Friday, March 29, 2024
Homeព័ត៌មានជាតិនារីម្នាក់ ទៅជួយដេរខោអាវបងស្រី ឆ្លងចរន្ដពីម៉ាស៊ីនដេរ ឆក់ស្លាប់

នារីម្នាក់ ទៅជួយដេរខោអាវបងស្រី ឆ្លងចរន្ដពីម៉ាស៊ីនដេរ ឆក់ស្លាប់

ខេត្តកណ្ដាល៖ កម្មការិនី​រោងចក្រ​ម្នាក់ ​ឆ្លៀតពេល​ថ្ងៃអាទិត្យ​ទំនេរ ក៏​ទៅ​ដេរខោ​អាវ​រយ​នៅផ្ទះ​ជួល​របស់​បងស្រី តែ​អកុសល​​ស្រាប់តែ​ត្រូវ​ចរន្តអគ្គិសនី​ឆ្លងពីម៉ាស៊ីនដេរ ឆក់​ស្លាប់​តែ​ម្តង ។ ហេតុការណ៍​នេះ​កើតឡើង កាលពី​ម៉ោង​៧ និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៦ នៅផ្ទះ​ជួល​មួយ​កន្លែង​ក្នុងភូមិ​ព្រែក​សំរោង សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ។

នគរបាល​ក្រុង​តា​ខ្មៅ​បានឱ្យ​ដឹង​ថា នារី​រង​គ្រោះ​ឈ្មោះ ទិ​ត្យ ច​ន្នី ភេទ​ស្រី អាយុ​២៩​ឆ្នាំ ជន​ជាតិ​ខ្មែរ មាន​ទីលំនៅ ភូមិ​ព្រែក​ជ្រៃ ឃុំ​ព្រែក​ជ្រៃ ស្រុក​កោះធំ មុខរបរ​កម្មករ​កាត់ដេរ​នៅ​រោងចក្រ​ប្រឹ​ក​ពិ​សឹក​(​យ៉ុ​ង​វ៉ា​ថ្មី​) ។

នគរបាល​បានឱ្យ​ដឹង​បន្ថែម​ថា ពេល​នារី​រង​គ្រោះ​ទំនេរ​នាង​តែងតែ​ទៅ​ដេរខោ​អាវ​រយ​នៅផ្ទះ​ជួល​របស់​បងស្រី​ឈ្មោះ ទឹម ខេ​ង ស្រាប់តែ​នៅ​ថ្ងៃ​កើតហេតុ ខណៈ​នារី​រង​គ្រោះ​នៅ​ដេរ​តែ​ម្នាក់ឯង ដោយ​បងស្រី​ជា​ម្ចាស់ផ្ទះ​ជួល​បាន​ចុះ​ទៅ​ងូតទឹក ពេល​មក​វិញ​ក៏​ឃើញ​ជន​រង​គ្រោៈ​ដេក​លើ​កៅអី​មុខ​ម៉ាស៊ីនដេរ ក៏​ស្រែក​ឲ្យ​គេ​ជួយ ដោយ​ស្មាន​តែ​ខ្យល់គ ពេល​នោះ​អ្នក​ជិតខាង​បាន​នាំ​គ្នា​មក​ជួយ ពេល​ចាប់ដៃ​នារី​រង​គ្រោះ​ក៏​បាន​ឆក់​បន្ត តែ​សំណាងល្អ​ខំ​រើ​បន្ទាន់ ទើប​ដឹង​ថា នារី​រង​គ្រោះ​ឆក់​ខ្សែភ្លើង​ក៏​បាន​នាំ​គ្នា​បិត​កុង​កាក់​ភ្លើង និង​នាំ​នារី​រង​គ្រោះ​ទៅ​ពេទ្យ តែ​គ្រូពេទ្យ​បាន​ប្រាប់​ថា នារី​រង​គ្រោះ​ស្លាប់​បាត់​ហើយ ។

ក្រោយការ​ពិនិត្យ​របស់​ជំនាញ​ប​ចេ្ច​ក​ទេស​ក្រុង​តា​ខ្មៅ និង​លោកគ្រូ​ពេទ្យ បាន​សន្និដ្ឋាន​ថា នារី​រង​គ្រោះ​ស្លាប់​ដោយសារ​ឆក់​ចរន្ត​អគ្គី​ស​នី (​ឆ្លង​ម៉ាស៊ីនដេរ ) មាន​របួស​ស្នាម​ជាំ​ខ្លោច​ខ្មៅ​ចំ​ម្រាមជើង​ខាងស្តាំ និង​បាតជើង​ខាង​ធ្វេ​ង​ពិតប្រាកដ​មែន ទើបសព​ត្រូវ​បាន​ប្រគល់​ជូន​បងស្រី​បង្កើត​របស់​នារី​រង​គ្រោះ ​​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត ៕

RELATED ARTICLES