Saturday, April 20, 2024
Homeព័ត៌មានអន្តរជាតិរុស្សុីត្រៀម ​បង្កើត​ផែនការ​ សេដ្ឋកិច្ច​ជា មួយជប៉ុន នៅ​កោះជម្លោះ

រុស្សុីត្រៀម ​បង្កើត​ផែនការ​ សេដ្ឋកិច្ច​ជា មួយជប៉ុន នៅ​កោះជម្លោះ

ជុំវិញវិវាទទឹកដីរុស្សុី-ជប៉ុន

រុស្សុី៖ មេដឹកនាំសភា ជាន់ខ្ពស់រុស្ស៊ី មួយរូបបានឲ្យដឹង កាលពីថ្ងៃអង្គារ ក្នុងអំឡុងពេលនៃ ដំណើរទស្សន កិច្ចទៅកាន់ ក្រុងតូក្យូថា រុស្ស៊ីត្រៀមខ្លួន រួចជាស្រេចក្នុង ផ្តល់ឲ្យជប៉ុននូវផែនការ ណ៍សេដ្ឋកិច្ចរួម លើការអភិវឌ្ឍន៍ នៅលើបណ្តា កោះជម្លោះ ប៉ុន្តែ នឹងមានការបោះបង់នូវអធិបតេយ្យ ភាពរបស់ខ្លួន  លើកោះទាំងនោះឡើយ ។

លោកស្រី Valentina Matviyenko អ្នកនាំពាក្យ ក្រុមប្រឹក្សាសហ ព័ន្ធរុស្ស៊ីឬសភា ជាន់ខ្ពស់បាន ថ្លែងប្រាប់ក្រុម អ្នកសារព័ត៌ មានក្នុងការផ្សាយផ្ទាល់ មួយរបស់ ទូរទស្សន៍ Rossiya 24 TV ថាអធិបតេយ្យភាព របស់រុស្ស៊ីលើកោះ Kuril គឺមិនអាច ប្រកែកបាន ឡើយ ហើយក៏មិនមែនជា កម្មវត្ថុនៃការសើរើ ឡើងវិញផងដែរ ។

រុស្ស៊ីនិងជប៉ុន មិនបានចុះហត្ថលេខា លើសន្ធិសញ្ញា សន្តិភាពមួយដែល ជាការធ្វើឲ្យជាក់ លាក់ក្នុងការបញ្ចប់ សង្គ្រាមលោកលើកទី២ឡើយ ដោយ សារតែជម្លោះ ទឹកដីលើ កោះតូចៗបួនក្នុង សមុទ្រប៉ាស៊ីហ្វិក ដែលជាកោះ Southern Kurils ឈ្មោះរុស្ស៊ីហៅនិងទឹកដីភាគខាងជើង ឈ្មោះជប៉ុនហៅ ។ ជម្លោះទឹកដី ដែលមានអាយុកាល ជាច្រើនទសវត្សរ៍ នេះបានរារាំង ដល់ទំនាក់ ទំនងពាណិជ្ជកម្មនិងការទូតរវាងប្រជាជាតិទាំងពីរ ។ លោកស្រី Matviyenko បានទាត់ចោល នូវលទ្ធភាព នៃការផ្ទេរ កោះពីរឬទាំងបួន នោះឲ្យទៅជប៉ុនហើយថែម ទាំងបដិសេធនូវ របាយការណ៍ព័ត៌មាន អំពីកិច្ចព្រមព្រៀង បើកផ្លូវអំពីករណី នេះដោយជាក់លាក់ មួយទៀតផង ។

7

ទោះជាយ៉ាងណា លោកស្រីថ្លែង ថារុស្ស៊ីបានត្រៀម ខ្លួនរួចជាស្រេច ចំពោះរាល់ សកម្មភាព សេដ្ឋកិច្ចរួមលើកោះ ទាំងនោះរាប់បញ្ចូលការ បង្កើតនូវតំបន់ សេដ្ឋកិច្ចសេរី ជាដើម ។ លោកស្រីបាន បន្ថែមថា ខ្ញុំសង្ឃឹមថានៅ ចំណុចមួយចំនួន យើងនឹងអាចព្រមព្រៀង លើការបង្កើតនូវ សកម្មភាពសេដ្ឋកិច្ចរួមទៀតផង ។

គួររំលឹកផងដែរ ថាកាល ពីខែឧសភាឆ្នាំ ២០១៦ នាយករដ្ឋមន្ត្រី ជប៉ុនលោក ស៊ីន ហ្សូអាបេ បានជួបជាមួយ និងលោក ប្រធានាធិបតីវ៉្លាឌីមៀរពូទីន ក្នុងទីក្រុង Sochi របស់រុស្ស៊ី ដើម្បីប៉ះប៉ូវ នូវប្រេះ ឆានៃចំណង ទំនាក់ទំនងនិង ការស្វែងរកការ ផ្សះផ្សារគ្នាជាមួយរដ្ឋាភិបាល ក្រុងមូស្គូដែល បានបង្ហាញឲ្យ ឃើញថាពុំមានអ្វី ដែលអាចបំបែក បំបាក់នៅក្នុង ជម្លោះនោះឡើយ ។ចំណែកលោក ពូទីនត្រូវ បានគេរំពឹង ថានឹងទៅ ទស្សនកិច្ចជប៉ុន ក្នុងអំឡុងខែធ្នូនេះ។

 

RELATED ARTICLES