Saturday, April 20, 2024
Homeព័ត៌មានជាតិទុស្សេខ្សែភ្លើងឆេះផ្ទះសំណាក់កណ្តាលក្រុង សៀមរាបហ្មត់

ទុស្សេខ្សែភ្លើងឆេះផ្ទះសំណាក់កណ្តាលក្រុង សៀមរាបហ្មត់

ខេត្តសៀមរាប ៖ ហេតុការណ៍គ្រោះអគ្គិភ័យមួយ បង្កឡើងដោយសារតែការទុស្សេខ្សែភ្លើង បាន ឆាបឆេះឡើងយ៉ាងសន្ធោសន្ធៅ និងបំផ្លាញអស់ ផ្ទះសំណាក់មួយកន្លែងទាំងស្រុង នៅកណ្តាល ក្រុងសៀមរាប បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ ២០១៦ នៅចំណុចផ្ទះសំណាក់យីហោ ហ្គាដិន- វីឡិចន៍ 9អារដនេ ល្វិលាងបេ មានទីតាំងស្ថិត ក្នុងក្រុមទី១ ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុង សៀមរាប។

ម្ចាស់ផ្ទះសំណាក់ ដែលទទួលរងការឆាប- ឆេះខាងលើនោះ មានឈ្មោះវណ្ណ យុទ្ធា ភេទ ប្រុស អាយុ៣៧ឆ្នាំ មុខរបរបើកផ្ទះសំណាក់ ស្នាក់នៅទីតាំងកើតហេតុខាងលើ។ ចំណែកផ្ទះ- សំណាក់ ដែលទទួលរងការខូចខាតនោះ មាន ចំនួន៣ខ្នង សង់អំពីថ្មប្រក់ក្បឿង និងជញ្ជាំស្លឹក ទំហំផ្ទះទី១-៨ម៉ែត្រគុណនឹង៣០ម៉ែត្រ ទំហំ ផ្ទះទី២-៨ម៉ែត្រគុណនឹង៣០ម៉ែត្រ និងទំហំ ផ្ទះទី៣-៨ម៉ែត្រ គុណនឹង១៥ម៉ែត្រ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ គេឃើញមានផ្សែង ហុយចេញពីទីតាំងផ្ទះសំណាក់ខាងលើ លុះបន្តិច ក្រោយមក ក៏កើតចេញជាអណ្តាតភ្លើងយ៉ាង សន្ធោសន្ធៅ និងមានផ្សែងហុយខ្មួលខ្មាញ់ឡើង ទៅលើអាកាស បង្កឱ្យមានការភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋក្បែរខាង ជួយគ្នាបាញ់ទឹកពន្លត់ និង ទាក់ទងសុំអន្តរាគមន៍ពីសមត្ថកិច្ច ហៅរថយន្ត ពន្លត់អគ្គិភ័យមកជួយបាញ់ទឹកពន្លត់ ។

ប្រភពដដែលបន្តថា ភ្លាមៗនោះ រថយន្ត ពន្លត់អគ្គិភ័យចំនួន៨គ្រឿង បានចេញមួយជួយ អន្តរាគមន៍ភ្លាមៗ ដោយក្នុងនោះ រថយន្តរបស់ ស្នងការដ្ឋាននគរបាលខេត្ត ចំនួន៤គ្រឿង និង រថយន្តរបស់កងរាជអាវុធហត្ថខេត្ត ចំនួន៤ គ្រឿង។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ឱ្យដឹងថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីប្រជា ពលរដ្ឋ សមត្ថកិច្ចបានទាក់ទងសុំអន្តរាគមន៍បន្ត ពីភ្នាក់ងារពន្លត់អគ្គិភ័យចេញមកជួយអន្តរា- គមន៍ភ្លាមៗ ដោយមានរថយន្តពន្លត់អគ្គិភ័យ ចំនួន៨គ្រឿង បានមកជួយបាញ់ទឹកពន្លត់ និង ប្រើទឹកអស់ជាង២០រថយន្ត រហូតដល់អគ្គិភ័យ ខាងលើបានរលត់ទៅវិញទាំងស្រុង នៅវេលា ម៉ោង៧និង៣០នាទីព្រឹកថ្ងៃដដែល ។

សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងទៀតថា គ្រោះអគ្គិភ័យខាងលើនេះ បានឆេះបំផ្លាញផ្ទះ- សំណាក់ហ្គាឌិនវីឡិចន៍ ចំនួន៣ខ្នង និងធ្វើឱ្យ កូនម្ចាស់ផ្ទះចំនួន២នាក់ ទទួលរងរបួសធ្ងន់ ត្រូវ បានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យក្រុងសៀមរាប ដើម្បីសង្គ្រោះ។ ជាមួយនេះ អគ្គិភ័យក៏បាន ឆេះបំផ្លាញសម្ភារៈនៅជាន់ខាងលើទាំងស្រុង តែមិនបង្កឱ្យរាលដាលដល់លំនៅឋានប្រជា- ពលរដ្ឋក្បែរនោះឡើយ។

យ៉ាងណា សមត្ថកិច្ចនៅមិនទាន់អាច បញ្ជាក់ឱ្យដឹងពីទំហំនៃការខូចខាតដោយសារ តែគ្រោះអគ្គិភ័យខាងលើនេះនៅឡើយ តែ អាចសន្និដ្ឋានថា អគ្គិភ័យខាងលើ បង្កឡើង ដោយមូលហេតុទុស្សេខ្សែភ្លើង” ៕

ដោយ៖ ចន្ទ សុភាព

nokor05-12-16-pic-1 nokor05-12-16-pic-3 nokor05-12-16-pic-4

dfddfssdf

RELATED ARTICLES