បំផ្ទុះគ្រាប់ បែកមួយគ្រាប់ នៅប៉ាត់តានី ​របួសពីរនាក់​

ព័ត៌មានទាន់ហេតុការណ៍បំផុត

ថៃ៖ ការបំផ្ទុះគ្រាប់ បែកមួយគ្រាប់ បានកើតឡើង ក្នុងខេត្តប៉ាត់តានី ប្រទេសថៃកាល ពីព្រឹកម្សិល មិញបណ្តាលឲ្យជំនួយការ មេភូមិម្នាក់រង របួសនិង ប្រជាការពារម្នាក់ ដែលត្រូវបាន ល្បួងឲ្យទៅកន្លែង កើតហេតុតាម រយៈរថយន្តភិកអាប់ដែលជាប់សង្ស័យ ។

រថយន្តដែល មានផ្ទុកគ្រឿង ផ្ទុះនេះជាប្រភេទ ភិកអាប់ម៉ូដែល Mazda នៅស្ថិតនៅមជ្ឈមណ្ឌល តោនខូចៗ រថយន្តក្នុងខេត្តសុងខ្លាកាលពី ថ្ងៃអាទិត្យ ។

ក្នុងហេតុការណ៍ នេះដែរលោក Maronee Malae មានវ័យ៤២ឆ្នាំជា ជំនួយការមេភូមិ និងលោក Matrusdil Sohman អាយុ៤៥ ឆ្នាំជាប្រជាការពារស្ម័គ្រ ចិត្តត្រូវបាន គេកត់ សម្គាល់ថាទៅ យករថយន្តភិក អាប់ធ្វើដំណើរ ទៅកាន់ស្រុកកំណើត របស់ពួកគាត់កាលពីម្សិលមិញ។ ប៉ុន្តែស្របពេល ដែលអ្នក ទាំងពីដើរ ទៅជិតដល់ រថយន្តនោះគឺ ប្រមាណជា៥០ម៉ែត្រពី រថយន្ត គ្រាប់បែកដែលបានលាក់និងបង្កប់ទុកក្បែរ នោះក៏ផ្ទុះ ឡើងតែម្តង ដែលបណ្តាលឲ្យពួក គាត់រងរបួសស្រាល ។

លោក Maronee បានរងរបួស មានស្នាម ជាំនៅជុំវិញដៃស្តាំ មុខនិង ដងខ្លួន ។ លោកក៏រងរបួសនៅ ដើមទ្រូងនិងជុំវិញ ត្រចៀកផងដែរ ។ ចំណែកប្រជា ការពារវិញ រងរបួសត្រូវ ដើមទ្រូងនិងត្រជុំវិញ ត្រចៀសរបស់ គាត់ផងដែរ ។

ទោះជាយ៉ាងណាប៉ូលិស ជឿជាក់ថាការ ផ្ទុះនេះគឺជាការបង្កើត នូវភាពវឹកវរកាន់ តែខ្លាំងឡើងនៅ ភាគខាងត្បូង ដែលត្រូវ បានគេសង្កេតឃើញ ថាមានកា របង្ហូរឈាម ស្ទើរតែជា រៀងរាល់ថ្ងៃ ក្នុងអំឡុង ពេលជាងមួយ ទសវត្សរ៍នេះ ។