ព័ត៌មានឧស្សាហកម្ម
ចិន៖ បណ្តាញ ព័ត៌មានចិនផ្សាយ ថារដ្ឋាភិបាលក្រុង ប៉េកាំងបាន ដាក់ចេញ នូវទិសដៅ ជាក់លាក់ មួយសម្រាប់ កំណើននៅក្នុងវិស័យ ពាណិជ្ជកម្មតាម អុីនធើរណេត (E-commerce) របស់ ជាតិក្នុង រយៈកាល នៃផែន ការណ៍ ៦ឆ្នាំលើកទី១៣ (ឆ្នាំ២០១៦-២០២០) ។
ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងនៅ ក្នុងសេចក្តី ថ្លែងការណ៍មួយ កាលពីថ្ងៃព្រហ ស្បត្តិ៍ថា នៅឆ្នាំ២០២០ ការដោះដូរ ផ្នែក ពាណិជ្ជកម្មតាមអនឡាញ ត្រូវបាន គេដាក់ ទិសដៅ សម្រេចឲ្យ បាន៤០ទ្រីលាន យន់ឬ ស្មើនឹង ៦,៧៦ទ្រីលានដុល្លារ ជាមួយ នឹងទឹកប្រាក់១០ទ្រីលានយន់ ទទួលបានពី ទីផ្សារលក់ តាមអ៊ីនធើរណេត ហើយក្នុងនោះ វាថែមទាំង បានបង្កើត ការងារឲ្យ ប្រជាជន រហូតដល់ទៅ៥០លាននាក់ ទៀតផង ។
យោងតាមសេចក្តី ថ្លែងការណ៍ នៅលើគេហទំព័រ របស់ក្រសួង សាមីឲ្យដឹង ថារដ្ឋាភិបាល បានដាក់ផែន ការណ៍ប្រតិបត្តិ ការពិសេសចំនួន១៧ នៅក្នុង រូបភាព ផ្សេងៗគ្នានៃ ឧស្សាហកម្ម ពាណិជ្ជកម្មតាម អនឡាញដើម្បី ធានាបាននូវស្ថិរភាពនិងកំណើនប្រកប ដោយ ជផាសុកភាព លើទីផ្សារ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា