Tuesday, April 23, 2024
Homeសន្ដិសុខសង្គមរឹតកសម្លាប់នារីបុគ្គលិក Club55 រុំភួយយកសពទៅប្លុងចោលនៅគំនរសំរាម

រឹតកសម្លាប់នារីបុគ្គលិក Club55 រុំភួយយកសពទៅប្លុងចោលនៅគំនរសំរាម

ភ្នំពេញ៖ សពនារីជាបុគ្គលិកក្លឹប៥៥ម្នាក់ ត្រូវឃាតករឹតកសម្លាប់ហើយរុំភួយចងរឹតនឹងខ្សែ នីឡុងយកទៅប្លុងចោលនៅលើគំនរសំរាមមួយកន្លែង នៅចំណុចក្បែរដងផ្លូវបេតុង១០០៣ ក្រុម៤ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បង្កភាពភ្ញាក់ផ្អើលកាលពីម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ។

សមត្ថកិច្ចបានប្រាប់ថាសពខាងលើឈ្មោះកែវ កញ្ញា ភេទស្រី អាយុ១៩ឆ្នាំ មុខរបរបុគ្គលិកក្លឹប៥៥ ស្នាក់នៅផ្ទះលេខ១១៤៧ ផ្លូវជាតិលេខ២ ក្រុម១២ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។

ប្រភពពីបុរសម្នាក់ឈ្មោះ ខេង គួក ហៅជ្រូក អាយុ៤២ឆ្នាំ មុខរបររើសអេតចាយ បានប្រាប់ថា មុនកើតហេតុគាត់បានទៅរើសអេតចាយនៅចំណុចខាងលើបានឃើញភួយពណ៌ក្រហម ពេលនោះគាត់បានទៅទាញភួយខាងលើមើលស្រាប់តែឃើញជើងសពនារីខាងលើ ពេលនោះគាត់បានហៅអ្នកដំណើរឆ្លងកាត់ទីនោះអោយមកជួយមើលបង្កឲ្យមានការភ្ញាក់ផ្អើលនិងបានប្តឹងសមត្ថកិច្ចមូលដ្ឋានអោយចុះមកពិនិត្យ ។

ក្រោយពីសមត្ថកិច្ចមូលដ្ឋានចុះពិនិត្យឃើញរុំលើសពមានភួយផ្កាពណ៌ក្រហមចំនួន១ ភួយពណ៌ផ្កាឈូកលាយសចំនួន១ និងកន្សែងពោះគោពណ៌ស្វាយចំនួន១ ដែលរុំសាកសពហើយចងខ្សែនីឡុងសំរាប់ចង១ខ្សែប្រវែង០៩ម៉ែត្រ០២តឹក និងឌុយខ្សែភ្លើងដោតអគ្គិសនី ពណ៌ខ្មៅចំនួន០១មានប្រវែង១ម៉ែត្រ៤២តឹកបានរឹតជាប់កសពស្ត្រីខាងលើត្រូវបានសមត្ថកិច្ចដឹកយកមកធ្វើកោសល្យវិច្ឆ័យនៅវត្តក្រាំងធ្នង់ ។

ប្រភពព័ត៌មានពីសាច់ញាតិបានឲ្យដឹងថា នៅថ្ងៃកើតហេតុជនរងគ្រោះសម្រាកអត់ធ្វើការ ទេ ហើយនៅវេលាម៉ោង៦ល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា បានជិះម៉ូតូស្កុកពី មួយគ្រឿងនិងទូរស័ព្ទ មួយគ្រឿងចេញពីផ្ទះ ដោយប្រាប់ថាទៅជួបមិត្តភក្កិបន្តិចទៀតត្រឡប់មកវិញហើយនាំបងប្អូនទៅដើរលេងបុណ្យអុំទូក ស្រាប់តែចេញទៅបាត់រហូត តែសាច់ញាតិមិនបានចាប់ អារម្មណ៍ទេ ដោយសារតែកន្លងមកជនរងគ្រោះធ្លាប់ទៅធ្វើការយប់ជ្រៅក៏មិនបានត្រឡប់ មកផ្ទះម្តងម្កាលដែរ ។ ទាល់តែព្រឹកឡើងស្តាប់ព័ត៌មានដឹងថាមាននារីម្នាក់ត្រូវឃាតករឹតក សម្លាប់រុំភួយយកទៅប្លុងចោលសាច់ញាតិបាននាំគ្នាទៅមើលដោយសារតែទាក់ទងទូរស័ព្ទអត់បាន ពេលទៅដល់ឃើញស្គាល់ថាជាជនរងគ្រោះពិតប្រាកដមែន ។

តាមការបញ្ជាក់ប្រាប់ពីលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន ក្រោយពីពិនិត្យនិងធ្វើកោសល្យវិច្ឆ័យទៅលើសពបានប្រាប់ថាស្ត្រីនេះបានស្លាប់ដោយសារថប់ដង្ហើម(គេរឹតក)សម្លាប់ ហើយការស្លាប់នេះរយៈលើសពី១២ម៉ោងហើយ ។

ក្រោយពីពិនិត្យរួចសពបានប្រគល់អោយសាច់ញាតិយកទៅតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅវត្តចាក់អង្រែក្រោម ខណ្ឌមនជ័យ៕

ពាក់ព័ន្ធនឹងករណីខាងលើនេះសាច់ញាតិមិនទាន់បានបញ្ជាក់ថាជាករណីអ្វីពិតប្រាកដទេ ចំណែកសមត្ថកិច្ចជំនាញអះអាងថា ជាករណីរឹតកសម្លាប់ ។ ចំណែកប្រភពក្រៅផ្លូវការបាន ឲ្យដឹងថា អាចជាករណីរឹតកសម្លាប់ប្លន់យកម៉ូតូនិងទូរស័ព្ទ ។ ទោះបីជាយ៉ាងណាសមត្ថ កិច្ចកំពុងតែស្រាវជ្រាវនឹងកំណត់មុខសញ្ញាជនដៃដល់ដើម្បីស្រាវជ្រាវតាមច្បាប់យកមក ផ្តន្ទាទោសតាមច្បាប់ ៕

ddsffddfs
លោក អធិការខណ្ឌ កំពុងពិនិត្យសពនារីរងគ្រោះ

sdffdfd

dfsdsfdfdffdsfsd

cdfdfdsfd

ដោយ៖ សុខ ស៊ីឌី

RELATED ARTICLES