Wednesday, April 24, 2024
Homeបច្ចេកវិទ្យាហេតុអ្វី​ ​រថយន្ត​​កន្ទ្រាក់ៗ នៅពេល​ផ្លាស់ ប្តូរ​​លេខ?

ហេតុអ្វី​ ​រថយន្ត​​កន្ទ្រាក់ៗ នៅពេល​ផ្លាស់ ប្តូរ​​លេខ?

រថយន្តនិងបញ្ហាបើកបរ

ការបើក រថយន្ត​ប្រអប់លេខ ដៃ​អាច​ជាការ លំបាក​មួយ​ ។ អ្នកបើកបរ​ដែល សិក្សា​ពី​របៀប​ បើក​បរ​​ជា មួយនិង ការ​ផ្លាស់ប្តូរ​តំណែង ចង្កឹះ លេខ​អាច​ បញ្ចប់​ដោយ​ការ​ជិះ រថយន្ត​ទាំងមិន សប្បាយ ​ចិត្តក៏ មានដែរ ប្រសិនជា អ្នកបើកអនុវត្ត​ ដោយកម្សោយក្នុងការ​ធ្វើ អន្តរកម្ម​​ជាមួយ និង​ហ្គារ៍​ បង្កើន​ល្បឿន ដែល​បណ្តាល ឲ្យ​រថយន្តអ្នក​ហាក់ ដូចជា មានចលនា ​កន្ទា្រក់ឬ បន្ទាញៗ​ ទៅមុខ​ឬ ថយក្រោយ ។ ដូចនេះ​ការ​ ឈ្វេងយល់​ពី ហេតុផលមួយ ចំនួន​​​​ថាតើ​រថយន្ត​អ្នក ​ប្រតិបត្តិការ​ ដូចម្តេច​ដែល អាចជួយ ដល់​ការ​បើកបរ របស់អ្នក ប្រព្រឹត្តទៅ យ៉ាងរលូនដូចតទៅ៖

១/ រថយន្ត​លេខ​ដៃ មានឈ្នាន់​៣ ៖ មួយ​គឺស្ថិតនៅខាង ស្តាំដៃ​ដើម្បី​ គ្រប់គ្រង​ហ្គារ៍​ ឬការបង្កើន​ និងបន្ថយ ល្បឿន ចំណែក​ឈ្នាន់ហ្វ្រាំងគឺ ស្ថិតនៅ​ ចំកណ្តាល ហើយ​ អំប្រាយ៉ា ​វិញ​គឺស្ថិត នៅ​ផ្នែក ​ខាងឆ្វេង ។

២/ ដើម្បី​ឲ្យ រថយន្ត​បំលាស់ ទីទៅមុខ​ អ្នក​ចាំបាច់ ត្រូវតែ​ជាន់ ឈ្នាន់អំប្រាយ៉ា​ ផ្លាស់ប្តូរ​ឬ បញ្ចូល​ទៅ​ ក្នុងតំណែង លេខ​ទី១​ហើយ​ពន្លែង ​អំប្រាយ៉ា បន្តិចម្តងៗ ទន្ទឹម និងនេះ​​ សូមឆ្លាស់ គ្នាដោយ​ ការ​ជាន់ឈ្នាន់​ហ្គារ៍ ។ ចូរអ្នក ​ពន្លែង​នូវ​ ឈ្នាន់​ហ្គារ៍​ ជាន់ អំប្រាយ៉ា ហើយដៃ​ ផ្លាស់ប្តូរ​តំណែង​ លេខ​នៅត្រង់ ចង្កឹះលេខ ហើយ​ក្រោយ មក​ពន្លែង អំប្រាយ៉ា ។ ក្រោយមកទៀត ​អ្នក​អាច ​ជាន់​ហ្គារ៍​បន្ថែម បង្កើនលឿន ទៅមុខតែម្តង ។

៣/ ដើម្បី​យល់បាន ថាមូលហេតុអ្វី​បាន ជា​រថយន្តរបស់ អ្នក​កំពុង​តែ​ កន្ទ្រាក់ឬ​ បន្ទាញ​ អ្នកគួរ​តែ​យល់ ​ពីអ្វីដែល ​អំប្រាយ៉ា​ក្នុងរថយន្តរបស់អ្នក​ធ្វើ​ ។ ជាមូលដ្ឋាន​វា ផ្តល់នូវ​ អន្តរកម្ម​រវាង​ កម្លាំង​រង្វិល​ជុំ​ ម៉ាស៊ីន​ដែល​ នៅ​ឋេរ​និង​កង់ រថយន្ត​របស់ អ្នក​ដែល​អាច​ឬមិន អាច​វិល​តែ​ កម្លាំង​រង្វិល ​ម៉ាស៊ីន ។

៤/ ការ​ជំរុញ របស់​អំប្រាយ៉ា​ ដែលកើតឡើង ​នៅពេល​ដែល ​អ្នកដកជើង ​របស់អ្នក​​ចេញ​ អនុញ្ញាត​ឲ្យ​ ចាន​អំប្រា យ៉ា​បង្កើតនូវ​ទំនាក់ ទំនង​ជាមួយនិង​ កម្លាំងរង្វិល ជុំរបស់ កង់យោង​ របស់ម៉ាស៊ីន​ ហើយ​ផ្ទេរ​ កម្លាំងរមួល តាម​រយៈ​ប្រអ ប់​លេខ​ទៅ កាន់​កង់រថយន្ត ។

៥/ ក្នុងអំឡុងពេល មួយ​ខណៈ​ស្រប ពេលដែលអ្នក ​​ដក​ជើងចេញ ពីអំប្រាយ៉ា បញ្ចូល​លេខ​ ការជំរុញ​ ឬ​កម្លាំង បញ្ចូល​អំប្រាយ៉ា​និងការ​ជាន់ ឈ្នាន់ហ្គារ៍​ ឡើងវិញ​ បម្រែបម្រួល​ របស់ ម៉ាស៊ីន​ ក្នុង​មួយ នាទី​បាន​ ធ្លាក់ចុះ ។ ​

៦/ រថយន្តរបស់ អ្នក​នឹង​មានចលនា កន្ទ្រាក់​ៗ ​ប្រសិនជា​ កម្លាំងរង្វិល ជុំម៉ាស៊ីន​ ខុសប្រក្រតី​ ដែលភ្លាមៗ នោះ​វា ផ្គូរផ្គង​នូវ​កម្រិត ល្បឿន រថយន្តរបស់ អ្នក​ ដែលនឹង​ ស្ថិតក្នុង ​កម្រិត​លេខ​ថ្មី​។ ដើម្បី​នឹង ​ចៀសវាង​ ចលនា កន្ទ្រាក់ ​នេះ អ្នក​ត្រូវ តែ​បង្កើត​នូវ​អន្តរកម្ម​ឲ្យប្រព្រឹត្តទៅ ​ដោយ​ រលូនបំផុត ​រវាង​កម្លាំង ​​រមួល​​ម៉ាស៊ីន ​និង​កង់ រថយន្តអ្នក ។

៧/ ការ​ផ្លាស់ប្តូរ​ ពី​លេខ១​ទៅលេខ២​ គឺជា​​កត្តាដែលអាច ងាយនឹង​​បង្ហាញ ឲ្យ​ឃើញ​ពី​ ចលនា​កន្ទ្រាក់ ជាងគេបំផុត​ ។ នេះគឺព្រោះតែ​ភាពខុស គ្នា​ក្នុង​ អនុបាតនៃ​ មាត្រដ្ឋាន​ ហ្គារ៍/ លេខ​រវាង​ លេខទី២​​ ដែល ​ជា​ចំណុច ប្រសើរ ជាងគេ បំផុតក្នុងការ​ ទទួលបាននូវ​​ភាព​ជាក់លាក់​ក្នុង​​ការ​ ថ្លឹង​ថ្លែង​ក្នុង ប្រតិបត្តិការ ដោយរលូន ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES