Friday, April 26, 2024
Homeកីឡាអន្ដរជាតិសេះ​​បង្កង់​​​ J​u​​​v​e​​​n​​t​​u​​s​​ នៅ​​តែ​​យល់​​សប្តិ​​ឃើញ​​​ S​a​n​​​c​h​​e​​z​​

សេះ​​បង្កង់​​​ J​u​​​v​e​​​n​​t​​u​​s​​ នៅ​​តែ​​យល់​​សប្តិ​​ឃើញ​​​ S​a​n​​​c​h​​e​​z​​

 

 

បន្ទាប់ពីខកខាននាំយកកីឡាករ​Alexis Sanchez កាលពីរដូវកាលដោះដូរកន្លងមក ក្លឹបសេះបង្កង់Juventus នៅតែចិញ្ចឹមចិត្តតាមប្រមាញ់យកកីឡាករ នេះមកឲ្យបាននារដូវកាលដោះដូរខែមករា 2017 ខាងមុខនេះ។លោក​Giuseppe Marotta  នាយកក្លឹប​Juventus បានអះអាងថា រហូតមកដល់ពេលនេះ ក្លឹបJuventus នៅតែចង់បានSanchez ដដែលហើយអាចនឹងហ៊ានឲ្យតម្លៃខ្លួនខ្ពស់ជាងមុន ដើម្បីស្ទួចយកឲ្យទាល់តែបាន។ កាលពីរដូវកាលមុន ក្លឹប Juventus ធ្លាប់ឲ្យតម្លៃខ្លួនកីឡាកររូបនេះ ត្រឹមតែ៣៤ ​លានផោនស្មើនឹងជាង ៤២លា​នដុល្លារ តែត្រូវក្លឹបកាំភ្លើងធំArsenal បដិសេធ។

រហូតមកដ់ពេលនេះSanchez នៅសលកុងត្រាត្រឹមតែរយៈពេលមួយឆ្នាំទៀតប៉ុណ្ណោះ ប្រសិនបើគ្មានការបន្តកុងត្រាថ្មីបន្ថែមទៀត នោះ វានឹងផុតត្រឹមឆ្នាំ ២០១៨​ ខាងមុខ។

ទោះបីជាក្លឹបJuventus បង្ហាញចំណាប់អារម្មណ៍ចង់បានបែបនេះក្តី តែក្លឹបកាំភ្លើងធំ​Arsenal ទំនងជាមិនចង់បាត់បង់កីឡាករខ្សែប្រយុទ្ធឆ្នើមបែបនេះទេ។ជាមួយគ្នានេះដែរ ក្លឹ Arsenal ក៏គ្រោងនឹងតម្លើងថ្លៃឈ្នួលដល់កីឡាកររូបនេះ ផងដែរ។

ដោយ៖ ហេង​ ដេត

RELATED ARTICLES