Saturday, April 20, 2024
Homeព័ត៌មានជាតិសម្តេច​ហ៊ុន សែន ចុះ​ពិនិត្យ​សា​លា​រៀន ចំនួន​៧ ក្នុង​ខេត្ត​ព្រះ​សី​ហនុ

សម្តេច​ហ៊ុន សែន ចុះ​ពិនិត្យ​សា​លា​រៀន ចំនួន​៧ ក្នុង​ខេត្ត​ព្រះ​សី​ហនុ

ខេត្តព្រះសីហនុ ៖ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅ ព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ មុននឹងអញ្ជើញ ចូលរួមក្នុងពិធីបុណ្យសមុទ្រ បានចុះពិនិត្យសាលារៀនចំនួន៧ នៅក្នុងទឹកដីខេត្តព្រះសីហនុ ព្រមទាំងបានដោះស្រាយផលលំបាកជាច្រើន ជូនដល់សិស្សានុសិស្ស ក៏ដូចជាលោកគ្រូ អ្នកគ្រូ នៅតាមបណ្តាសាលារៀនទាំង៧។

សាលារៀនទាំង៧ ដែលសម្តេចនាយក រដ្ឋមន្ត្រីហ៊ុន សែន បានចុះពិនិត្យ កាលពីព្រឹក ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ រួមមាន ទី១-សាលា បឋមសិក្សា ហ៊ុន សែន វាលរេញ ស្ថិតក្នុងភូមិ វាលរេញ ឃុំវាលរេញ ស្រុកព្រៃនប់ ទី២-វិទ្យាល័យ ហ៊ុន សែន វាលរេញ ស្ថិតក្នុងភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ទី៣-វិទ្យាល័យ ហ៊ុន សែន ព្រៃនប់ ស្ថិតក្នុងភូមិព្រៃនប់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ទី៤-សាលាបឋមសិក្សា ព្រៃនប់ ស្ថិតក្នុងភូមិព្រៃនប់ ឃុំព្រៃនប់ ស្រុក ព្រៃនប់ ទី៥-សាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន ឃ្លាំងលើ ស្ថិតនៅភូមិ២ សង្កាត់ លេខ១ ក្រុងព្រះសីហនុ ទី៦-សាលាបឋមសិក្សា និងវិទ្យាល័យ ហ៊ុន សែន មិត្តភាព ស្ថិត ក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និង ទី៧-វិទ្យាល័យក្រុងព្រះសីហនុ ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

នៅក្នុងដំណើរចុះពិនិត្យសាលារៀនទាំង៧ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន បានសម្រេច ដោះស្រាយផលលំបាកមួយចំនួន ជូនដល់សាលា នីមួយៗ ដែលក្នុងនោះរួមមាន ៖

១-សាលាបឋមសិក្សា ហ៊ុន សែន វាលរេញ សម្តេចបានសម្រេចផ្តល់អគារសិក្សាថ្មីចំនួន ២ខ្នង ក្នុង១ខ្នងៗមានកម្ពស់២ជាន់ មាន២០ បន្ទប់ (២ខ្នងសរុប៤០បន្ទប់)។ ទីចាត់ការ១ ខ្នងមាន៣បន្ទប់ និងសម្រេចទិញដី១ហិកតារ ដើម្បីជីកស្រះក្នុងសាលា និងកសាងផ្លូវបេតុង រួមទាំងផ្តល់កុំព្យូទ័រ៤គ្រឿង ម៉ាស៊ីនថតចម្លង ១គ្រឿង និងម៉ាស៊ីនព្រីនធ័រ ចំនួន២គ្រឿង ទៀតផង។

២-វិទ្យាល័យហ៊ុន សែន វាលរេញ សម្តេច សម្រេចផ្តល់អគារសិក្សាថ្មី១ខ្នង ៣ជាន់ មាន ៦០បន្ទប់ និងទីចាត់ការ១ខ្នង មាន៣បន្ទប់ អគារ ស្នាក់នៅរបស់គ្រូ១ខ្នង កម្ពស់២ជាន់ មាន១០ បន្ទប់ និងអគារស្នាក់នៅរបស់សិស្ស១ខ្នង ២ ជាន់ មាន១០បន្ទប់ រួមទាំងបំពាក់ម៉ាស៊ីនកុំព្យូទ័រ ៤គ្រឿង ម៉ាស៊ីនថតចម្លង១គ្រឿង និងម៉ាស៊ីន ព្រីនធ័រ ២គ្រឿង។

៣-វិទ្យាល័យហ៊ុន សែន ព្រៃនប់ សម្តេច សម្រេចផ្តល់អគារសិក្សាថ្មី១ខ្នង កម្ពស់៤ជាន់ មាន៤៨បន្ទប់ និងទីចាត់ការ១ខ្នង មាន៣បន្ទប់ ផ្ទះគ្រូ១ខ្នង កម្ពស់២ជាន់ មាន១០បន្ទប់ និង តារាងបាល់ទាត់ បាល់ទះ រួមទាំងបំពាក់ម៉ាស៊ីន កុំព្យូទ័រ៤គ្រឿង ម៉ាស៊ីនថតចម្លង ១គ្រឿង និង ម៉ាស៊ីនព្រីនធ័រ ២គ្រឿង។

៤-សាលាបឋមសិក្សាព្រៃនប់ សម្តេច សម្រេចផ្តល់អគារសិក្សាថ្មី១ខ្នង កម្ពស់២ជាន់ មាន៣០បន្ទប់ និងទីចាត់ការ១ខ្នង មាន៣បន្ទប់ ម៉ាស៊ីនកុំព្យូទ័រ ៤គ្រឿង ម៉ាស៊ីនថតចម្លង ១ គ្រឿង និងម៉ាស៊ីនព្រីនធ័រ ២គ្រឿង។

៥-សាលាបឋមសិក្សា និងអនុវិទ្យាល័យ ហ៊ុន សែន ឃ្លាំងលើ សម្តេចសម្រេចផ្តល់អគារ សិក្សាថ្មី១ខ្នង កម្ពស់៤ជាន់ មាន៤០បន្ទប់ ម៉ាស៊ីន កុំព្យូទ័រ៤គ្រឿង ម៉ាស៊ីនថតចម្លង ១គ្រឿង និង ម៉ាស៊ីនព្រីនធ័រ ២គ្រឿង ដល់អនុវិទ្យាល័យ។ ចំពោះបឋមសិក្សា ទទួលបានទីចាត់ការ១ខ្នង មាន៣បន្ទប់ ម៉ាស៊ីនកុំព្យូទ័រ ៤គ្រឿង ម៉ាស៊ីន ថតចម្លង១គ្រឿង និងម៉ាស៊ីនព្រីនធ័រ ២គ្រឿង ដូចគ្នា។

៦-សាលាបឋមសិក្សា និងវិទ្យាល័យហ៊ុន សែន មិត្តភាព សម្តេចសម្រេចផ្តល់អគារសិក្សា ថ្មី១ខ្នង កម្ពស់៤ជាន់ មាន៤០បន្ទប់ ទីចាត់ការ ១ខ្នង មាន៣បន្ទប់ ផ្ទះគ្រូ១ខ្នង កម្ពស់២ជាន់ មាន១០បន្ទប់ ផ្ទះសិស្ស១ខ្នង កម្ពស់២ជាន់ មាន១០បន្ទប់ និងបំពាក់ម៉ាស៊ីនកុំព្យូទ័រ ៤គ្រឿង ម៉ាស៊ីនថតចម្លង ១គ្រឿង និងម៉ាស៊ីនព្រីនធ័រ ២គ្រឿង ដល់អនុវិទ្យាល័យ។ ចំណែកបឋម សិក្សា ទទួលបានអគារសិក្សាថ្មី១ខ្នង កម្ពស់ ៤ជាន់ មាន៤០បន្ទប់ ទីចាត់ការ១ខ្នង មាន៣ បន្ទប់ និងម៉ាស៊ីនកុំព្យូទ័រ ៤គ្រឿង ម៉ាស៊ីនថតចម្លង ១គ្រឿង និងម៉ាស៊ីនព្រីនធ័រ ២គ្រឿង ដូចគ្នា។

៧-វិទ្យាល័យក្រុងព្រះសីហនុ សម្តេច សម្រេចផ្តល់អគារសិក្សាថ្មី១ខ្នង កម្ពស់២ជាន់ មាន១២បន្ទប់ ផ្ទះគ្រូ១ខ្នង កម្ពស់២ជាន់ មាន ១០ ផ្ទះសិស្ស១ខ្នង កម្ពស់២ជាន់ មាន១០បន្ទប់ ធ្វើតារាងបាល់ទះ បាល់បោះ រួមទាំងបំពាក់ ម៉ាស៊ីនកុំព្យូទ័រ ៤គ្រឿង ម៉ាស៊ីនថតចម្លង ១ គ្រឿង និងម៉ាស៊ីនព្រីនធ័រ ២គ្រឿងផងដែរ។

ដោយឡែក លោកឧកញ៉ា ម៉ុង ប្ញទ្ធី បាន សរសេរបញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន  កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ ថា “ខ្ញុំសុំឱ្យ ប្រជាជនខ្មែរយើងទាំងអស់ មុននឹងមានជំនឿ ទៅលើអ្នកណាម្នាក់ ត្រូវតែត្រិះរិះពិចារណាឱ្យ បានល្អិតល្អន់ជាមុនសិន កាលពីថ្ងៃទី២៣ ខែ មេសា ឆ្នាំ១៩៩៧ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាយើង ដោយលោកសង្កេតឃើញថា នៅក្នុងខេត្តព្រះសីហនុ មានការខ្វះខាតសាលារៀន លោកបាន បញ្ជាឱ្យខ្ញុំចុះមកសាងសង់ជូនមួយក្រុងព្រះសីហនុ កាលណោះត្រូវចំណាយទឹកប្រាក់អស់ ចំនួន ៥៩០.០០០ដុល្លារអាមេរិក កាលពីគ្រា ក្រ។ នៅព្រឹកមិញនេះ ថ្ងៃសៅរ៍ ទី២៤ ខែធ្នូ ឆ្នាំ២០១៦ ដោយសង្កេតឃើញថា សាលារៀន នេះ មានអាយុជិតម្ភៃឆ្នាំ ចាស់ទ្រុឌទ្រោម សម្តេច តេជោ ក៏បានសម្រេចផ្តល់សាលាទៅតាមស្តង់ដារ ថ្មីរបស់សម្តេច ចំនួន២ខ្នង ព្រមទាំងផ្តល់កុំព្យូទ័រ បន្ថែមទៀត យើងមិនងាយមានភ័ព្វសំណាង រកថ្នាក់ដឹកនាំកំពូលណាដែលបានចុះមកសាក សួរសុខទុក្ខ និងដឹងពីសុខទុក្ខប្រជាជននៅមូលដ្ឋានដោយផ្ទាល់ ដូចមេដឹកនាំរបស់យើង ទាំង អស់គ្នានេះបានទេ”៕

ដោយ ៖ ដារិទ្ធ

 

RELATED ARTICLES