Saturday, April 27, 2024
Homeព័ត៌មានជាតិអាត់​៤​របស់ CPP បណ្ឌិត​វិទ្យា​សាស្រ្ត​នយោ​បាយ យល់​ឃើញ​ខុស​ពី​យុវ​ជន​បក្ស​កាន់​អំណាច

អាត់​៤​របស់ CPP បណ្ឌិត​វិទ្យា​សាស្រ្ត​នយោ​បាយ យល់​ឃើញ​ខុស​ពី​យុវ​ជន​បក្ស​កាន់​អំណាច

ភ្នំពេញ ៖ យុវជនគណបក្សប្រជាជនកម្ពុជា លោកខ័ណ្ឌ ចាន់សុផល បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ជាប្រធានមានបណ្ឌិតល្បី ឈ្មោះ៤រូប ដែលលោកចាត់ទុកជាអាត់៤ របស់ គណបក្សប្រជាជនកម្ពុជា (CPP) ដ៏រឹងមាំ ដូច្នេះបើគណបក្សនយោបាយណាចង់ប្រកួតប្រជែងយកឈ្នះគណបក្សប្រជាជនកម្ពុជា ត្រូវ ឆ្លងកាត់ “អាត់៤ របស់ CPP” សិន។

ទោះជាយ៉ាងណា ជុំវិញបញ្ហា “អាត់៤ របស់ CPP ” នេះ លោកសុខ ទូច បណ្ឌិតវិទ្យា- សាស្ត្រនយោបាយ យល់ឃើញខុសពីលោកខ័ណ្ឌ ចាន់សុផល យុវជនគណបក្សប្រជាជនកម្ពុជា ដោយលោកបានបញ្ជាក់ថា អាត់៤ របស់គណបក្ស ប្រជាជនកម្ពុជា គឺសម្តេចទាំង៤ ដែលជាថ្នាក់- ដឹកនាំគណបក្សកាន់អំណាចសព្វថ្ងៃ រួមមាន ១-សម្តេចហ៊ុន សែន, ២-សម្តេចហេង សំរិន, ៣-សម្តេចសាយ ឈុំ និង៤-សម្តេចស ខេង។

លោកខ័ណ្ឌ ចាន់សុផល បានបង្ហោះរូបភាព ១សន្លឹកនៃការជួបជុំពិសាអាហារថ្ងៃត្រង់ រវាង បណ្ឌិតល្បីឈ្មោះ៤រូប រួមមាន ៖ ១-លោកផៃ ស៊ីផាន, ២-លោករស់ ចន្ត្រាបុត្រ, ៣-លោក ឈឹម ផលវរុណ និង៤-លោកសុខ ទូច នៅក្នុង ទំព័រហ្វេសប៊ុករបស់លោក នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ព្រមជាមួយសំណេរថា “AAAA របស់គណបក្សប្រជាជនកម្ពុជា ដ៏រឹងមាំចង់ ឈ្នះសម្តេចតេជោ ឈ្នះគណបក្សប្រជាជន- កម្ពុជា ត្រូវឆ្លងអាត់៤ របស់ CPP សិន ចាំបន្ត ដំណើរទៅមុខទៀត”។

បន្ថែមលើសំណេរខ្លីនេះ លោកខ័ណ្ឌ ចាន់សុផល បានពន្យល់ប្រាប់ “នគរធំ” នៅថ្ងៃដដែល នោះថា នេះគ្រាន់តែជាការបញ្ចោញទស្សនៈរបស់ លោក ដែលលោកមើលឃើញតាមទិដ្ឋសង្គម នូវសមត្ថភាពរបស់បណ្ឌិតទាំង៤រូប។

លោកខ័ណ្ឌ ចាន់សុផល បានបញ្ជាក់ថា “ហ្នឹងគ្រាន់ជាការចង់ទស្សនៈនយោបាយដែល គាត់ទាំង៤នាក់ហ្នឹង យើងឃើញតែងតែងមាន សកម្មភាពរស់រវើកនៅក្នុងសង្គម ដូចជាការ- បកស្រាយប្រតិកម្មទៅនឹងរាល់មតិអសកម្ម ទាំងឡាយរបស់បក្សប្រឆាំង ដែលតែងតែវាយ បក គឺមានពួកគាត់អ្នកទប់។ ខ្ញុំឃើញទី១ ដែល ហៅថា ការឱ្យតម្លៃមនុស្ស គឺយើងសង្កេតទៅ លើចំណេះដឹង ដូចបណ្ឌិតសុខ ទូច នោះ ឥឡុវ ឃើញថា គាត់នៅក្នុងរាជបណ្ឌិតសភា អ៊ីចឹង គឺថាចំណេះដឹងគាត់ ហើយនិងការបកស្រាយ របស់គាត់ យើងអាំចទទួលយកបាន ក្នុងនាម យើងជាប្រជាពលរដ្ឋផង ក្នុងនាមយើងជាយុវជន របស់គណបក្សផង។ ដូចជាឯកឧត្តមផៃ ស៊ីផាន តួនាទីគាត់នៅក្នុងទីស្តីការគណៈរដ្ឋមន្ត្រី គឺ អ្នកនាំពាក្យរាជរដ្ឋាភិបាល។ អ៊ីចឹង គឺការស្តាប់ ព័ត៌មានឃើញថា លម្អិតគ្រប់ជ្រុងជ្រោយ ហើយ និងឯកឧត្តមបណ្ឌិតរស់ ចន្ត្រាបុត្រ ហើយនិង ឯកឧត្តមឈឹម ផលវរុណ សុទ្ធតែបណ្ឌិតទស្សនៈ ប្រជាពលរដ្ឋ។ អ៊ីចឹងទេ មិនថា ទាំង៤ទេ គឺថា មានច្រើនតទៀត តែគ្រាន់តែថា ឃើញ៤ហ្នឹង ពួកគាត់សកម្មនៅពេលដែលការឆ្លើយតបនូវ ការបកស្រាយរាល់ចំណុចអវិជ្ជមានណាមួយ កើតឡើង គឺគាត់ចេញមុខបកស្រាយភ្លាមៗ។ ដូចនេះគ្រាន់តែជាទស្សនៈដែលហៅថា ការ បញ្ចោញមតិរបស់ខ្ញុំនៅលើអត្ថបទហ្វេសប៊ុក គ្រាន់ តែជាការភ្ញោចអារម្មណ៍ឱ្យបងប្អូនបានឃើញ ថា បើចង់ឈ្នះគណបក្សប្រជាជនមួយអន្លើ គឺ រកមនុស្សណាដែលមានថ្វីមាត់ និងទេពកោ- សល្យអាចនិយាយឈ្នះគាត់ទាំង៤សិន។ ន័យ នេះខ្ញុំចង់បញ្ជាក់អ៊ីចឹង ព្រោះឃើញកន្លងមក គណបក្សសង្គ្រោះជាតិ ការបកស្រាយរបស់គាត់ ចំណុចខ្លះមិនមែនថា យើងមិនអាចទទួលយក បានទេ មានទទួលយកបានខ្លះ មានទទួលមិន បានខ្លះ”។

លោកចាន់សុផល បញ្ជាក់បន្តថា “ចំពោះ អាត់៤ យើងសំដៅទៅលើបើថា ការលេងសន្លឹក បៀនោះ យើងឃើញគណបក្សប្រជាជន មាន ការចាត់តាំង ការជ្រើសតាំងមនុស្សដែលមាន សមត្ថភាពឆ្លើយតប តែចំពោះគណបក្សប្រឆាំង ខ្ញុំមើលឃើញ ដូចជាមិនទាន់មាន កាលណា ដែលមានគាត់ឈរជើងអត់នឹង ដោយសារគាត់ អាចងាកមកចូលជាមូយគណបក្សប្រជាជន ជាក់ជាមិនខាន ដូចកន្លងមក យើងឃើញហើយ តែកាលណាមានរាងលេចធ្លោអីទៅ គឺគាត់ ងាករេតែម្តង។ អ៊ីចឹងទេពិបាកថា ជំហរគណ- បក្សសង្គ្រោះជាតិ ហើយការដឹកនាំគោលការណ៍ មិនច្បាស់លាស់ គឺពិបាកពេលដែលខ្យល់បក់ ខ្លាំងគឺគាត់រេតាមខ្យល់។ ខ្ញុំមានការផ្ញើសារទៅ គណបក្សប្រឆាំង ទាំងស្របខ្ញុំថា បើគណបក្ស សង្គ្រោះជាតិ ទោះគាត់គ្មានអាត់៤ក៏ដោយ ក៏ គាត់មានមនុស្សសំខាន់របស់គាត់មួយចំនួន ក៏ មានធនធានដែរ តែបើគាត់យកមនុស្សសំខាន់ ហ្នឹងមកពិភាក្សា មកធ្វើការជាមួយនឹងអាត់៤ របស់គណបក្សប្រជាជន ដើម្បីរិះរកចំណុច កណ្តាលមួយដើរហ្នឹង គឺថាល្អណាស់ គឺថាសង្គម យើងរលូនអាចចាប់ដៃគ្នាទៅមុខបាន”។

ពាក់ព័ន្ធនឹងការលើកឡើងរបស់ខ័ណ្ឌ ចាន់ សុផល យុវជនគណបក្សប្រជាជនកម្ពុជា ខាងលើ លោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈ- រដ្ឋមន្ត្រី និងជារដ្ឋលេខាធិការ បញ្ជាក់ថា ការ លើកឡើងរបស់យុវជនគណបក្សប្រជាជនកម្ពុជា លោកអរគុណ និងសូមស្វាគមន៍ ក៏ប៉ុន្តែលោក មិនទទួលនូវងារថា ជាអ្នកអស្ចារ្យជាងអ្នកណា ទេ នៅក្នុងសាច់រឿងនេះ គ្រាន់តែលោក ទទួលស្គាល់ថា ក្នុងចំណោមបណ្ឌិតទាំង៣ រួម ទាំងលោក ជាមន្ត្រីរាជរដ្ឋាភិបាល សុទ្ធតែមាន បទពិសោធន៍ និងជំនាញរៀងៗខ្លួន ។

លោកផៃ ស៊ីផាន មានប្រសាសន៍ថា “ខ្ញុំ ដូចជាមិនយល់ថាអ៊ីចឹង ទាំងអស់គ្នាហ្នឹង ឯក- ឧត្តមរស់ ចន្ត្រាបុត្រ ដែលមាននិន្នាការជាអ្នក ស្រាវជ្រាវប្រវត្តិសាស្ត្រ អាហ្នឹងមូលដ្ឋានគ្រឹះ របស់លោក។ លោកតែងតែយកការពិសោធ ក្នុងសង្គមខ្មែរ ក្នុងន័យជាប្រវត្តិសាស្ត្រ ហើយ យកមកចែករំលែកដល់យើងទាំងអស់គ្នា អាហ្នឹង ឯកឧត្តមរស់ចន្ត្រាបុត្រ។ រីឯបណ្ឌិតឈឹម ផល- វរុណ លោកជាអ្នកវិភាគ ដែលមានមូលដ្ឋាន គ្រឹះពីរឿងនយោបាយធម្មនុញ្ញ ដែលហៅសា- មញ្ញ នយោបាយរដ្ឋធម្មនុញ្ញ ដែលមានការ ប្រមូលអំណាច ចាត់ចែងអំណាច អាហ្នឹង លោកមានមូលដ្ឋានគ្រឹះលើត្រង់ហ្នឹង ដូច្នេះគាត់ មានរសជាតិប្លែកពីអ្នកដទៃទៀត។ ឯបណ្ឌិត សុខ ទូច គាត់ជាអ្នកវិទ្យាសាស្ត្រនយោបាយ ម៉្លោះ ហើយការលើកឡើងរបស់បណ្ឌិតសុខ ទូច ហ្នឹង គាត់និយាយភាគច្រើនពាក់ព័ន្ធតែពីរឿងវិទ្យា- សាស្ត្រនយោបាយ។ រីឯចំណែករបស់ខ្ញុំហ្នឹង គ្រាន់តែមានមូលដ្ឋានព័ត៌មានចេញពីរដ្ឋាភិបាល ប៉ុណ្ណឹង។ អាហ្នឹងជាជំនាញរៀងខ្លួន ហើយខ្ញុំ ហ្នឹងមិនចាត់ទុកខ្លួនឯងជាអ្នកដឹងច្រើនជាងគេ ចេះច្រើនជាងគេទេ យើងគ្រាន់តែផ្តល់ព័ត៌មាន អ្វីដែលយើងមាន។ ការលើកឡើងហ្នឹង យើង សូមអរគុណ សូមស្វាគមន៍ ក៏ប៉ុន្តែខ្ញុំមិនទទួល នូវងារថាជាអ្នកអស្ចារ្យជាងអ្នកណាទេ នៅ ក្នុងសាច់រឿងហ្នឹង”។

លោកផៃ ស៊ីផាន មានប្រសាសន៍បន្តថា  “ការចាប់អារម្មណ៍របស់យុវជន យើងសូមស្វា- គមន៍នូវអ្វីដែលជាការផ្តល់យុត្តិធម៌ដល់យើង ខ្ញុំៗគ្មានអ្វីក្រៅពីការចូលរួម ហើយនិងចែក- រំលែកនូវបទពិសោធន៍ ដើម្បីសុវត្ថិភាពរបស់ សង្គមជាតិយើងដែលមានសណ្តាប់ធ្នាប់នយោ- បាយត្រឹមត្រូវ មានការអភិវឌ្ឍចំទិសដៅ ពង្រីក បន្ថែមមកទៀតនូវមូលដ្ឋានគ្រឹះនៃស្រទាប់- វណ្ណៈកណ្តាលដែលជាស្រទាប់មួយសំខាន់ សម្រាប់ សង្គមទូទៅនៅក្នុងលទ្ធិប្រជាធិបតេយ្យ គឺស្រទាប់ កណ្តាល យើងពង្រឹងឱ្យមាំ យើងជូនជាយោបល់ ហើយនិងផ្តល់ការដឹង ការយល់ទាំងអស់គ្នា។ ដូច្នេះយុវជនគណបក្សប្រជាជនកម្ពុជា ខ្ញុំជឿថា ការឱ្យតម្លៃហ្នឹង យើងសុំស្វាគមន៍ ប៉ុន្តែវាដូចជា មានភាពឧត្តុង្គឧត្តមពេក។ អ្វីដែលយើងខ្ញុំសង្ឃឹម សម្រាប់គណបក្សប្រជាជនកម្ពុជា គឺលោកនឹង បន្តភារកិច្ចរបស់លោកតទៅទៀត នៅក្នុងការ ស្នង ដើម្បីធ្វើឱ្យស្រទាប់កណ្តាល ដែលធ្វើជា វណ្ណៈមួយ ជាគ្រឺះសំខាន់សម្រាប់សង្គមយើង រឹតតែរីកតទៀត បន្តធ្វើកំណែទម្រង់ ហើយ ពង្រឹងនូវយុត្តិធម៌សង្គម ហើយបន្តនូវភាពទន់ ភ្លន់នូវគោលនបាយបរទេស ដែលយកអ្នកទាំង អស់គ្នាជុំវិញខ្លួនយើង ជាមិត្តជាភក្តិ ជាអ្នកភូមិ ផងរបងជាមួយល្អ ហើយបន្តទៅមុខទៀត គឺ យើងមិនយកអ្នកណាជាសត្រូវជាដាច់ខាត”។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកបណ្ឌិតឈឺម ផលវរុណ បានបញ្ជាក់ថា សម្រាប់លោក គ្រាន់តែជាបុគ្គលម្នាក់ដែលគោរព នូវគោលនយោបាយ និងដើរតាមគំរូវីរភាព របស់ថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជន កម្ពុជា ជាពិសេស សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ពោលគឺលោកមិនមានមោទនភាពជាបុគ្គល ទេ គឺមោទនភាពជាគណបក្សប្រជាជនកម្ពុជា ដែលធ្វើត្រូវ ក្រោមការដឹកនាំរបស់សម្តេចហ៊ុន  សែន។

លោកឈឹម ផលវរុណ មានប្រសាសន៍ ថា “ខ្ញុំដូចជាគ្មានអ្វីត្រូវឆ្លើយតបផង ព្រោះ ភាពខ្លាំងរបស់គណបក្សប្រជាជនកម្ពុជា គឺអ្វី ដែលគណបក្សបានធ្វើជូនប្រជាពលរដ្ឋ ជូន ប្រជាជន តាំងពីឆ្នាំ១៩៧៩ មក មិនមែនដោយ សារតែបុគ្គលពួកខ្ញុំទេ ខ្ញុំនិយាយដោយស្មោះ ត្រង់។ ដូច្នេះហើយ ការងារទាំងអស់ហ្នឹង គឺជា ការងាររួមរបស់គណបក្សប្រជាជនកម្ពុជា ចំពោះ ប្រជាជន ហើយខ្ញុំគ្រាន់តែជាបុគ្គលម្នាក់ ដែល គោរពនូវគោលនយោបាយរបស់គណបក្ស ប្រជាជនកម្ពុជា តាំងពីឆ្នាំ១៩៧៩ ហើយបាន  ដើរតាមគំរូវីរភាពរបស់ថ្នាក់ដឹកនាំកំពូលរបស់ គណបក្សប្រជាជនកម្ពុជា ជាពិសេស សម្តេច តេជោ ដែលលោកបានធ្វើការងារត្រួសត្រាយ កសាងសមិទ្ធផលជូនជាតិ ប្រជាជន រួមទាំង ជាពិសេស តម្លៃជាអមតៈ គឺការសង្គ្រោះប្រ- ជាជនពីភ្នក់ភ្លើង សង្គ្រាមពីប្រល័យពូជសាសន៍ ហើយបាននូវសន្តិភាព ដែលយើងកំពុងតែរួម- គ្នាជាមួយថ្នាក់ដឹកនាំកំពូលរបស់គណបក្ស ប្រជាជនកម្ពុជា ក្នុងការថែរក្សាសន្តិភាព។ ដូច្នេះ សម្រាប់ខ្ញុំ មិនមានមោទនភាពជាបុគ្គលទេ គឺខ្ញុំមោ- ទនភាពជាគណបក្សប្រជាជនកម្ពុជា ដែលធ្វើ ត្រូវក្រោមការដឹកនាំរបស់សម្តេចតេជោ។ អ្វី ដែលយើងមានមោទនភាព នៅត្រង់ថា គណបក្ស ប្រជាជនកម្ពុជា តាំងពីក្រោយថ្ងៃ៧មករា ១៩៧៩ យើងបានដឹកនាំប្រទេស ហើយក្នុងនោះ បាន បណ្តុះបណ្តាលយុវជនជំនាន់ហ្នឹង ដើម្បីទទួល នូវធនធានបណ្តុះបណ្តាលជាច្រើន។ ក្នុងនោះគឺ រូបខ្ញុំម្នាក់ ដែលក្នុងវ័យជំទង់ ខ្ញុំបានទទួលផល ដ៏មហាសាលពីគណបក្សប្រជាជនកម្ពុជា ក្នុង ការរៀនសូត្រ។ ចំណុចនេះហើយ ដែលខ្ញុំមិន អាចបំភ្លេចបាន ហើយខ្ញុំមានកាតព្វកិច្ចត្រូវតែ តបស្នងសងគុណជូនគណបក្សប្រជាជន ក៏ដូច ជាដើម្បីបម្រើប្រទេសជាតិកម្ពុជា តាមគោល- នយោបាយរបស់គណបក្ស”។

លោកឈឹម ផលវរុណ មានប្រសាសន៍ បន្តថា “អ្វីដែលយុវជនត្រូវបំពេញ គឺការរៀន- សូត្រ យកចំណេះ ទី២ ការឱ្យតម្លៃទៅលើសន្តិ- ភាព ហើយក្នុងបច្ចុប្បន្ន គឺចូលរួមយ៉ាងស្វាហាប់ ក្នុងការការពារសន្តិភាព ព្រោះគ្មានអ្វីធំជាង សន្តិភាពទេ សូម្បីតែប្រជាធិបតេយ្យ សេរីភាព យោងតាមច្បាប់ ស្តីពីភាពជាក់ស្តែង វាពុំអាច មានទាល់តែសោះ បើគ្មានសន្តិភាពទេ យើង មិនអាចអាចនាំគ្នាដេកយល់សប្តិចំពោះការ ធ្វើប្រជាធិបតេយ្យ និងការអភិវឌ្ឃប្រទេសទេ។ បានសេចក្តីថា ប្រទេសមួយ ទាល់តែមានការ អភិវឌ្ឍ និងមានចំណេះដឹងក្នុងការពិចារណា ច្បាស់លាស់ ទើបនាំឱ្យប្រទេសនោះអាចអភិ- វឌ្ឍប្រទេស ឈរលើមូលដ្ឋាននៃការថែរក្សា សន្តិភាព។ ជាមួយគ្នានោះ យុវជនដែលជាអ្នក បន្តវេននឹងក្លាយជាពលរដ្ឋដ៏សំខាន់ ដែលជាអ្នក ជ្រោងទង់នៃការការពារសន្តិភាពដែលជាមូល- ដ្ឋានសំខាន់។ យើងរួមគ្នាការពារសន្តិភាព ហើយ បំពាក់បំប៉នសមត្ថភាព ដើម្បីយើងអាចអភិវឌ្ឍ ប្រទេសទៅសង្គមសេរី សង្គមប្រជាធិបតេយ្យ មួយដែលប្រកបដោយសណ្តាប់ធ្នាប់ និងការ គោរពច្បាប់”។

ទោះយ៉ាងណា លោកសុខ ទូច បណ្ឌិត វិទ្យាសាស្ត្រនយោបាយ បានលើកឡើងថា ឥស្សរជននយោបាយ ថ្នាក់ដឹកនាំកំពូលនៅក្នុង គណបក្សប្រជាជនកម្ពុជា ដែលអាចប្រៀប- ធៀបជាសន្លឹកបៀអាត់បាន មាន៤ គឺសម្តេច ហេង សំរិន សម្តេចស ខេង សម្តេច សាយ ឈុំ និងសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន។ ចំណែក លោកមិនអាចហៅជាអាត់បានទេ គ្រាន់តែអ្នក ស្រាវជ្រាវនយោបាយ និងជាមន្ត្រីរាជការម្នាក់។

លោកបណ្ឌិតសុខ ទូច មានប្រសាសន៍ថា “តាមពិតមិនមែនទេ គេកាត់ទេ ពួកហ្នឹងកាត់ទេ ហើយខ្ញុំគ្មានអាត់៤ នៅក្នុងគណបក្សប្រជាជនកម្ពុជា ឯណាទេ ខ្ញុំជា Academic។ ខ្ញុំឃើញបង្ហោះ មកអ៊ីចឹងៗ អាហ្នឹងសុទ្ធតែជារឿងមិនពិតទេ ខ្ញុំអាត់មានស្អី ខ្ញុំជាបញ្ញវន្ត សិក្សាស្រាវជ្រាវ ឃើញធ្វើទៅតាមអីដែលសិក្សាស្រាវជ្រាវហ្នឹង មិនអាចទៅដើរតួទេ បើបងឈឹម ផលវរុណ ឬបងឯកឧត្តមផៃ ស៊ីផាន គាត់ជារដ្ឋាភិបាល នៅក្នុងបក្ស ហើយពួកខ្ញុំជា Academic ហើយ ឯកឧត្តមរស់ ចន្ត្រាបុត្រ លោកជាទីប្រឹក្សា ធម្មតា លោកជាអ្នកផ្តល់។ អ៊ីចឹងគាត់ចេះតែស្រមើស្រមៃ អ្នកចេះតែថា ជាយុវជនអីអ៊ីចឹង ខ្ញុំមិន ដឹងទេ គ្រាន់តែថា អាហ្នឹងជាងការកាត់ទេ។ ធម្មតា សព្វថ្ងៃនេះ ជំងឺហ្វេសប៊ុកនេះ វាក្លាយ ទៅជាបញ្ហាធំមែនទែន ហើយសម្រាប់ខ្ញុំៗយល់ ថា នេះជាសិទ្ធិរបស់បុគ្គលម្នាក់ៗ ហើយខ្ញុំអត់ មានថាយ៉ាងដូចម្តេចទេ ព្រោះបើយើងចេះតែ ឆ្លើយតប វាទៅជារលកនយោបាយមួយធំមែន ទែន។ អ៊ីចឹងខ្ញុំមិនឆ្លើយតប ព្រោះវាជាសិទ្ធិ របស់អ្នកហ្នឹង រហូតដល់ខ្លះ គេកាត់ព្រះករុណា ទៅឯណាឯណី អាហ្នឹងវាខ្លាំងណាស់ ខ្លាំងមែន ទែន។ ដូច្នេះ សម្រាប់ខ្ញុំអត់ឆ្លើយតបទេ ព្រោះ អាត់ ទាល់តែខ្ញុំហ្នឹងនៅក្នុងគណបក្ស ដែលជា សកម្មជន ឬក៏ជាអ្វីមួយ នៅក្នុងគណបក្ស ខ្ញុំ គ្រាន់តែជាមន្ត្រីរាជការរបស់រាជរដ្ឋាភិបាល ហើយក៏ជាអ្នកវិទ្យាសាស្ត្រផ្នែកសង្គម។ អ៊ីចឹង ខ្ញុំមិនអាចឆ្លើយតបថា ខ្ញុំត្រូវតែជាអាត់ ជាអី ខ្ញុំមិនទេ។ បើអ្នកនយោបាយថាខុស ខ្ញុំថាខុស ខ្ញុំមិនអាចខុសហើយ នៅតែការពារត្រូវ ហើយ ទៅប្រឡូកគណបក្ស ថាគេខុស អាហ្នឹងគឺខ្ញុំ មិនអាចទេ អាហ្នឹងខ្ញុំមិនមែនជាជំនាញខាង អ៊ីចឹងទេ។ ខ្ញុំអត់បកស្រាយទៅខាងណាៗទេ រាល់ការនិយាយ ត្រូវតែមានមូលដ្ឋានឯកសារ ជាបង្អែក”។

លោកបណ្ឌិតសុខ ទូច មានប្រសាសន៍បន្ត ថា “ខ្ញុំទៅនិយាយក៏អត់ប្រយោជន៍ដែរ ព្រោះអា នេះ សុទ្ធតែយុទ្ធសាស្ត្រអ្នកនយោបាយទេ ខ្ញុំមិន ដែលទៅផ្អែមល្ហែមឯណាជាមួយអ្នកនយោបាយ គ្រាន់តែខ្ញុំជាមន្ត្រីរាជការធម្មតា ត្រូវតែនៅក្នុងការ ទទួលប្រាក់ខែពីរាជរដ្ឋាភិបាល អាហ្នឹង វាជាតួនាទី របស់ខ្ញុំៗត្រូវតែបម្រើនៅក្នុងវិស័យវិទ្យាសាស្ត្រ នៅក្នុងរដ្ឋាភិបាលហ្នឹង។ បើខ្ញុំអាត់ ដូចបង ឈឹម ផលវរុណ ដូចបងផៃ ស៊ីផាន គាត់ការពារ ធម្មតា គាត់ជាសកម្មជន ជារដ្ឋលេខាធិការក្នុង ប្រអប់រាល់នយោបាយ លោកត្រូវតែធ្វើបែប ហ្នឹងហើយ តែខ្ញុំអាចយកពាក្យពេចន៍ហ្នឹងមក  អាហ្នឹងវាជាការបង្ហាញ កាលណាគ្រាន់ជាកាត់ រូបភាព សម័យនេះ វាអស្ចារ្យហើយ យើងមិន អាចទៅទប់គេបានទេ។ ទប់កាន់តែខ្លាំង គេ កាន់តែមានសកម្មភាព ធ្វើឱ្យគេកាន់តែល្បី។ ខ្ញុំ គ្រាន់តែថា អ្នកដែលថាហ្នឹងមានមូលដ្ឋានកន្លែង ណា? ប៉ុន្តែការពិត ពួកខ្ញុំមិនមែនអាត់ទេ ធម្មតា អាត់ វាទាល់សម្តេចហេង សំរិន ឯកឧត្តមស ខេង ឬក៏សម្តេចក្រឡាហោម ឯកឧត្តមសាយ ឈុំ សម្តេចនាយករដ្ឋមន្ត្រី អាហ្នឹងបានវាអាត់៤ អាត់ ហ្នឹង អាត់ហ៊ុន សែន អាត់ហេង សំរិន អាត់ស ខេង អាត់សាយ ឈុំ នោះ អាហ្នឹងបានវាត្រឹមត្រូវ។ នេះ មានអាត់ស្អី បើនិយាយពីសន្លឹកបៀវិញ មិនដឹងជាលេខប៉ុន្មានទៅទេ លេខចុងប៉ូចគេ ឯណោះ។ អ៊ីចឹងអ្នកដែលនិយាយនោះ អត់យល់ ទាំងរឿងនយោបាយផង។ អាត់គណបក្សប្រជាជនកម្ពុជា មាន៤ហ្នឹង ហើយគេលេងអាត់មួយ ណា ខ្ញុំមិនដឹងទេ ប៉ុន្តែគ្រាន់ថា គណបក្សប្រជាជនកម្ពុជា មាន៤ហ្នឹង ហើយខ្ញុំមិនមែនជាអាត់ទេ ខ្ញុំជាមន្ត្រីរាជការ បើនិយាយពីសន្លឹកបៀ មិនដឹង សន្លឹកអីទេ អាចសន្លឹក៧ សន្លឹក៨ ឬសន្លឹក២ ក៏មិនដឹង ស្រេចតែគេថា ប៉ុន្តែអាត់ហ្នឹងវាអត់ ត្រូវ វិភាគនយោបាយវាអត់ត្រូវទាល់តែសោះ”។

ដោយឡែក លោកបណ្ឌិតរស់ ចន្ត្រាបុត្រ ទីប្រឹក្សារាជរដ្ឋាភិបាល មិនអាចទាក់ទងសមមតិយោបល់ទស្សនៈឆ្លើយតបជុំវិញបញ្ហានេះ បាន ទេ កាលពិម្សិលមិញ៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES