Friday, April 26, 2024
Homeព្រឹត្តិការណ៍សង្គមខឹងមិនឲ្យច្រៀងបទ"ចែវទូកនេសាទ" កាប់មន្រ្តីប៉ូលិសរយះក្បាល

ខឹងមិនឲ្យច្រៀងបទ”ចែវទូកនេសាទ” កាប់មន្រ្តីប៉ូលិសរយះក្បាល

ខេត្តកណ្តាលៈ មន្ត្រីនគរបាលម្នាក់ ត្រូវបានបុរសម្នាក់ ត្រូវជាប្អូនជីដូនមួយ ទាញពូថៅកាប់រយះក្បាល ដោយសារតែខឹងទាញដៃចុះពីឆាកចម្រៀង ក្នុងពិធីមង្គលការ មិនឲ្យច្រៀងបទ”ចែវទូកនេសាទ” ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៨យប់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចរោងការ ក្នុងភូមិពោង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។

ជនរងគ្រោះ មានឈ្មោះប៉ាង ពឿន ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរមន្រ្តីនគរបាល ប៉ុស្តិ៍សំបួរមាស និងរស់នៅភូមិឃុំខាងលើ ។ ចំណែកជនដៃដល់ ឈ្មោះរៀម ហ៊ុល ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបជាកសិករ រស់នៅភូមិឃុំជាមួយគ្នា។

ប្រភពពីមន្រ្តីនគរបាលប៉ុស្តិ៍សំបួរមាស បានឲ្យដឹងថា នៅល្ងាចថ្ងៃកើតហេតុ ជនរងគ្រោះ បានទៅការពារនៅក្នុងពិធីមង្គលការរបស់កូនប្រជាពលរដ្ឋ ហើយពេលចូលដល់យប់ បន្តិច ស្រាប់តែឃើញជនសង្ស័យ ក្នុងស្ថានភាពស្រវឹងជោក បានទៅសុំអ្នកភ្លេងច្រៀង បទ «ចែវទូកនេសាទ» ។ ប៉ុន្តែដោយច្រៀងមិនត្រូវភ្លេង ជនរងគ្រោះដែលត្រូវជាបង- ជីដូនមួយ ក៏ទៅចាប់អូសដៃចេញ និងនិយាយថា “កុំច្រៀងទៀត ខូចភ្លេងគេអស់ ហើយ» ធ្វើឲ្យជនសង្ស័យ មិននៅទៀតបាន ក៏បានដើរចេញទៅបាត់ ។ ស្របពេល នោះដែរ នៅខាងមុខរោងការ មានម៉ូតូកៀរក្មេង តម្រូវឲ្យជនរងគ្រោះ ក្នុងនាមជាសមត្ថ កិច្ច ក៏បានទៅសម្រួលចឈរាចរណ៍ ។ លុះកំពុងឈរធ្វើចរាចរណ៍នោះ ក៏ត្រូវជន សង្ស័យ កាន់ពូថៅដើរចូលមកកាប់ចំកណ្តាលក្បាល បណ្ដាលឲ្យរយះ ហើយក៏ក្រុម គ្រួសារសាច់ញាតិដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះបន្ទាន់ ។ចំណែក ជនសង្ស័យ ត្រូវបានឃាត់ខ្លួន នាំយកទៅសាកសួរនៅពេលនោះ ទាំងស្ថានភាព ស្រវឹងជោកជាំ។

ទោះយ៉ាងណា ប្រជាពលរដ្ឋក្នុងភូមិកើតហេតុ បាននិយាយថា ជនសង្ស័យ គ្មាន បំណងកាប់ជនរងគ្រោះទេ ហើយក៏មិនខឹងជនរងគ្រោះដែរ គឺខឹងនឹងអ្នកភ្លេង ប៉ុន្តែ ដោយសារតែស្រវឹងខ្លាំងពេក បាត់បង់ស្មារតី បែរជាទៅកាប់ជនរងគ្រោះទៅវិញ ៕

RELATED ARTICLES