Thursday, April 25, 2024
Homeសេដ្ឋកិច្ចសាកលលោកចិនលក់ទំនិញ តាមអនឡាញ បាន​ជិត៦ទ្រីលាន$​

ចិនលក់ទំនិញ តាមអនឡាញ បាន​ជិត៦ទ្រីលាន$​

ព័ត៌មានឧស្សាហកម្ម

ចិន៖ បណ្តាញ​ ព័ត៌មានចិនផ្សាយ ថារដ្ឋាភិបាលក្រុង ប៉េកាំង​បាន​ ដាក់​ចេញ នូវ​ទិសដៅ ​ជាក់លាក់ មួយ​សម្រាប់​ កំណើន​នៅក្នុង​វិស័យ​ ពាណិជ្ជកម្មតាម​ អុីនធើរណេត (E-commerce) របស់​​ ជាតិ​ក្នុង ​រយៈ​កាល នៃផែន ការណ៍​ ៦ឆ្នាំ​លើកទី​១៣​​ (ឆ្នាំ២០១៦-២០២០) ។

ក្រសួង​ពាណិជ្ជកម្ម​ បានឲ្យ​ដឹងនៅ ក្នុង​សេចក្តី ថ្លែងការណ៍​មួយ ​កាលពីថ្ងៃព្រហ ស្បត្តិ៍​​ថា​ នៅ​ឆ្នាំ​២០២០ ការដោះដូរ ផ្នែក ពាណិជ្ជកម្ម​តាមអនឡាញ​ ត្រូវបាន ​គេ​ដាក់ ទិសដៅ ​សម្រេច​ឲ្យ​ បាន​៤០ទ្រីលាន យន់​ឬ ស្មើនឹង​ ៦,៧៦​ទ្រីលានដុល្លារ​ ជាមួយ នឹង​ទឹកប្រាក់​​១០ទ្រីលានយន់ ទទួល​បានពី ទីផ្សារលក់​ តាម​អ៊ីនធើរណេត​ ហើយ​ក្នុងនោះ ​វាថែមទាំង បាន​បង្កើត ការងារ​ឲ្យ​ ប្រជាជន​ រហូតដល់​ទៅ​៥០លាននាក់ ​ទៀតផង ។

​យោងតាម​សេចក្តី ថ្លែងការណ៍​ នៅលើ​គេហទំព័រ របស់​ក្រសួង ​សាមី​ឲ្យ​ដឹង ថា​រដ្ឋាភិបាល​ បាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដាក់​ផែន ការណ៍​ប្រតិបត្តិ ការ​ពិសេស​ចំនួន​១៧ ​នៅក្នុង រូបភាព ​ផ្សេងៗគ្នា​នៃ​ ឧស្សាហកម្ម​ ពាណិជ្ជកម្ម​តាម អនឡាញ​ដើម្បី ធានាបាន​នូវស្ថិរភាព​និង​កំណើនប្រកប ដោយ ជផាសុកភាព លើ​ទីផ្សារ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

 

RELATED ARTICLES