Friday, April 26, 2024
Homeព័ត៌មានអន្តរជាតិលោក Duterte ហៅត្រាំ ថាជាបុរស​ មាន​មាត់​ដូចគ្រាប់បែក​

លោក Duterte ហៅត្រាំ ថាជាបុរស​ មាន​មាត់​ដូចគ្រាប់បែក​

ព័ត៌មានតំបន់​អាស៊ាន

ហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte សប្តាហ៍​ នេះ​បាន​ប្រៀប ​ធៀប​ខ្លួនលោក​ ផ្ទាល់ទៅនឹង​ លោកដូណាល់ ត្រាំ និងបាន​ស្ងើចសរសើរ ​ចំពោះ​ ប្រធានាធិ បតីជាប់ ឆ្នោត​រូបនេះ ​អំពីការធ្វើ កិច្ចការ​ដ៏​ល្អជាមួយគ្នា នៅថ្ងៃអនាគត​ទៀតផង ។

​តាមការចេញផ្សាយ របស់សារព័ត៌មាន AP លោក Duterte បាន​និយាយ រំលឹកពី​លោក ដូណាល់ ត្រាំ ថា​ខ្ញុំ​ចូលចិត្ត​ថ្វី មាត់របស់អ្នក (ត្រាំ) វាដូចជា​គ្រាប់បែក ​អញ្ចឹង​ដែរ វាគឺជា ការពិតណាស់ ​លោកប្រធានាធិបតី ។

លោក Duterte មាន​រឿង ​ជាច្រើន​ដែល រងការរិះគន់​យ៉ាង ចាស់ដៃពី​រដ្ឋបាល ​របស់​លោកអូបា ម៉ាចំពោះការ​ ការ​សម្លាប់​អ្នកជួញដូរ និងប្រើប្រាស់គ្រឿង​ញៀនក្រៅប្រ​ព័ន្ធតុលាការ​ ។ ទន្ទឹមនិង នេះ​លោក ប្រធានាធិបតី ហ្វីលីពីន​រូប នេះ​ថែមទាំង បាន​ឆ្លើយ​ តប​និងការ​ទិះទៀនរូបលោកដោយ ហៅលោកអូបាម៉ា ថា​ជាកូន ប្រុស​របស់ ​ស្រីពេស្យា និងបានប្រាប់ លោកអូបាម៉ា ឲ្យចុះនរក​ទៀតផង ។

តាមរយៈ​ការធ្វើបទ អត្ថាធិប្បាយ ​របស់ លោក Duterte កាលពី​ ថ្ងៃសៅរ៍​នេះ​គឺជា ផ្នែក​មួយ​នៃ សេចក្តីថ្លែងការណ៍​ គំរាម​បញ្ចប់​ កិច្ចព្រមព្រៀង​ដែលមានជា យូរ​ណាស់​​​​មក ហើយ​​ដោយ​ អនុញ្ញាត​ ឲ្យកងទ័ព ​សហរដ្ឋអាមេរិក​ទស្សន កិច្ច​ប្រទេស ​របស់លោក ។

លោក Duterte បានថ្លែងថា ​រូបលោក​នឹង​ពិនិត្យ ឡើងវិញ​អំពីទំនាក់ ​ទំនង​ហ្វីលីពីន​-សហរដ្ឋអាមេរិក ​ក្រោមរដ្ឋបាលរបស់ លោកដូណាល់ ត្រាំ ។ លោកថែម ទាំងបាន ​រៀបរាប់ថា​ខ្ញុំបាន​ជជែក ​ជាមួយនិង ​លោកត្រាំ គាត់​ជាមនុស្ស​រួស រាយ​រាក់​ទាក់ និង​សុភាពរាប សារបំផុត​ ។

 

 

RELATED ARTICLES