Friday, March 29, 2024
Homeព័ត៌មានអន្តរជាតិCIA ថារុស្សុី អន្តរាគមន៍ ​ជួយ​ត្រាំ ឈ្នះ​តំណែង ប្រធានាធិបតីអាមេរិក​

CIA ថារុស្សុី អន្តរាគមន៍ ​ជួយ​ត្រាំ ឈ្នះ​តំណែង ប្រធានាធិបតីអាមេរិក​

ជុំវិញការបោះឆ្នោត​នៅអាមេរិក

សហរដ្ឋអាមេរិក៖ កាសែត ​Washington Post បានរាយការណ៍​ កាលពីថ្ងៃសុក្រ ទីភ្នាក់ងារ​ ស៊ើប​ការណ៍​​សម្ងាត់​ CIA បាន​ សន្និដ្ឋាន​ ថា​រុស្ស៊ី​​បាន​​ចូលអន្តរាគម​ន៍ ក្នុង ការ​​បោះ ឆ្នោត​ឆ្នាំ ​២០១៦​ក្នុង ការ​ជួយ​ឲ្យ​​ ប្រធានាធិបតី​ ជាប់ឆ្នោត ​សហរដ្ឋអាមេរិក​លោក ដូណាល់ ត្រាំ ឈ្នះ​កៅអី​ សេតវិ​មាន​ដែល​​បាន​​បំផ្លាញ​ដល់​ទំនុក ​ចិត្ត​​លើ​ប្រព័ន្ធ​បោះឆ្នោត​ ប្រធានាធិបតី​ សហរដ្ឋអាមេរិក​ទាំង មូល តែម្តង ។

សារព័ត៌មាននេះ បាន​ស្រង់​សម្តី​មន្ត្រី​ សហរដ្ឋអាមេរិក ​លើ​បញ្ហា​នេះថា​ ទីភ្នាក់ងារ​ស៊ើប ការណ៍​សម្ងាត់​ នេះ​បាន​កំណត់ អត្តសញ្ញាណ ​បុគ្គលឯក​ជន​ដែលមាន​ជាប់ ទាក់ទងនិង ​រដ្ឋាភិបាល ​រុស្ស៊ី​ដែល ​ជាអ្នក​ Hack អ៊ីម៉ែល​ រាប់ពាន់​ពី​ គណៈ​កម្មការ​ជាតិ ​ប្រជាធិបតេយ្យ​ និង​អង្គភាព​ ពាក់ព័ន្ធ​ដទៃទៀត​រាប់បញ្ចូល​អ៊ីម៉ែល របស់ប្រធាន​ គ្រប់គ្រងយុទ្ធនា ការ​បោះឆ្នោត​ ប្រធានាធិបតី របស់លោក​ស្រី ហ៊ីលឡារី គ្លីនតុនជាដើម ។

មន្ត្រី​ដដែល​ថែមទាំង បានរៀបរាប់ថា​បុគ្គល ឯកជននោះ​ជា មនុស្ស​ដែល គេស្គាល់នៅក្នុង​ ទីភ្នាក់​ងារ​ស៊ើបការណ៍ សម្ងាត់​ជា មនុស្សឬ ដៃជើង​ប្រតិបត្តិការ​ របស់រុស្ស៊ី​ដែល ជួយជំរុញ​ ឲ្យ​លោក​ ដូណាល់ ត្រាំ ទទួលបាន ជ័យជំនះនិង ​កាត់បន្ថយ​ ឱកាស​ឈ្នះ​ របស់លោក ស្រី  គ្លីនតុន ។

​កាសែតខាង លើ​បាន​ដកស្រង់ សម្តីមន្ត្រីជាន់ ខ្ពស់របស់ សហរដ្ឋអាមេរិក ​ថា​វាគឺជា​ការ​ ប៉ាន់ស្មាន​ របស់​ទីភ្នាក់ងារ​ ស៊ើបការណ៍ សម្ងាត់​ដែលគោល ដៅរបស់ រុស្ស៊ី​ចំពោះ ករណីនេះ​បាន អនុគ្រោះ​ ដល់​បេក្ខជន​ ម្នាក់​ឈ្នះ បេក្ខជនដទៃ ទៀត​ពោល គឺលោក ត្រាំ ឈ្នះលោក ស្រីគ្លីនតុន ។

​តែយ៉ាងណា​ការប៉ាន់ ប្រមាណ​នូវ​ រឿងសម្ងាត់នេះ​ គឺមានការសំអាង លើ​អំណះ អំណាង​នៃ ភស្តុតា​ង​មក ពីប្រភពជាច្រើន​ ។ ​កាលពី ខែតុលា​ រដ្ឋាភិបាល​​​សហរដ្ឋអាមេរិក​ បាន ​ចោទ​ប្រកាន់ ​រុស្ស៊ី​ជាផ្លូវការ​​ លើ​យុទ្ធនាការ​ វាយប្រហារ​ប្រព័ន្ធ​សន្តិសុខ​ អ៊ីនធើរណេត​​ ប្រ ឆាំងនិង​បក្ស ​ប្រជាធិបតេយ្យ​ក្នុងការ​បោះឆ្នោត​នៅ​ ថ្ងៃ៨វិច្ឆិកា​ឆ្នាំ​២០១៦ ។

នៅគ្រានោះដែរលោក ប្រធានាធិបតី អាមេរិក បារ៉ាក់ អូបាម៉ា បាន​ថ្លែងថា លោក​បាន ព្រមាន​លោក​​ ប្រធានាធិបតី​ វ៉្លាឌីមៀរ ពូទីន ចំពោះ ​ហេតុបច្ច័យ​ឬផលវិបាក​​​សម្រាប់ ការ​វាយ ប្រហារ​នេះ ។ ប៉ុន្តែ​មន្ត្រីរ ដ្ឋាភិបាលរុស្ស៊ី​​ បាន​បដិ សេធ​ការចោទ ប្រកាន់ទាំង អស់​នេះពិសេស ការចោទ​ប្រកាន់​ ចំពោះ​ការ​អន្តរាគម​ក្នុងការ​បោះ ឆ្នោត​សហរដ្ឋអាមេរិក ។ ភ្លាមៗនោះ ទីភ្នាក់ងារ CIA មិនបានឆ្លើយតប​ទៅ នឹងសំណើរ ​ចំពោះការ​ធ្វើ អត្ថាធិប្បាយនេះ​ឡើយ ។

ទោះជាយ៉ាងណា​ លោកដូណាល់ ត្រាំ បានថ្លែងថាលោ កមិនជឿថា ​រុស្ស៊ីស្ថិតនៅពី ក្រោយ​ខ្នង​នៃការ ​វាយប្រហារ​ប្រព័ន្ធសន្តិ សុខអ៊ីនធើរណេតនេះឡើយ ។

 

 

RELATED ARTICLES