Saturday, April 20, 2024
Homeព័ត៌មានជាតិនារីវ័យក្មេងបែកថ្នាំ រត់ចូលឡាន និងម៉ូតូ ផ្អើលនាំគ្នាដេញចាប់ព្រាត​

នារីវ័យក្មេងបែកថ្នាំ រត់ចូលឡាន និងម៉ូតូ ផ្អើលនាំគ្នាដេញចាប់ព្រាត​

ភ្នំពេញ៖ នារីវ័យក្មេងម្នាក់សង្ស័យបែកថ្នាំ ឈរកណ្ដាលផ្លូវនិយាយម្នាក់ឯង ពេលឃើញរថយន្ត​និងម៉ូតូបើកតាមផ្លូវបានដើរចូល​ធ្វើអោយអ្នកដំណើរភ័យខ្លាចនិងព្រួយបារម្ភពីសុវត្ថភាពស្រ្តីនោះតាមដងផ្លូវ កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១៣ ខែធ្នូ ​នៅចំណុចផ្ទះសំណាក់ឯក តាមផ្លូវ៣៧១ ស្ថិតនៅភូមិត្នោតជ្រំ៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ​។

ប្រភពព័ត៌មានពីប្រជាការពារសង្កាត់បឹងទំពុន ​បានប្រាប់ថា ​មានអ្នកធ្វើដំណើរប្រទះឃើញនារីវ័យក្មេងសង្ស័យបែកថ្នាំ​ហើយឈរនិងអង្គុយកណ្ដាលផ្លូវព្រមទាំងដើរចូលរថយន្តនិងម៉ូតូដែលបើកឆ្លងកាត់ ទើបប្រជាពលរដ្ឋ​សូមឲ្យខាងសាលាសង្កាត់ចុះមកជួយអន្តរាគមន៍ ។

ខណៈពេលដែលប្រជាការពារសង្កាត់បឹងទំពុនចុះមកដល់បានធ្វើការលួងលោមនារីខាងលើឲ្យដើរចេញមកចិញ្ចើមផ្លូវដើម្បីកុំឲ្យមានគ្រោះថ្នាក់ដល់ធ្វើដំណើរនិងកកស្ទះចរាចរណ៍​​ ។

លោកប្រជាការពារសង្កាត់បឹងទំពុនបានឲ្យដឹងថា នារីវ័យក្មេងនេះមិនស្គាល់ឈ្មោះហើយក៏មិន​មែនអ្នករស់នៅក្នុងមូលដ្ឋាននេះដែរ​មិនដឹងមកពីណាទេសង្ស័យប្រើប្រាស់ថ្នាំញៀនហួសកំរិតទើបក្លាយទៅជាមនុស្សដែលមិនខ្លាចស្លាប់ រត់ចូលរថយន្តនិងម៉ូតូព្រមទាំងរត់ ចូលទៅ​ឆក់របស់គេទៀតផង ។

នារីខាងលើនេះបានទាក់ទងទៅសង្គមកិច្ចឲ្យមកទទួលយកទៅអប់រំណែនាំ ៕

fdfdd

RELATED ARTICLES