Friday, April 26, 2024
Homeព័ត៌មានជាតិសហរដ្ឋ​​អា​មេ​រិក លេច​បញ្ហា​ដូច​កម្ពុជា បង្ក្រាប​បាតុ​កម្ម​ហិង្សា ក្រោយ​ការ​បោះ​ឆ្នោត​

សហរដ្ឋ​​អា​មេ​រិក លេច​បញ្ហា​ដូច​កម្ពុជា បង្ក្រាប​បាតុ​កម្ម​ហិង្សា ក្រោយ​ការ​បោះ​ឆ្នោត​

ភ្នំពេញ ៖  ជាព្រឹត្តិការណ៍ពិភពលោកគួរឱ្យ រំជើបរំជួល ក្រោយការបោះឆ្នោតឆ្នាំ២០១៦ នៅសហរដ្ឋអាមេរិក បានបញ្ចប់ បានធ្វើឥ្យមាន លេចចេញនូវការបង្ក្រាបបាតុកម្មហុង្សា ដូចនៅ ក្រោយការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ កាលពីឆ្នាំ២០១៣ នៅប្រទេសកម្ពុជា ផងដែរ។

at Hat Rith Rith added 11 new photos — with Manith Hun and 18 others.

16 hrs •

us1

យោងតាមសារព័ត៌មាន CNN បានផ្សាយ ថា កាលពិល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ កម្លាំងប៉ូលិសនៃទីក្រុងឡូស អែនចឺឡេស នៃ សហរដ្ឋអាមេរិក បានធ្វើការបង្កាប្រនិងឃាត់ខ្លួន បាតុករចំនួន១៨៥នាក់ និងរបួស៥នាក់ ដែលបាន ធ្វើបាតុកម្មប្រឆាំងនឹងលោកដូណាល់ ត្រាំ នៃ គណបក្សសាធារណរដ្ឋ ដែលបានឈ្នះឆ្នោត លោកស្រីហ៊ីលឡារី គ្លីនតុន នៃគណបក្សប្រជា ធិបតេយ្យ ដែលបានចាញ់ឆ្នោត។ ពោលគឺបាតុ កម្មទាំងនោះ អ្នកគាំទ្រលោកស្រីហ៊ីល ឡារី គ្លីនតុន មិនសុខចិត្តនឹងការបរាជ័យរបស់លោក ស្រី ទើបផ្ទុះឡើងនូវបាតុកម្មហិង្សា ដោយទ្រព្យ សម្បត្តិសាធារណៈមួយចំនួន ត្រូវបានបំផ្លាញ។

ទីភ្នាក់ងារព័ត៌មានអន្តរជាតិនោះ បានដក ស្រងសម្តីពីប៉ូលិសប្រចាំទីក្រុង ផតលែនដ៍ ថា កម្លាំងប៉ូលិស បានចាប់ខ្លួនអ្នកតវាយ៉ាងហោយ ណាស់ចំនួន២៩នាក់  ក្នុងចំណោម៤០០០ ដែល បានវាយ ដុតបំផ្លាញទ្រព្យសម្បត្តិសាធារណៈ អស់ជាច្រើន និងបានប្រើប្រាស់ដុំថ្ម ព្រមទាំង វត្ថុផ្សេងៗ គប់មកលើកងកម្លាំងសន្តិសុខអាមេរិក ដែលព្យាយាមបង្ក្រាប។

us5

ដោយឡែក យោងតាមសារព័ត៌មាន Wasingtonepost ចេញផ្សាយថ្ងៃទី១២ ខែ វិច្ឆិកា ឆ្នាំ២០១៦ បានឱ្យដឹងថា បើគិតមកដល់ ពេលនេះ មានរយៈពេល៤ថ្ងៃហើយ ដែលក្រុម បាតុករគាំទ្រលោកស្រីហ៊ីឡារី គ្លីនតុន បាននាំ គ្នាធ្វើបាតុកម្មប្រឆាំងលោកដូណាល់ ត្រាំ។ រហូតឈានដល់ការប្រើហិង្សា ដុតបំផ្លាញទ្រព្យ សម្យត្តិ រួមមាន រថយន្តអគារ និងទ្រព្យសម្បត្តិ តាមដងផ្លូវ ទាំងបំពានច្បាប់ ធ្វើឱ្យកម្លាំងប៉ូលិស អាមេរិក សម្រេចចិត្តបង្ក្រាប ដោយការផ្ទុះអាវុធ និងការបាញ់គ្រាប់បែកផ្សែង ដើម្បីបំបែកហ្វូង បាតុករទាំងនោះ និងឈានទៅដល់ការចាប់ខ្លួន មនុស្សចំនួន២២៥នាក់ ដែលក្នុងនោះ មាន១៨៥ នាក់ បានចាប់ខ្លួននៅទីក្រុងឡូស អែនចឺឡេស។

អ្នកតាមដានស្ថានការណ៍ នយោបាយ នៅអាមេរិក ក៏បានធ្វើការកត់សម្គា់ថា ការដែល ផ្ទុះបាតុកម្ម ដោយសារក្រុមបារតុករ មិនពេញ ចិត្តលោកដូណាល់ ត្រាំ ដោយចាត់ទុកថា ការ គ្រប់គ្រងរបស់លោកត្រាំ នឹងធ្វើឱ្យមានវិវាទ និងប្រកាន់ពូជសាសន៍កាន់តែខ្លាំងឡើង។ អ្នក ដែលចូលរួមបាតុកម្មភាគច្រើនជាយុវវ័យ ដែល បានស្រែកប្រកាស ខ្លាំងៗថា “មិនមែនជា ប្រធានាធិបតីរបស់យើងឡើយ”។

តាមសារព័ត៌មានបរទេស ក៏បានផ្សាយថា ប្រឈមនឹងបញ្ហានេះ លោកដូណាល់ ត្រាំ បាន ប្រកាសថា ការធ្វើបាតុកម្មប្រឆាំងលោក នៅ ទូទាំងអាមេរិក គឺជារឿងមិនយុត្តិធម៌ឡើយ សម្រាប់លោក គឺលេងមិនស្អាតចាញ់ មិនព្រម ទទួលស្គាល់។ ជារួមលោកពិតជាខកចិត្តយ៉ាង ខ្លាំង នៅពេលបោះឆ្នោត ប្រកបដោយយុត្តិធម៌ ហើយ ប្រព័ន្ធផ្សព្វផ្សាយនានានៅអាមេរិក ប្រឆាំងនឹងរូបលោកផងដែរ គឺជារឿងមិនស្អាត ឡើយ មិនផ្តល់យុត្តិធម៌ដល់រូបលោក ។

us3

ដើមហេតុនៃការផ្ទុះបាតុកម្ម ក៏ធ្វើឡើង ក្រោយពេលដែលសារព័ត៌មាន New york times  កាលពីពេលកន្លងមក បានផ្សាយថា លោកដូណាល់ ត្រាំ ត្រូវបានជំនួយការដាក់មិនឱ្យលោកប្រើប្រាស់ បណ្តាញសង្គម Twitter ដោយខ្លាចលោក ប្រើ ប្រាស់ពាក្យសម្តីមិនគប្បីនៅពេលបោះឆ្នោត។ យ៉ាងណា នៅពេលនេះ រដ្ឋាភិបាល លោកបារ៉ាកខ៍ អូបាម៉ា កំពុងតែផ្សះផ្សាជាមួយលោកដូណាល់ ត្រាំ ដើម្បីបង្កើតរដ្ឋាភិបាលមួយទទួលបាន ជោគជ័យ ខណៈដែលពលរដ្ឋអាមេរិកជាច្រើន បានបង្ហាញការខកចិត្តចំពោះជ័យជម្នះរបស់លោក ដូណាល់ ត្រាំ។

សម្រាប់អ្នកតាមដានសង្គម នយោបាយ នៅកម្ពុជា បានធ្វើការប្រៀបធៀបការបង្ក្រាប បាតុកម្ម នៅអាមរិកនោះ ដូចទៅនឹងការបង្ក្រាប បាតុកម្មនៅប្រទេសកម្ពុជា ក្រោយការបោះឆ្នោត ថ្នាក់ធជាតិ កាលពីឆ្នាំ២០១៣ ដែលពេលនោះ មានការប៉ះទង្គិចដោយហិង្សារវាងក្រុមបាតុករ ជាមួយកងកម្លាំងប្រដាប់អាវុធ។

ប្រធានអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល បានបញ្ជាក់ថា មុននេះ លោកបាន ធ្វើការកត់សម្គាល់ទាក់ទង នឹងការបោះឆ្នោត នៅកម្ពុជា ឆ្នាំ២០១៦ រហូតលោកបានលើកឡើង នូវ៧ចំណុ ដើម្បីឱ្យអ្នកស្រលាញ់ប្រជាធិបតេយ្យ យកធ្វើជាមេរៀន។ ប៉ុន្តែក្រៅពីការលើកឡើង នេះ លោកមិនចង់ឃើញការបង្ក្រាបដោយហិង្សា ក្រោយការបោះឆ្នោតនៅសហរដ្ឋអាមេរិក ក៏ ដូចជានៅប្រទេសកម្ពុជា ។

លោកព្រាប កុល បានមានប្រសាសន៍ថា “នេះជារឿងថ្មីមួយ ដែលយើងឃើញនៅប្រទេស អាមេរិក ដែលធ្វើឱ្យមានការចាប់អារម្មណ៍ ដែរ យើងឃើញរូបភាព២ រូបទី១ យើងឃើញ ថា ធម្មរដ្ឋធម្មនញ្ញអាមេរិក គេបើកមានធ្វើការ សម្តែងមតិដោយអហិង្សា តាមរូបភាពការធ្វើ បាតុកម្ម ប៉ុន្តែមិនធ្លាប់មានការធ្វើបាតុកម្មអីធុំដុំ ច្រើននៅអាមេរិកទេ ពីរឿងការបោះឆ្នោត ។អ្វីដែលជាបាតុកម្មហ្នឹង មិនជាបាតុកម្មតវ៉ា រឿងអីទេ គេមិនសប្យាចិត្តនឹងលោកដូណាល់ ត្រាំ ជាអ្នកដែលគេយល់ថា មានភាពព្រហើន ហើយនិយាយជាសម្តីព្រហើន របៀបប្រកាន់ ពូជសាសន៍ ហើយនិងប្រើភាសាមិនសមរម្យ មួយចំនួន ប៉ះពាល់ទៅដល់ស្តី្រ ប៉ះពាល់ទៅដល់ ជនពិការ។ អ៊ីចឹងជាប្រតិកម្មទៅលើអត្តចរិត របស់ដូណាល់ ត្រាំ ទេ ហើយការដែលមានការ បង្គ្រាប ការដែលមានអីហ្នឹង វាជារឿងមួយដែល យើយងសោកស្តាយ ដែលយើងមិននឹកស្មានថា អាចកើតមាន ប៉ុន្តែវាពិបាកថាដែរ ព្រោះនៅ អាមេរិក វាជាប្រទេសពុជាំតិសាសន៍ វាមាន ជនជាតិស្បែកខ្មៅ វាមានអន្តោប្រវេសន៍ ដូចមាន ក្រុមនុស្សមកពីគ្រប់មជ្ឈដ្ឋានហ្នឹងជាង១០លាន នាក់។ អ៊ីចឹងជាង១០លាននាក់នេះ វាច្រើនណាស់ ហើយវាអាចមានគ្រប់សមាសភាព។ អ៊ីចឹង វាគេចមិនរួចពីការមានអំពើ់ហិង្សាខ្លះ ហើយខ្ញុំ ជឿថា ទោះបីយ៉ាងណា ក៏គេមានយន្តការ វិធាន ការទប់ស្កាត់ ឬក៏ចាត់វិធានការទៅតាមច្បាប់ របស់ស្រុកគេដែរ។

us

លោកព្រាប កុល មានប្រសាសន៍បន្តថា “នៅក្នុងប្រទេសអាមេរិក ជាប្រទេប្រជាធិបតេយ្យ យើងទទួលស្គាល់ថា វាអ៊ីចឹងមែន ប៉ុន្តែ គែធ្វើអី ក៏ដោយ វានៅក្នុងក្របខណ្ឌរបស់គេ ហើយករណី XLH បើសិនជាចាំបាច់ត្រូវបង្កាប្រ គេនឹងបង្ក្រាប ដើម្ពីរក្សាសណ្តាប់ធ្នាប់ អ៊ីចឹងវារឿងធម្មតា។ ប៉ុន្តែ ខ្ញុំថា វាមិនគួរកើតមានទេ យើងគួររក្សា ឱ្យបាននូវសុខសន្តិភាព ហើយការឯកភាពនៅ ក្នុងប្រទេសមួយៗ គឺសុខដុមហ្នឹង វាជារឿង សំខាន់ណាស់  ដូច្នេះដើម្បីយើងរក្សាបាន វាត្រូវ តែមានការជឿទុកចិត្តពីប្រព័ន្ធបោះឆ្នោត ហើយ អ្នកនយោបាយ ចូលរួមប្រកួតហ្នឹងត្រូវចាស់ទុំ មានន័យថា ហ៊ានចាញ់ ហ៊ានឈ្នះ ហ៊ានប្រកួត ត្រូវត្រៀមខ្លួនទទួលយកលទ្ធផលចាញ់ឈ្នះ ក្នុង ក្របខណ្ឌ ដែលការបោះឆ្នោតនោះប្រព្រឹត្តទៅ ដោយសេរី យុត្តិធម៌ មានតម្លាភាព ដែលប្រជា- ពលរដ្ឋ មជ្ឈដ្ឋានទូទៅអាជជឿទុកចិត្តបាន។ អាហ្នឹងជាកត្តាទប់ស្ការត់នូវទំនាស់ផ្សេងៗ ហើយ ទន្ទឹមនឹងហ្នឹង អ្នកនយោបាយមិនកាន់ឥរិយាបថ របៀបអ្នកជ្រុលនិយម មិនរើសអើងពូជសាសន៍ ហើយមិនមានលក្ខណៈជាអ្នកដែលមិនប្រើអំពើ ហិង្សា។ មានន័យថា អត់ធ្មត់ យោគយល់គ្នា។ វាត្រូវមានកត្តរួមផ្សំច្រើន ដើម្បីយើងបញ្ចៀស នូវអំពើហិង្សា ឬការបាតុកម្ពីផ្សេងៗ។ ខ្ញុំមិនចង់ ឃើញថា ក្រោយការបោះឆ្នោតទៅ ប្រទេសយើង អាចនឹងមានទំនាស់ ឬគ៏មានការធ្វើបាតុកម្ម នោះទេ យើងចង់ឱ្យការបោះឆ្នោតប្រព្រឹត្ត ដោយរលូន ដោយសន្តិភាព សេរីត្រឹមត្រុវ  ហើយក្រោយការបោះឆ្នោតនោះ ភាគីគណបក្ស នយោបាយនោះ គឺទទួលយកនូវលទ្ធផលនៃ ការបោះឆ្នោត ហើយបើឈ្នះឆ្នោត បន្តការងារ រៀបចំរដ្ឋាភិបាល អ្នកដែលគាត់មិនឈ្នះ គាត់ ធ្វើជាគណបក្សជំទាស់ ឬក៏គណបក្សក្រៅរដ្ឋា- ភិបាល យើងចង់ឃើញអាហ្នឹងមួយឱ្យទៅដោយ រលូន ប៉ុន្តែកាចង់ឃើញរបស់យើង វាមិនគ្រប់គ្រាន់ ដែលអាចថាជាំហេតុចង់ឱ្យមានអ៊ីចឹងទេ វា ទាល់តែមានកត្តាមួយចំនួនសំខាន់ៗ ដូចខ្ញុំលើក ឡើង ទី១ ការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ ដោយយុត្តិធម៌ ហើយមានតម្លាភាព បើកចំហឱ្យប្រជាពលរដ្ឋមានការជឿទុកចិត្ត ព្រោះ បើសិនជាងមានអាកត្តាហ្នឹងទេ ការបោះឆ្នោត ដោយមន្ទិលសង្ស័យ មានការចោទប្រកាន់ មានការមិនជឿទុកចិត្ត វានៅតែអាចមានរឿង មិនចង់ឃើញ អាចថាគណបក្សមិនយល់ស្រប គាត់មិនទទួលស្គាល់ទៅ វានាំឱ្យមានការធ្វើ បាតុកម្ម  ហើយបើមានការធ្វើបាតុកម្ម វាអាចនាំ ឱ្យមានកើតនូវអំពើហិង្សា ដូចកន្លងទៅ យើងអត់ ចង់ឃើញទេ”។

us6

អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោកផៃ សីផាន បានលើកឡើងថា អំណាចរបស់រដ្ឋ គឺ ត្រូវតែរក្សាប្រសិទ្ធភាព រក្សាលទ្ធភាពក្នុងការ គ្រប់គ្រងរដ្ឋ រាប់ទាំងសណ្តាប់នៅក្នុងសង្គម រាប់ ទាំងការអនុវត្តច្បាប់។ រីឯអំណាចរាស្ត្រ មាន សិទ្ធីបោះឆ្នោត ប៉ុន្តែអត់មានសិទ្ធិអីក្រៅពីហ្នឹង។ ដូច្នេះ ការបង្ក្រាបបាតុកម្មនៅសហរដ្ឋអាមេរិក ជាការអនុវត្តអំណាចរដ្ឋ ដើម្បីធនាឱ្យមានស្ថិរ ភាពសង្គម និងសណ្តាប់ធ្នាប់នយោបាយ ហើយ បើប្រៀធៀបជាមួយកម្ពុជា ការដែលចេះតែ មានបាតុកម្ម ប្រឆាំងនឹងអំណាចរដ្ឋ ដោយសារ តែមានការដឹកនាំពីមេបក្សប្រឆាំង ដែលមិនមាន សណ្តាប់ធ្នាប់នយោបាយ។

លោកផឺ ស៊ីផាន បានមានប្រសាសន័ថា “គោលលការណ៍នយោបាយក្រៅប្រទេស ដូណាល់ ត្រាំហ្នឹង លោកមិនចង់ឱ្យអាមេរិកាំង មកច្របូក- ច្របល់ ឬបញ្ជូនកុនប្រជាពលរដ្ឋរបស់អាមេរិកាំង មកធិវើទាហាន មកស្លាប់នៅខាងក្រៅ ញុះញង់ ឱ្យមានអនាធិបតេយ្យនៅខាងក្រៅនោះទេ ដែល ខុសពីគោលការណ៍នយោបាយ របស់ទាំងសធារ- ណរដ្ឋនិយម ក៏ដូចជាប្រជាធិបតេយ្យនិយម។ យើងសម្លឹងមើល គ្មានប្រធានាធិបតីណាមួយ ដែលមិនជូនសង្គ្រាមនោះទេ អាហ្នឹងជាសារខាន់ ណាស់ សំពោះការមើលពីចម្ងាយ ហើយរាស្ត្រ មានសិទ្ធិបញ្ចោញមតិយោបល់ ប៉ុន្តែស្ថិតនៅក្នុង គម្រោងនៃច្បាប់។ រដ្ឋមានសមត្ថភាពក្នុងការ គ្របគ្រងសណ្តាប់ធ្នាប់ ហើយស្ថិរភាព។ ដូច្នេះ នៅក្នុងហ្នឹង យើងអាចពិចារណាបាន រវាងប្រជា- ធិបតេយ្យ ដែលមានសិទ្ធីរបស់ប្រជាពលរដ្ឋ រវាងអ្នកគ្រប់គ្រងរដ្ឋ រវាងរដ្ឋអំណាច ដែល២ ហ្នឹងខុសគ្នា គឺរដ្ឋអំណាចមានដែនសមត្ថកិច្ច ទទួលខុសត្រូវក្នុងកិច្ចក្នុងកាអនុវត្តច្បាប់ និង ធានាសណ្តាប់ធ្នាប់សាធារណៈ។ រីឯប្រជា-   ពលរដ្ឋគ្រាន់តែមានសិទ្ធិបញ្ចោញយោបល់តាម ការចាត់ចែងក្នុងផ្លូវច្បាប់តែប៉ុណ្ណោះ។ ចំពោះ រឿងរបស់កម្ពុជា យើងឃើញថា មុនដែលកើត រឿងហ្នឹង សម រង្សី គាត់ប្រកាសថា គាត់មិន ចូលបោះឆ្នោតទេ ដោយសារគាត់ចោទថាដែល អ្នកដែលចុះឈ្មោះបោះឆ្នោតហ្នឹងខុសគ្នា។ បើ យើងប្រៀបធៀបការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០១៣ ជាមួយនឹងសហរដ្ឋអាមេរិក មានតែ ៣០ភាគរយទេ ដែលចចុះឈ្មោះបោះឆ្នោត ប៉ុន្តែកម្ពុជាមាន៧០ភាគរយ ក្នុងកាចុះឈ្មោះ បោះឆ្នោត។ ចំណុចមួយ ដែលគាត់លើក ដើម្បី គាត់វាយតម្លៃអាក្រក់ថា លទ្ធផលនៃការបោះ- ឆ្នោត គាត់មិនអាចទទួលយកបាន បន្ទាប់មក គាត់ថាកាត់អត់ចូលបោះឆ្នោត បន្ទាប់មក គាត់ ជាប់ឈ្មោះបោះឆ្នោតគាត់ប្រកាសថាគាត់ឈ្នះ។ ដូច្នេះអាហ្នឹងហើយជាសកម្មភាពមួយ ដែលខ្ញុំ ហៅថាអ្នកនយោបាយទាំងអស់ហ្នឹងអត់សណ្តាប់- ធ្នាប់នយោបាយ”។

us2

លោកផៃ ស៊ីផាន មានប្រសាសន៍បន្តថា  រហូមកដល់ឡ៌ូ់វខ្ញុំអត់ដែលឃើញសណ្តាបធ្នាប់ ស្ថិតនៅក្នុងទិដ្ឋភាពប្រជាធិបតេយ្យនៅឡើយ ទេ អាហ្នឹងចំណុទី១។ ចំណុចទី២ ៥អាណត្តិ កន្លងមកហើយ យើងពុំដែលឃើញគណបក្ស ស្តែលជាប់ឆ្នោតបានភាគតិចហ្នឹងមិនដែលជូន ពរមិនដែលអបអរសាទរការសម្រេចចិត្តរបស់ ប្រជាពលរដ្ឋ គឺអត់ដែលសោះ គឺបំផ្លាញចោល យកគំនិតបរទេសដទៃទៀត យកមកពីចារណា យកអនុវត្ត ដូចជាការអត់ទទួលលទ្ធផលបោះ- ឆ្នោត។ ចំណុចទី៣ ទាំងអស់ហ្នឹង យកបរទេស ធ្វើជាដើមរឿង ដែលបង្កើតទី១ បង្កើតនូវភាព រើសអើងពូជសាសន៍ដោយសារយកមកលាប ពណ៌នៅក្នុងសង្គម ហើយទី៣ គឺអត់ធ្វើតាម អ្វីដែលច្បាប់របស់កម្ពុជា គឺដើរតួជាក្រុមមួយ គឺក្រុមឧទ្ទាមប្រឆាំងនឹងអំណាចរដ្ឋប្រឆាំងនឹង  ស្ថាប័នរដ្ឋ។ ហើយអ្វីដែលជាលទ្ធិប្រជាធិប- តេយ្យនៅសហរដ្ឋអាមេរីក? ការកត់សម្គាល់ របស់ខ្ញុំ គឺមានចំណុច២។ ចំណុចទី១របស់រដ្ឋ គឺត្រូវតែរក្សាប្រសិទ្ធភាពរក្សាលទ្ធភាពក្នុងការ គ្រប់គ្រងរដ្ឋ រាប់ទាំងសណ្តាប់នៅក្នុងសង្គម រាប់ទាំងការអនុវត្តច្បាប់។ រីឯអំណាចរាស្ត្រ មានសិទ្ធិបោះឆ្នោត ប៉ុន្តែអត់មានសិទ្ធិអីក្រៅពី ហ្នឹង។ អាហ្នឹងជាកិច្ច ការ២ ដែលគេធ្វើដោយ ទូទៅ ហើយជាទៀងទាត់ នៅសហរដ្ឋអាមេរិក។ ដូច្នេះគ្មានអ្នកណាមួយឡើងទៅតតាំងបញ្ច្រាស ជាមួយច្បាប់នោះទេ។ មិនត្រឹមតែនៅសហ- រដ្ឋអាមេរិទេ ដែលដែនសមត្ថកិច្ច ដែលអំណាច រដ្ឋតែងតែរៀបចំធ្វើឱ្យមានសណ្តាប់ធ្នាប់សូម្បី រុស្ស៊ី ក៏ធ្វើអ៊ីចឹង អាស្រ័យហេតុដូច្នេះត្រូវនាំ គ្នាមើលអំណាចរដ្ឋទៅវិញ។ ដូច្នេះអ្នកដែល គ្រាន់តែស្គាល់សហរដ្ឋមេរិកព្រាលៗអ្នកអត់ ស្គាល់អំណាចរដ្ឋ អ្នកអត់ស្គាល់ច្បាប់ អ្នកហាក់ បីដូចស្ថិតក្នុងស្ថានភាពខួរក្បាលព្រៃនោះ គឺ ពិបាកនឹងពន្យល់ ហើយពិបាកនឹងធ្វើ។ ដូច្នេះ ទាំងអស់គ្នា ត្រូវរៀនសូត្រទាំងអស់គ្នា អំពី សណ្តាប់ធ្នាប់នយោបាយ ដើម្បីធានាបាននូវ ស្ថិរភាពនយោបាយ និងសន្តិភាព”៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES