Friday, April 19, 2024
Homeព័ត៌មានអន្តរជាតិបេក្ខជន បក្សប្រឆាំង ហ្គំប៊ីឈ្នះ ការបោះឆ្នោត​ ជ្រើសរើស ប្រធានាធិបតី

បេក្ខជន បក្សប្រឆាំង ហ្គំប៊ីឈ្នះ ការបោះឆ្នោត​ ជ្រើសរើស ប្រធានាធិបតី

ព័ត៌មានតំបន់អាហ្វ្រិក

ហ្គំប៊ី៖ គណៈកម្មការរៀប ចំការបោះឆ្នោត ឯករាជ្យ (IEC) បានប្រកាសកាល ពីថ្ងៃសុក្រថា បេក្ខជន បក្សប្រឆាំង លោក Adama Barrow បានឈ្នះ ការបោះឆ្នោត ជ្រើសរើស ប្រធានាធិបតី របស់ប្រទេសហ្គំប៊ី ។

3

លោក  Barrow បានយក ឈ្នះលោក ប្រធានាធិបតី Yahya Jammeh ដែលបាន និងកំពុងកាន់ អំណាចក្នុង ប្រទេស នៅតំបន់អាហ្វ្រិកខាងលិច មួយនេះ អស់រយៈ ពេល២២ឆ្នាំ ។

ប្រធានគណៈ កម្មការរៀបចំ ការបោះឆ្នោត ឯករាជ្យលោក Alieu Momarr Njai បាន ថ្លែងថា លោក Barrow បាន ប្រមាណជា២៦៣.៥១៥សំឡេង ឬស្មើនឹង៤៥% នៃសំឡេង ឆ្នោតសរុប ខណៈលោក Jammeh ជាប់ត្រឹម លំដាប់ថ្នាក់ លេខរៀងទី២ ដែល ទទួលបាន ២១២.០៩៩សំឡេង ឬស្មើនឹង៣៦% ។ ចំណែក បេក្ខជន លេខរៀងទី៣ លោក Mama Kandeh ទទួលបាន សំឡេងឆ្នោតត្រឹមតែ១៧% ប៉ុណ្ណោះ ។

លោក Njai បានថ្លែង ថាតាមរយៈ លទ្ធផលនេះ ខ្ញុំសូមប្រកាសថា លោក Adama Barrow បានជាប់ ឆ្នោតជា ប្រធានាធិបតីនៃសាធារណរដ្ឋហ្គំប៊ី សម្រាប់ អាណត្តិថ្មីរយៈពេល ៥ឆ្នាំក្រោយនេះ ។

ទោះជាយ៉ាងណា លោក Jammeh បានថ្លែងថា លោកនឹងកាន់ អំណាចនៅ ហ្គំប៊ីរាប់ប៊ីលាន ឆ្នាំប្រសិន ជាព្រះអាឡា ចង់ឲ្យ លោកធ្វើ ។ ទន្ទឹមនឹងនេះក្រុម អង្គការសិទ្ធិមនុស្ស បានចោទប្រកាន់លោក ចំពោះការ រំលោភបំពាន សិទ្ធិមនុស្សរាប់ បញ្ចូល ការធ្វើ ទារុណកម្មនិងការសម្លាប់ ក្រៅ ប្រព័ន្ធច្បាប់ ជាដើម ។

 

RELATED ARTICLES