Friday, March 29, 2024
Homeព័ត៌មានជាតិស្រី ចំរើន បដិ​សេធ​ចោទ​ធី សុវណ្ណ​ថា ចង់​សម្លាប់​បំបិទ​មាត់

ស្រី ចំរើន បដិ​សេធ​ចោទ​ធី សុវណ្ណ​ថា ចង់​សម្លាប់​បំបិទ​មាត់

ភ្នំពេញ ៖ តំណាងក្រុមយុវជន និងនិស្សិត នៅរាជធានីភ្នំពេញ លោក ស្រី ចំរើន បានចេញ មកបដិសេធតាមបណ្តាញសង្គមហ្វេសប៊ុកថា លោកមិនបានចោទកញ្ញាធី សុវណ្ណថា ប្រធាន អង្គការយុវវជនកិច្ចការសង្គម និងជាដៃគូរបស់ លោកថាបានផ្តាច់ទំនាក់ទំនងការងារនឹងគ្នា និងចង់សម្លាប់លោកបំបិទមាត់នោះទេ សុំឱ្យ សាធារណជនកុំមានការយល់ច្រឡំ។

តាមរយៈវីដេអូឃ្លីបមានរយៈពេលជិត២ នាទី បង្ហោះលើគណនេយ្យហ្វេសប៊ុកពិតប្រាកដ របស់លោក នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ លោក ស្រី ចំរើន បានរៀបរាប់ថា ការដែលមានព័ត៌- មានថា មានគេគំរាមសម្លាប់រូបលោកនោះ មិនពិតនោះទេ ហើយទំនាក់ទំនងរវាងលោក និងកញ្ញាធី សុវណ្ណថា ក៏ពុំមានបញ្ហាឬទំនាស់ អ្វីនឹងគ្នាដែរ។ ពោលគឺកំពុងធ្វើការជាមួយគ្នា ជាធម្មតា ដោយជាក់ស្តែងក្នុងនាមប្រធានអង្គ- ការយុវជនកិច្ចការសង្គម កញ្ញាធី សុវណ្ណថា បានអនុញ្ញាតឱ្យរូបលោកចុះមកពិនិត្យការថែទាំ  ជួសជុល និងពង្រីកផ្លូវ ស្ថិតនៅស្រុកថ្មបាំង ខេត្ត កោះកុង។ ដូច្នេះលោកសុំបដិសេធទាំងស្រុង ចំពោះព័ត៌មានមិនពិតទាំងនេះ។

លោក ស្រី ចំរើន បានបញ្ជាក់នៅក្នុងវីដេអូ នោះថា “បាទ! សូមលំឱនកាយជម្រាបសម្តេច ឯកឧត្តម ទ្រង់ លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា បងប្អូនជនរួមជាតិ ក៏ដូចជាបង- ប្អូននៅតាមបណ្តាញសង្គមហ្វេសប៊ុក និងសារ- ព័ត៌មានផងដែរ ខ្ញុំបាទស្រី ចំរើន ថ្ងៃនេះ ខ្ញុំបាទ សុំធ្វើការឆ្លើយតបចំពោះវិទ្យុអាស៊ីសេរី ដែល បានចុះផ្សាយកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ នេះថា រូបខ្ញុំត្រូវបានគេកំពុងនឹងតាមគំរាម សម្លាប់បំបិទមាត់ផងដែរ។ ខ្ញុំបាទសូមធ្វើការ បដិសេធទាំងស្រុងចំពោះព័ត៌មានដែលបានចុះ ផ្សាយ កាលពីថ្អៃទី២៧ របស់វិទ្យុអាស៊ីសេរី ដោយមានការផ្សាយចេញតាមគេហទំព័រហ្វេស- ប៊ុកមួយចំនួន ហើយខ្ញុំបាទសូមបដិសេធចំពោះ រាល់បញ្ហាដែលបានផ្សាយចេញនោះ គឺជាព័ត៌មានមិនពិត ហើយខ្ញុំបាទពុំមានការផ្តាច់ទំនាក់- ទំនង ក៏ដូចជាពុំមានបញ្ហាអ្វីឡើយ ជាមួយ នឹងកញ្ញាធី សុវណ្ណថា ផ្ទាល់ផងដែរ ហើយពួក យើងទាំង២នាក់ កំពុងតែធ្វើការជាមួយគ្នាជា ធម្មតា។ ថ្ងៃនេះផ្តាល់ផងដែរ ក្រោមការដឹកនាំ និងចង្អុលរបស់កញ្ញាធី សុវណ្ណថា ប្រធានអង្គការយុវជនកិច្ចការសង្គម បានអនុញ្ញាតឱ្យ រូបខ្ញុំបាទចុះមកពិនិត្យការជួសជុល និងស្ថាបនា ផ្លូវនៅទីរួមស្រុកថ្មបាំង ខេត្តកោះកុងនេះផ្ទាល់ តែម្តង ដូចបងប្អូនបានឃើញនៅខាងក្រោយនេះ ស្រាប់ គឺអេស្កាវ៉ាទ័រ និងគ្រឿងឡានដឹកជញ្ជូនដី គឺកំពុងតែធ្វើការយ៉ាងសស្រាក់សស្រាំ ហើយ សូមបងប្អូនទាំងអស់ កុំមានការភ័ន្តច្រឡំចំពោះ ការផ្សាយចេញរបស់ព័ត៌មានខាងលើនេះ ហើយ ខ្ញុំបាទក៏សូមស្នើទៅកាន់វិទ្យុអាស៊ីសេរី មេត្តា កែសម្រួលនូវខ្លឹមសារទាំងមូល ដែលបានចុះ ផ្សាយកាលពីម្សិលមិញនេះ។ ជាចុងបញ្ចប់ ខ្ញុំបាទសូមអរគុណដល់បងប្អូនដែលបានទស្សនា និង like វីដេអូនេះ ហើយកុំភ្លេចជួយ like និង Share ផង សូអរគុណ សូមគោរពលា”។

ការចេញបដិសេធរបស់លោក ស្រី ចំរើន បានធ្វើឡើងក្រោយពេលដែលមានគណនីហ្វេស- ប៊ុកមួយ ឈ្មោះ “Srey Chamroeun” បាន ប្រកាសថា មានគេចង់សម្លាប់គាត់បំបិទមាត់ ជុំវិញការទម្លាយឯកសារមួយចំនួន ទាក់ទងនឹង កញ្ញាធី សុវណ្ណថា មួយរយៈនេះ។

គណនីហ្វេសប៊ុកនោះ បានសរសេរនៅថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០១៦ ថា “មានអ្នកចង់សម្លាប់ ខ្ញុំបំបិទមាត់ តែមិនថ្វីទេដរាបណាខ្ញុំនៅមានជីវិត រស់ ខ្ញុំនឹងបង្ហាញការពិតឱ្យអស់។ ប្រសិនបើ ខ្ញុំស្លាប់ សូមបងប្អូនជួយធ្វើសាក្សីឱ្យផង គ្មាន នរណាក្រៅតែពីតានិងចៅនោះទេ…”។

ជាមួយគ្នានោះ គណនីហ្វេសប៊ុកនោះ ក៏ បានសរសេររិះគន់កញ្ញាធី សុវណ្ណថា ថែមទៀត  ដែរថា “នាងមានចរិតកាចសាហាវព្រៃផ្សៃណាស់ សូម្បីតែគ្នាឯង ក៏ចងសម្លាប់បំបិទមាត់ដែរ។ នាងឯងសុខចិត្តធ្វើអ្វីទាំងអស់ ដើម្បីតែលុយ និងអំណាច”។

ដោយឡែក នៅក្នុងទំព័រហ្វេសប៊ុកឈ្មោះ “Thy Sovantha” កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០១៦ ក៏បានសរសេរបង្ហោះថា “ខ្ញុំធី សុវណ្ណថា សូមប្រកាសឈប់ទាក់ទងជាមួយក្រុមស្រី ចំរើន និងក្រុមផែ សុវណ្ណារិទ្ធ។ ហើយខ្ញុំបាននិងកំពុង រៀបចំពាក្យបណ្តឹង និងសហការជាមួយសមត្ថ- កិច្ច ដើម្បីចាប់ខ្លួនបុគ្គលទាំងនោះពីបទប្រមាថ និងទម្លាយឯកសារឯកជន។ ខ្ញុំនឹងមិនទទួល- ខុសត្រូវចំពោះអ្វីដែលពួកគេនិយាយនោះទេ ហើយខ្ញុំក៍មិនមានអ្វីដែលនឹងត្រូវពាក់ព័ន្ធជាមួយ ពួកក្រុមនោះដែរ។ សូមបងប្អូនជ្រាបជាព័ត៌មាន”។

ទោះយ៉ាងណា “នគរធំ” មិនអាចទាក់ទង សុំមតិយោបល់ការបញ្ជាក់បំភ្លឺអំពីសំណេរក្នុង ទំព័រហ្វេសប៊ុកខាងលើ ក៏ដូចជាការបញ្ជាក់បន្ថែម លើការចេញបដិសេធរបស់លោក ស្រី ចំរើន ពីកញ្ញាធី សុវណ្ណថា ដោយផ្ទាល់បានទេ កាល ពីម្សិលមិញ។

ប៉ុន្តែនៅក្នុងហ្វេសប៊ុករបស់នាង នៅថ្ងៃទី ២៦ខែធ្នូ ឆ្នាំ២០១៦ បានសរសេរថា “អ្នកខ្លះ គេថាខ្ញុំកាច ប៉ុន្តែតាមពិតខ្ញុំមិនកាចទេ តែខ្ញុំហ្មត់- ចត់និងច្បាស់លាស់។ ខ្ញុំហ៊ានថា ហ៊ាននិយាយ ហ៊ានធ្វើ ខ្ញុំមិនកំសាកដូចមេដឹកនាំរត់ចោលស្រុក ម្នាក់នោះទេ”៕

ដោយ ៖ កុលបុត្រ

 

RELATED ARTICLES