រថយន្តនិងបញ្ហាបើកបរ
ការបើក រថយន្តប្រអប់លេខ ដៃអាចជាការ លំបាកមួយ ។ អ្នកបើកបរដែល សិក្សាពីរបៀប បើកបរជា មួយនិង ការផ្លាស់ប្តូរតំណែង ចង្កឹះ លេខអាច បញ្ចប់ដោយការជិះ រថយន្តទាំងមិន សប្បាយ ចិត្តក៏ មានដែរ ប្រសិនជា អ្នកបើកអនុវត្ត ដោយកម្សោយក្នុងការធ្វើ អន្តរកម្មជាមួយ និងហ្គារ៍ បង្កើនល្បឿន ដែលបណ្តាល ឲ្យរថយន្តអ្នកហាក់ ដូចជា មានចលនា កន្ទា្រក់ឬ បន្ទាញៗ ទៅមុខឬ ថយក្រោយ ។ ដូចនេះការ ឈ្វេងយល់ពី ហេតុផលមួយ ចំនួនថាតើរថយន្តអ្នក ប្រតិបត្តិការ ដូចម្តេចដែល អាចជួយ ដល់ការបើកបរ របស់អ្នក ប្រព្រឹត្តទៅ យ៉ាងរលូនដូចតទៅ៖
១/ រថយន្តលេខដៃ មានឈ្នាន់៣ ៖ មួយគឺស្ថិតនៅខាង ស្តាំដៃដើម្បី គ្រប់គ្រងហ្គារ៍ ឬការបង្កើន និងបន្ថយ ល្បឿន ចំណែកឈ្នាន់ហ្វ្រាំងគឺ ស្ថិតនៅ ចំកណ្តាល ហើយ អំប្រាយ៉ា វិញគឺស្ថិត នៅផ្នែក ខាងឆ្វេង ។
២/ ដើម្បីឲ្យ រថយន្តបំលាស់ ទីទៅមុខ អ្នកចាំបាច់ ត្រូវតែជាន់ ឈ្នាន់អំប្រាយ៉ា ផ្លាស់ប្តូរឬ បញ្ចូលទៅ ក្នុងតំណែង លេខទី១ហើយពន្លែង អំប្រាយ៉ា បន្តិចម្តងៗ ទន្ទឹម និងនេះ សូមឆ្លាស់ គ្នាដោយ ការជាន់ឈ្នាន់ហ្គារ៍ ។ ចូរអ្នក ពន្លែងនូវ ឈ្នាន់ហ្គារ៍ ជាន់ អំប្រាយ៉ា ហើយដៃ ផ្លាស់ប្តូរតំណែង លេខនៅត្រង់ ចង្កឹះលេខ ហើយក្រោយ មកពន្លែង អំប្រាយ៉ា ។ ក្រោយមកទៀត អ្នកអាច ជាន់ហ្គារ៍បន្ថែម បង្កើនលឿន ទៅមុខតែម្តង ។
៣/ ដើម្បីយល់បាន ថាមូលហេតុអ្វីបាន ជារថយន្តរបស់ អ្នកកំពុងតែ កន្ទ្រាក់ឬ បន្ទាញ អ្នកគួរតែយល់ ពីអ្វីដែល អំប្រាយ៉ាក្នុងរថយន្តរបស់អ្នកធ្វើ ។ ជាមូលដ្ឋានវា ផ្តល់នូវ អន្តរកម្មរវាង កម្លាំងរង្វិលជុំ ម៉ាស៊ីនដែល នៅឋេរនិងកង់ រថយន្តរបស់ អ្នកដែលអាចឬមិន អាចវិលតែ កម្លាំងរង្វិល ម៉ាស៊ីន ។
៤/ ការជំរុញ របស់អំប្រាយ៉ា ដែលកើតឡើង នៅពេលដែល អ្នកដកជើង របស់អ្នកចេញ អនុញ្ញាតឲ្យ ចានអំប្រា យ៉ាបង្កើតនូវទំនាក់ ទំនងជាមួយនិង កម្លាំងរង្វិល ជុំរបស់ កង់យោង របស់ម៉ាស៊ីន ហើយផ្ទេរ កម្លាំងរមួល តាមរយៈប្រអ ប់លេខទៅ កាន់កង់រថយន្ត ។
៥/ ក្នុងអំឡុងពេល មួយខណៈស្រប ពេលដែលអ្នក ដកជើងចេញ ពីអំប្រាយ៉ា បញ្ចូលលេខ ការជំរុញ ឬកម្លាំង បញ្ចូលអំប្រាយ៉ានិងការជាន់ ឈ្នាន់ហ្គារ៍ ឡើងវិញ បម្រែបម្រួល របស់ ម៉ាស៊ីន ក្នុងមួយ នាទីបាន ធ្លាក់ចុះ ។
៦/ រថយន្តរបស់ អ្នកនឹងមានចលនា កន្ទ្រាក់ៗ ប្រសិនជា កម្លាំងរង្វិល ជុំម៉ាស៊ីន ខុសប្រក្រតី ដែលភ្លាមៗ នោះវា ផ្គូរផ្គងនូវកម្រិត ល្បឿន រថយន្តរបស់ អ្នក ដែលនឹង ស្ថិតក្នុង កម្រិតលេខថ្មី។ ដើម្បីនឹង ចៀសវាង ចលនា កន្ទ្រាក់ នេះ អ្នកត្រូវ តែបង្កើតនូវអន្តរកម្មឲ្យប្រព្រឹត្តទៅ ដោយ រលូនបំផុត រវាងកម្លាំង រមួលម៉ាស៊ីន និងកង់ រថយន្តអ្នក ។
៧/ ការផ្លាស់ប្តូរ ពីលេខ១ទៅលេខ២ គឺជាកត្តាដែលអាច ងាយនឹងបង្ហាញ ឲ្យឃើញពី ចលនាកន្ទ្រាក់ ជាងគេបំផុត ។ នេះគឺព្រោះតែភាពខុស គ្នាក្នុង អនុបាតនៃ មាត្រដ្ឋាន ហ្គារ៍/ លេខរវាង លេខទី២ ដែល ជាចំណុច ប្រសើរ ជាងគេ បំផុតក្នុងការ ទទួលបាននូវភាពជាក់លាក់ក្នុងការ ថ្លឹងថ្លែងក្នុង ប្រតិបត្តិការ ដោយរលូន ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា