយដែលយើងព្រាង ហើយមិន ទាន់ចេញជាគោលនយោបាយអនុម័តដោយ គណបក្សនោះទេ។ តាមពិតយើងអត់យកមក ពិភាក្សានៅពេលនេះទេ នៅពេលប្រជុំខាងមុខ ហ្នឹង យើងផ្តោតការយកចិត្តទុកដាក់សេចក្តី ព្រាងច្បាប់ថវិកា ឆ្នាំ២០១៧ វិញ ពីព្រោះអ្វី ដែលយើងធ្វើ មិនមានលទ្ធភាពធ្វើ យើងធ្វើ អត់ប្រយោជន៍ទេ ឧទាហរណ៍ថា យើងស្នើទៅ ក៏មិនបានដែរ ក្នុងពេលហ្នឹង។ ប៉ុន្តែបើសេចក្តី ព្រាងនេះចេញពិតប្រាកដ ពិតជាជួយកាត់ បន្ថយថវិកាជាតិ ព្រោះធម្មតាយើងឃើញ ក្រសួងច្រើន ហើយក្រសួងខ្លះធ្វើការងារដូចគ្នា  ឧទាហរណ៍ថា ក្រសួងឧស្សាហកម្ម ក្រសួងរ៉ែ និងថាមពល វាមានតួនាទីដូចគ្នា យើងអាច បញ្ចូលតែមួយបាន។ ក្រសួងធនធានទឹក ក្រសួង កសិកម្ម យើងអាចបញ្ចូលគ្នាតែមួយបាន ហើយ និងអាជ្ញាធរមួយចំនួនទៀត ដែលធ្វើកិច្ចការងារ ជាន់គ្នា ហើយបើសិនយើងបញ្ចូលគ្នាទៅ វា ចំណេញថវិកា បញ្ហាប៉ុណ្ណឹងទេ។ បើសិនជា យើងធ្វើទៅ វាអាចនឹងវិជ្ជមាន ប៉ុន្តែភ្ជាប់នឹងកែ ទម្រង់រដ្ឋបាលសាធារណៈផង បានន័យថា បើ- សិនជាយើងធ្វើ យើងជាអ្នកសេដ្ឋកិច្ច ហើយ ត្រូវតែដោះស្រាយបញ្ហាសង្គមឱ្យបាន បើយើង បង្រួមក្រសួង យើងត្រូវគិតអំពីមន្ត្រីដែលនៅ  តាមក្រសួងទាំងអស់ហ្នឹង ត្រូវបញ្ចូលមកជា- មួយគ្នា យើងអត់មានបញ្ចូលហើយ យើងកាត់ ក្របខ័ណ្ឌហ្នឹងចោលទេ យើងរក្សាទុកទាំងអស់ ក្របខ័ណ្ឌហ្នឹង”។

តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ និងជា សមាជិកគណៈកម្មការទី៤ នៃរដ្ឋសភា លោក ជាម ច័ន្ទនី បានមានប្រសាន៍ថា “បាទ! នៅពេល ដែលគណបក្សសង្គ្រោះជាតិ គ្រប់គ្រងប្រទេស យើងមានគោលនយោបាយ ដើម្បីពីនិត្យឡើង វិញ រាល់ក្រសួងទាំងអស់ ក្រសួងណាដែលមាន សារសំខាន់ ហើយក្រសួងណាដែលមិនចាំបាច់ យើងពិនិត្យ តាមហ្នឹង ដោយសារថា យើងត្រូវ ការដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការយើងឱ្យ មានជីវភាពសមរម្យ។ អ៊ីចឹងយើងពិនិត្យតាម បណ្តាក្រសួងមួយចំនួន ក្រសួងណាដែលមិន សំខាន់ហ្នឹង យើងអាចធ្វើការពិចារណាក្នុងការ កាត់បន្ថយ។ ចំពោះយើងទាំងអស់គ្នាមិនទាន់ បានពិនិត្យថា ក្រសួងណាមួយមានសារសំខាន់ ប៉ុនណា ហើយសំខាន់ខ្លាំង សំខាន់តិច ហើយ អាចបូកបញ្ចូលជាមួយក្រសួងណាមួយនៅត្រឹម អគ្គនាយកដ្ឋាន អីអ៊ីចឹងទៅ។ ដូច្នេះយើងនឹង ពិនិត្យ ពេលដែលយើងគ្រប់គ្រងរដ្ឋហ្នឹង។ ហ្នឹង ហើយ! ជាគោលនយោបាយរបស់យើង ពីព្រោះ តែកាលណាយើង គ្រប់គ្រងរដ្ឋ យើងរក្សាទាំង អស់ មន្ត្រីមុខងារ សាធារណៈទាំងអស់លើក- លែងតែពួកអ្នកនយោបាយ។ ជាពិសេស ចាប់ ពីនាយករដ្ឋមន្ត្រីមកទល់នឹងអនុរដ្ឋលេខាធិការ។ អ៊ីចឹងសព្វថ្ងៃនេះ យើងឃើញថា ច្រើនរដ្ឋលេខា ធិការក្រសួងមួយៗហ្នឹងវាច្រើនមែនទែន។ ដូច្នេះហ្នឹងហើយដែលយើងត្រូវពិចារណា នៅ ពេលដែលយើងរៀបចូលវិញនេះ គឺយើងធ្វើការ កាត់បន្ថយតែម្តង ដូច្នេះអត់មានប៉ះពាល់ដល់ មន្ត្រីរាជការទេ។

លោកជាម ច័ន្ទនី មានបានមានប្រសាសន៍ បន្តថា “បើតាមយើងដឹង នេះជាព្រាងនៃគោល នយោបាយរបស់យើង ពីព្រោះមានមជ្ឈដ្នាន ជាច្រើន ទាំងជាតិនិងអន្តរជាតិ គេថាយើង ហ្នឹងគ្មានគោលនយោបាយច្បាស់លាស់ គ្មាន ធនធានមនុស្ស អ៊ីចឹងបានឯកឧត្តមសុន ឆ័យ លោកបានរៀបចំឱ្យមានគណៈកម្មការទាំង ១០ ដូចរដ្ឋសភាដែរ ដើម្បីបង្ហាញនូវធនធាន មនុស្សរបស់គណបក្សយើង នៅពេលដែលយើង ជាប់ការបោះឆ្នោតខាងមុខ។ ក្នុងបញ្ហាក្រសួង នេះ ដូចខ្ញុំជម្រាបអ៊ីចឹងថា យើងនឹងពិចារណា មើល តើក្រសួងណាមានសារសំខាន់ប៉ុនណា ហើយ ក្រសួងណាដែលអាចបញ្ចូលបាន យើងអត់ទាន់ ថា ក្រសួងណាមួយទេ ក៏ប៉ុន្តែជាការគិតរបស់ យើងៗឃើញថា រដ្ឋាភិបាលនេះ វាដូចជាក្បាល សំពីងសំពោងពេក អ៊ីចឹងយើងត្រូវពិនិត្យចំពោះ បញ្ហាហ្នឹង ហើយដូចជាចៀសវាងមិនបានទេ យើងត្រូវតែកាត់បន្ថយហើយ ដោយសារថា  យើងយកប្រាក់ហ្នឹងទៅបើកឱ្យមន្ត្រីរាជការ យើង គ្រូបង្រៀនយើង កងកម្លាំងរបស់យើង ដើម្បីឱ្យគ្នាមានលទ្ធភាពដើម្បីបម្រើប្រទេស ជាតិ ចៀសវាងអំពើពុករលួយ”៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES