Friday, April 26, 2024
Homeកីឡាអន្ដរជាតិសមា​គម​បាល់​ទាត់​អង់​គ្លេស​គ្រោង​ដាក់​ទណ្ឌ​កម្ម​ដល់​ក្លឹប​ C​h​e​l​s​​e​a​ និ​ង​ M​a​n​ C​i​​t​y​

សមា​គម​បាល់​ទាត់​អង់​គ្លេស​គ្រោង​ដាក់​ទណ្ឌ​កម្ម​ដល់​ក្លឹប​ C​h​e​l​s​​e​a​ និ​ង​ M​a​n​ C​i​​t​y​

បន្ទាប់ពីមានការប៉ះទង្គិចគា្នរវាងកីឡាករ David Luis  និងខ្សែប្រយុទ្ធAguero កាលពីរាត្រីថ្ងៃអាទិត្យទី ០៤ ធ្នូ ២០១៦ កន្លងទៅនេះ សមាគមបាល់ទាត់អង់គ្លេស FA  គ្រោងនឹងដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរដល់ក្លឹប Chelsea និង Man City ក្រោយពីពិនិត្យខ្សែអាត់ វីឌីអូ អំពីសកម្មភាពនៃការប៉ះទទ្គិចគ្នា  ។

ក្នុងអំឡុងពេលប្រកួតកីឡាករ Aguero បានយកយើងជើងទៅធាក់ចំកីឡាករ ខ្សែការពារ David Luis យ៉ាងខ្លាំង បង្កឲ្យមានចលាចលពេលតារាង។

ជាមួយគ្នានេះដែរ កីឡាករខ្សែបម្រើ Fernandinho ត្រូវបានបណ្តេញចេញពីទីលានប្រកួត បន្ទាប់ពីកីឡាកររូបនេះច្របាច់ ក កីឡាករFabregas ។សមាគមបាល់ទាត់អង់គ្លេសបានថ្លែងថា៖’’ យើងនឹងចាត់វិធានការយ៉ាងតឹងរឹង ដល់ក្លឹបទាំងពីរ ក្រោយពីរកឃើញភស្តុតាងគ្រាប់គ្រាន់ តាមរយៈឃ្លីបវីឌីអូ និងរបាយការណ៍អាជ្ញាកណ្តាល។យើងអាចពិន័យរដ្ឋបាល និង លុយទៅតាមកំហុសរបស់គេ’’។ ជំហានដំបូង FA បានចោទប្រកាន់គ្រូបង្វឹក បុគ្គលិក ក្លឹបទាំងពីរ ពីបទមិនអាចគ្រប់គ្រងស្ថានការណ៍កូនចៅរបស់ខ្លួនបាន។

ក្រោយចប់ការប្រកួត កីឡាករ Aguaro ត្រូវពិន័យ៤ប្រកួតខណៈកីឡាករ Fernandiho ជាប់ពិន័យ3ប្រកួតផងដែរ។នេះគ្រាន់តែជាការពិន័យវគ្គដំបូងហើយដំណាក់កាលទី២ FA អាចនឹងពិន័យជាទឹកប្រាក់បន្ថែមទៀត។

កាលពីឆ្នាំទៅមិញក្លឹប Chelsea ត្រូវបានFAពិន័យជាប្រាក់ជាង ៤៧ម៉ឺនដុល្លារនិងក្លឹប Tottenham ក៏រងការពិន័យជាទឹកប្រាក់ជាង ២៨ម៉ឺនដុល្លារ ផងដែរ ។

RELATED ARTICLES