Friday, April 26, 2024
Homeព័ត៌មានជាតិក្រសួង​​អប់រំ​​ណែ​នាំ​​រៀប​ចំ​​ទិវា​​ជាតិ​​ប្រ​យុទ្ធ ប្រ​​ឆាំង​​អំពើ​​ជួញ​​ដូរ​​មនុស្ស

ក្រសួង​​អប់រំ​​ណែ​នាំ​​រៀប​ចំ​​ទិវា​​ជាតិ​​ប្រ​យុទ្ធ ប្រ​​ឆាំង​​អំពើ​​ជួញ​​ដូរ​​មនុស្ស

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញនូវសេចក្តីណែនាំ ស្តីពីការរៀបចំទិវា ជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ សំដៅចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល កម្ពុជា ដើម្បីបង្ការ និងទប់ស្កាត់អំពើជួញដូរ មនុស្ស។

សេចក្តីណែនាំរបស់ក្រសួងអប់រំ លេខ៤៥ អ.យ.ក ស.ណ.ន ចុះថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦ និងចុះហត្ថលេខាដោយលោករដ្ឋមន្ត្រីហង់ ជួន- ណារ៉ុន មានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖

“កន្លងមកក្រសួងអប់រំ យុវជន និងកីឡា បានសង្កេតឃើញថា នៅតាមគ្រឹះស្ថានសិក្សា ទាំងសាធារណៈ ទាំងឯកជន បានរៀបចំទិវា ជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូ យ៉ាងគគ្រឹកគគ្រេង សំដៅចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្ការ និងទប់ស្កាត់ អំពើជួញដូរមនុស្ស។ ដើម្បីឱ្យសកម្មភាពដ៏ វិសេសវិសាលនេះ នៅមានវត្តមានបន្ត និង លើកកម្ពស់ការយល់ដឹងឱ្យបានទូលំទូលាយ ការប្រុងស្មារតី និងការធ្វើសកម្មភាពប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្សគ្រប់រូបភាពក្នុង វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា សូម ធ្វើការណែនាំដូចខាងក្រោម ៖

១-អគ្គនាយកនៃអគ្គនាយកដ្ឋានឧត្តម សិក្សា ត្រូវធ្វើការណែនាំដល់គ្រប់គ្រឹះស្ថាន ឧត្តមសិក្សានៅក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា ទាំងសាធារណៈ ទាំងឯកជន ឱ្យរៀបចំ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ នៅតាមគ្រឹះស្ថានឧត្តមសិក្សារៀងៗខ្លួន។

២-មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ត្រូវធ្វើការណែនាំគ្រប់ការិយាល័យអប់រំ យុវជន និងកីឡា ស្រុក ខណ្ឌ ក្រោមឱវាទឱ្យ ណែនាំបន្តនូវការរៀបចំទិវាជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស១២ធ្នូ នៅតាមគ្រឹះស្ថាន សិក្សា។

៣-ក្រុមការងារប្រយុទ្ធប្រឆាំងការជួញដូរ មនុស្ស ការរត់ពន្ធ ការធ្វើអាជីវកម្ម ពលកម្ម លើមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមាររបស់មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និង កីឡាក្រុង ស្រុក ខណ្ឌ និងគ្រឹះស្ថានសិក្សាទាំង អស់ ត្រូវចូលរួមសហការរៀបចំកម្មវិធីនេះ ឱ្យ មានប្រសិទ្ធភាព។

៤-ការប្រារឰទិវាជាតិប្រយុទ្ធប្រឆាំង-អំពើជួញដូរមនុស្ស១២ធ្នូ ត្រូវរៀបចំសកម្ម- ភាពដូចខាងក្រោម ៖

-ចាត់ចែងរៀបចំមីទ្ទិញគាំទ្រទិវាជាតិ ប្រយុទ្ធប្រឆាំងអំពើជួយដូរមនុស្ស១២ធ្នូ

-រៀបចំនៅថ្ងៃទី១២ ខែធ្នូ ចន្លោះពីម៉ោង ៧.០០នាទី ទៅម៉ោង៧.៣០នាទីព្រឹក នៅដង- ទង់ជាតិ ឬកន្លែងណាមួយក្នុងបរិវេណសាលា ធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ដល់ម៉ោងសិក្សារបស់ សិស្ស និស្សិតច្រើនពេក

-រៀបចំបដា ពាក្យស្លោក ទិសស្លោក និង បង្ហោះប៉េងប៉ោងភ្ជាប់នឹងខ្លឹមសារប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស មានដូចឧបសម្ព័ន្ធជូនភ្ជាប់

-បំផុសសិស្ស និស្សិត ឱ្យរៀបចំសរសេរ ខ្លឹមសារផ្សេងៗទៀត ឱ្យស្របតាមសេចក្តីណែនាំ ដើម្បីចូលរួមក្នុងទិវានេះ

-រៀបចំសុន្ទរកថា ដោយដកស្រង់ខ្លឹមសារ ចេញពីឯកសារជំនួយស្មារតី ស្តីពីទិវាជាតិប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូ ជូនដល់សិស្ស និស្សិត និងអ្នកចូលរួមទាំងអស់ឱ្យបានដឹងល្បិច កលជនខិលខូច វិធានការទប់ស្កាត់ និងខ្លឹមសារ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និង អំពើធ្វើអាជីវកម្មផ្លូវភេទ ការជួញដូរពលកម្ម និងការរៀបការយកទៅលក់ ដូចមានឧបសម្ព័ន្ធ ជូនភ្ជាប់

-គ្រឹះស្ថានឧត្តមសិក្សា និងមន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ត្រូវផ្ញើរបាយ- ការណ៍សង្ខេបភ្ជាប់ជាមួយរូបថត ស្តីពីសកម្ម- ភាពទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ បញ្ជូនមកឱ្យក្រសួងអប់រំ យុវជន និង កីឡា ដើម្បីធ្វើរបាយការណ៍បូកសរុបជូនគណៈ- កម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរ- មនុស្ស។

ទទួលបានសេចក្តីណែនាំនេះ ឯកឧត្តម លោកជំទាវ លោក លោកស្រីសាកលវិទ្យាធិការ នាយកវិទ្យាស្ថាន ប្រធានមន្ទីរអប់រំ យុវជន និង កីឡា រាជធានី ខេត្ត ប្រធានការិយាល័យអប់រំ យុវជន និងកីឡាក្រុង ស្រុក ខណ្ឌ គណៈគ្រប់- គ្រងគ្រប់គ្រឹះស្ថានសិក្សា ត្រូវអនុវត្តសេចក្តី ណែនាំនេះ ឱ្យមានប្រសិទ្ធភាព”។

បដា ពាក្យស្លោកនានា ដែលមានខ្លឹមសារ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សទិវាជាតិប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូ រួមមាន ៖

១-អបអរសាទរ! ទិវាជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០១៦

២-រួមគ្នាប្រយុទ្ធប្រឆាំងអំពើជួញដូរ- មនុស្ស ៖ យល់ដឹង! ប្រុងស្មារតី! ធ្វើសកម្ម-ភាព!

៣-រាជរដ្ឋាភិបាលកម្ពុជា ប្រឆាំងដាច់ខាត អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ជាពិសេសលើស្ត្រី និងកុមារ

៤-សុវត្ថិភាពជាចម្បង! គិតឱ្យបានច្បាស់ សិន កុំចាកចេញឆ្លងដែនទៅឆ្ងាយ ដោយប្រថុយ- ប្រថាន!

៥-អ្នកជាមនុស្សសំខាន់ សម្រាប់គ្រួសារ និងប្រទេសជាតិ មិនមែនជាទំនិញសម្រាប់ ឧក្រិដ្ឋជនជួញដូរទេ!

៦-ធ្វើការក្នុងស្រុកក៏សប្បាយ! បើទៅ ធ្វើការឆ្ងាយ ក៏មិនមានសុវត្ថិភាព និងសេចក្តី ថ្លៃថ្នូរ!

៧-កម្ពុជាព្រះរាជាណាចក្រអច្ឆរិយៈ! មានសម្បត្តិវប្បធម៌ និងធនធានស្រស់បំព្រង

៨-ជនណាជួញដូរមនុស្ស និងរំលោភ បំពានផ្លូវភេទលើកុមារ គឺជាឧក្រិដ្ឋជន ដែល ត្រូវផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរ

៩-កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ សំណង់នៅកម្ពុជាត្រូវការអ្នក ដើម្បី អភិវឌ្ឍប្រទេសជាតិរបស់យើង

១០-រួមគ្នាបញ្ឈប់ការជួញដូរមនុស្ស និង ការកេងប្រវ័ញ្ចគ្រប់រូបភាព ដើម្បីកសាងអនាគត ល្អសម្រាប់ប្រជាជន និងប្រទេសជាតិយើង

១១-ជនងាយរងគ្រោះ និងជនរងគ្រោះ ត្រូវការជំនួយ និងការគាំទ្រពីយើងទាំងអស់គ្នា!

១២-បុរស ស្ត្រី យុវវ័យ និងកុមារ ជាធន- ធានដ៏មានតម្លៃរបស់ជាតិ សូមចូលរួមថែរក្សា ការពារកុំឱ្យក្លាយជាកម្មវត្ថុរបស់ឧក្រិដ្ឋជន ជួញដូរមនុស្ស

១៣-រួមគ្នាលើកកម្ពស់សីលធម៌សង្គម និងការអនុវត្តច្បាប់ ដើម្បីលុបបំបាត់រាល់ទម្រង់ នៃអំពើហិង្សានិងការកេងប្រវ័ញ្ចគ្រប់រូបភាព

១៤-ផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរ! ដល់ជន ទាំងឡាយណាដែលជាមេខ្លោង អ្នកសមគំនិត អ្នកផ្តល់មធ្យោបាយជួញដូរមនុស្ស និងធ្វើ អាជីវកម្មផ្លូវភេទ

១៥-គ្មានទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ និងអាជីវកម្មផ្លូវភេទលើកុមារ ឬអនីតិជននៅ កម្ពុជា! អ្នកប្រព្រឹត្តនឹងត្រូវផ្តន្ទាទោសជាប់ ពន្ធនាគារពី៥ឆ្នាំ ទៅ១៥ឆ្នាំ

១៦-រួមគ្នាទប់ស្កាត់ទេសចរណ៍ផ្លូវភេទ លើកុមារ! បើសង្ស័យថាមានបញ្ហា សូមទាក់ទង លេខ ៖ ១១៧ ១១៨ ១២៨៨ ឬ ០២៣ ៩៩៧ ៩១៩!

ដោយឡែក កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រសួងអប់រំ យុវជន និងកីឡា បាន ចេញផ្សាយនូវឯកសារជំនួយស្មារតី ស្តីពីទិវា ជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ដែលមានអត្ថន័យទាំងស្រុង ដូចខាងក្រោម ៖

“-សូមក្រាបថ្វាយបង្គំ ព្រះថេរានុត្ថេរៈ គ្រប់ព្រះអង្គជាទីសក្ការៈ

-សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី

-លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស និងបងប្អូនជនរួមជាតិជាទីស្នេហា

ថ្ងៃនេះជាឱកាសដ៏ឧត្តុង្គឧត្តមដែលសាលា រៀនរបស់យើង បានរៀបចំប្រារឰទិវាជាតិប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូ។

ខ្ញុំសូមថ្លែងអំណរគុណជាអនេកចំពោះ ការចូលរួម និងការខិតខំត្រងត្រាប់ស្តាប់របស់ លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សនា- ពេលនេះ។

តើអ្វីទៅជាអំពើជួញដូរមនុស្ស?

លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស!

ច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ បានកំណត់ថា “អំពើលក់ដូរមនុស្ស ជាការប្រគល់ឱ្យដោយខុស ច្បាប់នូវការគ្រប់គ្រងលើជនណាម្នាក់ទៅជន- ដទៃ ឬទទួលយកដោយខុសច្បាប់នូវការប្រគល់ ការគ្រប់គ្រងលើជនណាម្នាក់ពីជនដទៃដោយ ផ្តោះប្តូរទៅនឹងរបស់មានតម្លៃអ្វីមួយ ដោយ រាប់បញ្ចូលទាំងសេវា និងមនុស្សផង”។ អំពើ ជួញដូរមនុស្ស ឬហៅម៉្យាងទៀតថា “ទាស- ភាពសម័យទំនើប” បានធ្វើឱ្យស្ត្រី កុមារ និង បុរសជាច្រើនធ្លាក់ទៅក្នុងការជួញដូរ និងក្លាយ ជាជនរងគ្រោះយ៉ាងធ្ងន់ធ្ងរ ដោយសារការកេង ប្រវ័ញ្ច។ ឆ្លើយតបទៅនឹងបញ្ហានេះ ពិភព- លោកទាំងមូល បានដាក់ចេញនូវសេចក្តីថ្លែង- ការណ៍ជាសាកលស្តីពីសិទ្ធិមនុស្ស សិទ្ធិនារី និង សិទ្ធិកុមារ អនុសញ្ញាស្តីពីការបំបាត់រាល់ទម្រង់ នៃការរើសអើងប្រឆាំងនឹងនារីភេទ អនុសញ្ញា ស្តីពីសិទ្ធិកុមារពាក់ព័ន្ធនឹងការលក់កុមារ ពេស្យា- កម្មកុមារ និងរូបភាព ឬសម្ភារៈអាសអាភាស កុមារ។

កម្ពុជាដែលជាសមាជិកមួយរបស់ពិភព- លោក និងជាសមាជិកមួយរបស់អង្គការសហ- ប្រជាជាតិ ក៏បានចួលរួមលុបបំបាត់នូវអំពើ- ជួញដូរមនុស្សផងដែរ។ រាជរដ្ឋាភិបាលបាន យកចិត្តទុកដាក់យ៉ាងខ្លាំង និងរិះរកគ្រប់វិធាន- ការ ដើម្បីឆ្លើយតបទៅនឹងទាសភាពសម័យ ទំនើប ដោយចាត់ទុកថា ការជួញដូរមនុស្ស គឺ ជាការរំលោភសិទ្ធិនិងសេចក្តីថ្លៃថ្នូររបស់មនុស្ស ធ្វើឱ្យខាតបង់នូវឧត្តមប្រយោជន៍របស់ជនរង- គ្រោះយ៉ាងធ្ងន់ធ្ងរ និងមិនអាចទទួលយកបាន។ កម្ពុជាបានកំណត់យ៉ាងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញ ត្រង់មាត្រា៤៦ វាក្យខ័ណ្ឌទី១ ថា “អំពើលក់ ដូរមនុស្ស អំពើធ្វើអាជីវកម្ម ផ្នែកពេស្យាកម្ម និងអំពើអាសអាភាសដែលប៉ះពាល់ដល់សេចក្តី ថ្លៃថ្នូររបស់នារី ត្រូវហាមឃាត់”។ កម្ពុជាបាន បង្កើតឱ្យមានច្បាប់ស្តីពីការបង្ក្រាបអំពើជួញ- ដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ហើយ ដើម្បីជំរុញនិងពង្រឹងការអនុវត្តច្បាប់នេះ ក៏ ដូចជាអនុវត្តនូវគោលនយោបាយនានារបស់  ខ្លួន រាជរដ្ឋាភិបាលបានបង្កើតឱ្យមានគណៈកម្មា- ធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តាមរយៈព្រះរាជក្រឹត្យលេខនស/រកត/០៦ ១៨/៨០៨ ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៤។ ដើម្បីអនុវត្តព្រះរាជក្រឹត្យនេះឱ្យមានប្រសិទ្ធ- ភាព រាជរដ្ឋាភិបាលបានដាក់ចេញនូវយន្តការ ជាបន្តបន្ទាប់ដែលមានដូចជា ៖

១-សេចក្តីសម្រេចលេខ ១៤៥ សសរ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤ ស្តីពីការ តែងតាំងសមាសភាពគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលមាន សម្តេចក្រឡាហោម ស ខេង ជាប្រធាន និង មានអនុប្រធាន០៦រូប ក្នុងនោះឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក៏ជាអនុប្រធានផងដែរ។

២-អនុក្រឹត្យលេខ ២៧៣ អនក្រ.បក ចុះថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៤ ស្តីពីការ រៀបចំនិងការប្រព្រឹត្តទៅរបស់អគ្គលេខាធិការ- ដ្ឋាននៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង- អំពើជួញដូរមនុស្ស។

៣-សេចក្តីសម្រេចលេខ ០០២/១៤ សសរ ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៤ ស្តីពីការបង្កើត ក្រុមការងារជំនាញអន្តរក្រសួងស្ថាប័ន សម្រាប់ ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ដែលមាន ក្រុមការងារ៦ គឺក្រុមការងារបង្ការទប់ស្កាត់ ក្រុមការងារការពារជនរងគ្រោះ ក្រុមការងារ អនុវត្តច្បាប់ ក្រុមការងារកិច្ចការយុត្តិធម៌ ក្រុម ការងារកិច្ចការទេសន្តប្រវេសន៍ និងក្រុមការងារ កិច្ចសហប្រតិបត្តិការអន្តរជាតិ។ ក្នុងនេះដែរ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានតួនាទី ជាប្រធានក្រុមការងារបង្ការនិងទប់ស្កាត់ ដែល តែងតាំងដោយសេចក្តីសម្រេចលេខ ០០៥/១៥ សសរ ចុះថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥។

៤-សេចក្តីសម្រេចលេខ ០០១/១៤ សសរ ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៤ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅគណៈកម្មាធិការប្រយុទ្ធ- ប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ក្រោមជាតិ។

បន្ថែមលើនេះ ក្រសួង ស្ថាប័ននីមួយៗ របស់រាជរដ្ឋាភិបាល ក៏បានបង្កើតឱ្យមាននូវ យន្តការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅ តាមក្រសួង ស្ថាប័នរៀងៗខ្លួនផងដែរ។ ក្រសួង ស្ថាប័ននីមួយៗ ក៏បានបញ្ជូននូវសមាសភាព តំណាងក្រសួង ស្ថាប័នរបស់ខ្លួន ទៅចូលរួមជា សមាជិកនៃក្រុមការងារជំនាញអន្តរក្រសួង ស្ថាប័នសម្រាប់ការប្រយុទ្ធប្រឆាំងអំពើជួញដូរ មនុស្ស។ នេះជាសក្ខីភាពជាក់ស្តែង ដែលបង្ហាញ ឱ្យឃើញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋា- ភិបាលក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ ក្រសួងអប់រំ យុវជន និងកីឡា ដែលជាប្រធាន ក្រុមការងារបង្ការ និងទប់ស្កាត់អំពើជួញដូរ- មនុស្ស ក៏បានរៀបចំរចនាសម្ព័ន្ធ៤ថ្នាក់ គឺ ថ្នាក់ក្រសួង ថ្នាក់មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ថ្នាក់ការិយាល័យអប់រំ យុវជន និងកីឡា ក្រុង ស្រុក ខណ្ឌ និងថ្នាក់គ្រឹះស្ថាន សិក្សា ដែលជាយន្តការដ៏សំខាន់របស់ក្រសួង ក្នុងការចូលរួមទប់ស្កាត់ និងឈានទៅលុប បំបាត់ការជួញដូរមនុស្ស។

ស្ថានភាពបច្ចុប្បន្ននេះ ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនក្នុងប្រទេសដទៃទៀតដែរ បាននិងកំពុងតែប្រឈមមុខនឹងបញ្ហាថ្មីៗជា- ច្រើនដែលកំពុងតែកើតមាននៅក្នុងពិភពលោក រួមមានគ្រោះធម្មជាតិដែលបណ្តាលមកពីបម្រែ- បម្រួលអាកាសធាតុ អសន្តិសុខ និងភាពក្រីក្រ ជាដើម។ ទន្ទឹមនឹងនោះ ក៏មានជនឱកាសនិយម ឆ្លៀតកេងចំណេញលើសភាពការណ៍ ហើយ បង្កជាបញ្ហាជាច្រើនរាប់មិនអស់ ដើម្បីតែផល- ប្រយោជន៍សួនតួរបស់ខ្លួន។ ក្នុងចំណោមបញ្ហា ទាំងនោះ អំពើជួញដូរមនុស្ស បានធ្វើឱ្យស្ត្រី កុមារ និងបុរសជាច្រើន ធ្លាក់ទៅក្នុងការជួញដូរ និង ក្លាយជាជនរងគ្រោះយ៉ាងធ្ងន់ធ្ងរ ដោយសារ ការកេងប្រវ័ញ្ច។ ជនខិលខូច បានប្រើនូវការ សន្យាជួយរក ឬផ្តល់ការងារឱ្យ ដែលអំពើទាំង អស់នេះ ធ្វើឱ្យជនរងគ្រោះជឿស៊ប់ និងធ្លាក់ ក្នុងគ្រោះថ្នាក់ដោយពុំដឹងខ្លួន។

រាជរដ្ឋាភិបាលកម្ពុជា បានខិតខំពង្រីកសក្តា- នុពលសេដ្ឋកិច្ចតាមរយៈការលើកទឹកចិត្តឱ្យមាន ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ រោងចក្រ សហគ្រាស សំដៅបង្កើតឱកាសការងារ និង បង្កើនការផលិត ដើម្បីបម្រើឱ្យសេចក្តីត្រូវការ ក្នុងស្រុក និងបម្រើដល់ការនាំចេញ សម្រាប់ កំណើនប្រាក់ចំណូលតាមគ្រប់រូបភាព។ ទោះ- បីជាបែបនេះក្តី បញ្ហាចំណាកស្រុកនៅតែបន្ត កើតមានដដែល។ ប៉ុន្តែរាជរដ្ឋាភិបាល បានខិតខំ រិះរកគ្រប់វិធានការ ដើម្បីធានាចំណាកស្រុក ទៅរកការងារធ្វើរបស់ពលរដ្ឋកម្ពុជា គឺជាចំណាក ស្រុកប្រកបដោយសុវត្ថិភាព ពោលគឺប្រជា- ពលរដ្ឋធ្វើចំណាកស្រុក ដោយស្របច្បាប់ មាន ចំណេះដឹងអំពីវិធីសាស្ត្ររកជំនួយបន្ទាន់ យល់ ដឹងអំពីល្បិចកលរបស់ជនខិលខូច ចៀសផុតពី ការចាញ់បោកមេខ្យល់ជាដើម។

ដើម្បីបង្ហាញកាន់តែច្បាស់អំពីឆន្ទៈមោះ- មុតក្នុងការបង្ការទប់ស្កាត់ ការបង្ក្រាប ការផ្តន្ទា- ទោសជនល្មើស និងការជួញដូរជនរងគ្រោះ បំផុស ការយល់ដឹង ការប្រុងស្មារតី និងធ្វើសកម្មភាព ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់រូបភាព រាជរដ្ឋាភិបាល បានរៀបចំឱ្យមាន“ទិវាជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូ” តាមរយៈលិខិតលេខ១៧៤៦ ស.ជ.ណ អវ ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០០៧។ ទិវានេះ ត្រូវ បានរៀបចំជារៀងរាល់ឆ្នាំ ហើយនៅឆ្នាំ២០១៦ នេះ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ នឹងត្រូវរៀបចំឡើងក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧប- នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជា ប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស និងលោកជំទាវ លើប្រធានបទ “រួមគ្នាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ រូបភាព”។

ក្នុងការចូលរួម “ទិវាជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស១២ធ្នូ” នាឆ្នាំ២០១៦នេះ ក្រសួងអប់រំ យុវជន និងកីឡា បានជំរុញ និង លើកទឹកចិត្តឱ្យគ្រប់គ្រឹះស្ថានសិក្សា ជាពិសេស  គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ/ឯកជន និង វិទ្យាល័យនានា ក្នុងព្រះរាជាណាចក្រកម្ពុជា ចូលរួមប្រារឰពិធីនេះ។ ជាក់ស្តែងនៅពេលនេះ សាលារៀនរបស់យើងក៏ចូលរួមប្រារឰទិវានេះ ដែរ។ ការចូលរួមរបស់យើងទាំងអស់គ្នា នា- ពេលនេះ គឺជាការបង្ហាញឱ្យឃើញពីការរួម- ចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការយកចិត្ត ទុកដាក់លុបបំបាត់ និងប្រយុទ្ធប្រឆាំងអំពើ- ជួញដូរមនុស្ស នៅក្នុងសង្គមកម្ពុជា និងជាការ បំផុសការយល់ដឹង ការប្រុងស្មារតី និងការធ្វើ សកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ្រប់រូបភាព។

ជាទីបញ្ចប់នេះ ខ្ញុំសូមគោរពជូនពរ លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស សូមជួបប្រទះ នឹងពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

អបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស១២ធ្នូ!

សូមឱ្យព្រះរាជាណាចក្រកម្ពុជា ចៀស ផុតពីអំពើជួញដូរមនុស្សគ្រប់រូបភាព!

សូមកុំឱ្យអំពើជួញដូរមនុស្សគ្រប់រូបភាព កើតមានឡើងក្នុងពិភពលោក!

រួមគ្នា ប្តេជ្ញាចិត្តលុបបំបាត់អំពើជួញដូរ មនុស្សគ្រប់រូបភាព៕

ដោយ ៖ ដារិទ្ធ

RELATED ARTICLES