Friday, April 26, 2024
Homeកីឡាអន្ដរជាតិវីរបុរ​ស​ រ៉ូ​ណាល់​ដូ​ ជួយ​ស្តេច​ដំរី​ ស​ R​e​a​l​ M​a​dr​i​d​ គ្រង​តំណែង​ជើង​ឯក​ F​I​FA​ Cl​ub​ Wo​rl​d​ Cup ​លើកទី២​

វីរបុរ​ស​ រ៉ូ​ណាល់​ដូ​ ជួយ​ស្តេច​ដំរី​ ស​ R​e​a​l​ M​a​dr​i​d​ គ្រង​តំណែង​ជើង​ឯក​ F​I​FA​ Cl​ub​ Wo​rl​d​ Cup ​លើកទី២​

បន្ទាប់ពីចំណាយពេល ១២០នាទី នៅលើសមរភូមិវាលស្មៅ ទីបំផុតក្រុមជើងឯកទ្វីបអឺរុបស្តេចដំរី ស Real Madrid បានយកឈ្នះក្រុមម្ចាស់ផ្ទះ​ Kashima ដោយលទ្ធផល៤-២ ក្នុងការលេងបន្ថែមម៉ោង15នាទី២ដង។ ការប្រកួតម៉ោងផ្លូវការ ៩០នាទី  ក្រុមទាំងពីរទទួលបានលទ្ធផល ស្មើ ២-២ ធ្វើឲ្យការប្រកួតឈានទៅដល់ការបន្ថែមម៉ោង១៥នាទី ២ដង ហើយជាលទ្ធផល ក្រុម Real Madrid យកឈ្នះ Kashima ៤-២ មានឱកាស លើកពាន FIFA Club World Cup នៅក្នុងទឹកដីជប៉ុន។នេះគឺជាការលើកពានរង្វាន់ FIFA Club World Cup លើកទី២ របស់ Real Madrid ក្នុងប្រវត្តិសាស្រ្ត។

៤ គ្រាប់របស់ Real Madrid រកបាន ដោយកីឡាករ Benzema នាទីទី៩ និងបីគ្រាប់ទៀត រកបានដោយកីឡាករ រ៉ូណាល់ដូ នៅនាទី ៦០,៩៧ និង ១០៤​ ខណៈក្រុម Kashima ស៊ុតបញ្ចូលទីបាន២គ្រាប់ ដែរ ស៊ុតបញ្ចូលទីដោយកីឡាករខ្សែបម្រើស Gaku shibasaki នៅនាទី ៤៤,៥២ ។

ក្រោយទទួលបានជ័យជម្នះ កីឡាករ រ៉ូណាល់ដូ បាននិយាយថា៖’’ វាជាឆ្នាំមួយដែលខ្ញុំមិនអាចបំភ្លេចបានពីព្រោះខ្ញុំឈ្នះ ពានរង្វាន់៤ធំៗគឺ ពានរង្វាន់ ឆេមពានលីក ពានស៊ុបពើរខាប់ ពានរង្វាន់យូរ៉ូ និងពានរង្វាន់ FIFA Club World Cup។

ដោយ៖ ហេង ដេត

 

RELATED ARTICLES