Friday, April 26, 2024
Homeព័ត៌មានជាតិស្ថានទូតកម្ពុជា ប្រចាំម៉ាឡេស៊ី និងឡាវ ជួយអន្តរាគមន៍ពលករកម្ពុជា ២រូប

ស្ថានទូតកម្ពុជា ប្រចាំម៉ាឡេស៊ី និងឡាវ ជួយអន្តរាគមន៍ពលករកម្ពុជា ២រូប

ភ្នំពេញៈ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំម៉ាឡេស៊ី និងឡាវ បានជួយអន្តរាគមន៍ពល ករខែ្មរ ២នាក់ ឲ្យបានវិលត្រឡប់មកកម្ពុជា វិញ ក្រោយពេលពលករទាំងនោះ បានស្នើ សុំឲ្យស្ថានទូតជួយ។ ក្នុងនោះ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរ -ទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ បានឲ្យដឹងថា ករណី ទី១ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៊ី បានរៀបចំមាតុភូមិនិវត្តន៍ របស់ ពលការិនីខ្មែរ ០១នាក់ ឈ្មោះ អ.ល អាយុ ២៣ឆ្នាំ មកពីខេត្តឧត្តរមានជ័យ បានទៅ ប្រទេសម៉ាឡេស៊ី តាំងពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៥ និងធ្វើការជាអ្នកបោសសំអាត។
ករណីទី២ ស្ថានឯកអគ្គកុងស៊ុលកម្ពុជា ប្រចាំនៅទីក្រុងប៉ាក់សេ ប្រទេសឡាវ បានធ្វើ ការសម្របសម្រួលជាមួយអាជ្ញាធរឡាវ អន្តរាគមន៍ជួយដោះលែងពលរដ្ឋខ្មែរ ០១នាក់ ឈ្មោះ ឯ.ប.ល ភេទប្រុស អាយុ ២៨ឆ្នាំ មកពីខេត្តព្រះវិហារ ដែលត្រូវបានអាជ្ញាធរ ឡាវ ឃុំខ្លួននៅមន្ទីរឃុំឃាំងទីបញ្ជាការយោធាខេត្តចំប៉ាសាក់ កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ពីបទឆ្លងដែនខុសច្បាប់ ប្រើប្រាស់លុយ​ដុល្លារក្លែងក្លាយ និងចោរកម្ម៕

RELATED ARTICLES