Friday, March 29, 2024
Homeព័ត៌មានជាតិប្លន់ទៀតហើយខណ្ឌឫស្សីកែវ ! ​ឈប់ម៉ូតូបត់ជើងតូច ចោរវាយប្លន់យកម៉ូតូបាត់

ប្លន់ទៀតហើយខណ្ឌឫស្សីកែវ ! ​ឈប់ម៉ូតូបត់ជើងតូច ចោរវាយប្លន់យកម៉ូតូបាត់

ភ្នំពេញ៖ ថ្ងៃខួបកំណើតក្មួយ បងស្រីប្រើឲ្យទៅមើលកសិដ្ឋានចិញ្ចឹមមានត្រឡប់មកវិញឈប់បត់ជើងតូចត្រូវជនសង្ស័យមួយក្រុមមានគ្នា៣នាក់វាយប្លន់យកម៉ូតូទៅបាត់ដោយសុវត្ថិភាព ​កាលពីវេលាម៉ោង១០​យប់ថ្ងៃទី១៩ខែធ្នូ ​តាមបណ្តោយផ្លូវ១០៣នៅចំណុចប្រឡាយលូស្ថិតនៅក្នុងក្រុម ៩ ភូមិទួលសង្កែ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។

ជនរងគ្រោះមានឈ្មោះសំ សំណាង ភេទប្រុសអាយុ២១ឆ្នាំ  ស្នាក់នៅផ្ទះជួលគ្មានលេខក្រុម៩ ភូមិទួលសង្កែ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ មានស្រុកកំណើតភូមិចេក៤ ឃុំរតនៈ ស្រុកបាត់​​ដំបង ខេត្តបាត់ដំបង​ ។

តាមប្រភពពត៌មានពីជនរងគ្រោះបានអោយដឹងថាមុនពេលកើតហេតុ​មានពិធីជប់លៀងបង្កក់កូនរបស់ក្មួយរបស់គាត់ហើយគាត់ជាមើលការខុសត្រូវក្នុងកម្មពិធីនោះរហូតដល់ជិតម៉ោងកើតហេតុក៏ស្រាប់តែបងស្រីរបស់ជនរងគ្រោះបានអោយជនរងគ្រោះជិះម៉ូតូទៅមើលកន្លែងចិញ្ចឹមមាន់នៅជិតកន្លែងកើតហេតុលុះពេលដែលចេញមកពីកន្លែងចិញ្ចឹមមាន់វិញ​ជនរងគ្រោះបានជិះម៉ូតូម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CS 3621 ទៅលេងមិត្តភក្តិដែលជាសន្តិសុខយាមនៅគ្លីនិកឯកជនមួយដែលនៅជិតផ្សារសាំហាន់ខណៈពេលដែលជិះត្រឡប់​មកវិញជិតដល់កន្លែងកម្មវិធីគាត់បានឈប់ម៉ូតូនោមមួយភ្លែតក៏ស្រាប់តែមានជនសង្ស័យ៣នាក់បានដើរមកជិតហើយធាក់មួយជើងបណ្តាលអោយដួលម៉ូតូហើយជនរងគ្រោះបានចុះ​លើកម៉ូតូ​រត់ទៅជិតដល់ក្បាលរោងបង្កក់ក្មួយហើយជនសង្ស័យក៏បានរត់ដេញតាមវាយរហូតប្លន់យកម៉ូតូបានសម្រេចហើយជិះរត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានមកដល់ភ្លាមៗបានដឹកយកជនរងគ្រោះយកទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋទួលសង្កែ ដើម្បីស្រាវជ្រាវ ៕

ដោយ៖ ឥន សាន់ស៊ីដេត

dsdfsd

RELATED ARTICLES