Thursday, March 28, 2024
Homeព័ត៌មានអន្តរជាតិអាយសុីស បាត់បង់​យុទ្ធជន ​របស់ខ្លួន​​៥ម៉ឺន នាក់​ពីរឆ្នាំនេះ

អាយសុីស បាត់បង់​យុទ្ធជន ​របស់ខ្លួន​​៥ម៉ឺន នាក់​ពីរឆ្នាំនេះ

អាយសុីស៖ មន្ត្រីយោធា សហរដ្ឋអាមេរិក​ បាន​ឲ្យដឹងថា​យ៉ាង ហោចណាស់ មាន​យុទ្ធជន ​របស់​ក្រុ​មសកម្មប្រយុទ្ធ រដ្ឋអ៊ីស្លាម​ឬ អាយស៊ីស​ ប្រមាណជា​៥ម៉ឺននាក់ ត្រូវបាន​ សម្លាប់​គិត ចាប់តាំងពី​ សម្ព័ន្ធមិត្ត​ដែលដឹកនាំ ដោយ​សហ រដ្ឋអាមេរិក​បាន ចាប់ផ្តើម​វាយ ប្រហារ​ក្នុ​ង ប្រទេស ​អ៊ីរ៉ាក់​និង​ស៊ីរី​ អំឡុងពេល​ពីរឆ្នាំមកនេះ ។

មន្ត្រី​​យោធាជាន់ខ្ពស់ ​​រូបនោះថែមទាំង បាន​រៀបរាប់ ថា​តួលេខនេះ ​ជា​ការ​ប៉ាន់ ប្រមាណ​​ ដោយ​​ប្រុង ប្រយ័ត្នខ្ពស់​ ។​ មួយវិញទៀត​តួលេខនេះ​បានបង្ហាញ ថា​កងកម្លាំង​ដែនអាកាស ​និង​កងទ័ព​ អាមេរិក​មួយ ចំនួន​តូច​ដែល គាំទ្រ​កងកម្លាំង ក្នុងស្រុក​បាន​ និងកំពុងរង ការប៉ះទង្គិច គ្នាទៀតផង​ ។

ទោះជាយ៉ាងណា តាមដែល គេដឹងមកថា​ សហរដ្ឋអាមេរិក​បាន ​ព្រមាន​ថា​ក្រុម អាយស៊ីស ​អាច​​ផ្លាស់ប្តូរ​ ដាក់ជំនួសក្រុមយុទ្ធជន​ របស់ខ្លួនយ៉ាងលឿន ។

ប្រភពផ្លូវការ​បានឲ្យ ដឹងកាលពីថ្ងៃ ព្រហស្បត្តិ៍ថា​ ការបើកការវាយ ប្រហារ​របស់ កងកម្លាំង សម្ព័ន្ធ​​មិត្ត​អាច​​ ត្រូវបាន ធ្វើរឹតតែខ្លាំង ឡើង​ក្នុង តំបន់​នានា​ដូចគ្នានឹង​ការ ​អនុវត្តនៅ​ ក្រុង​មូស៊ុល​ដែរ​ ដែល​កង ទ័ពអ៊ីរ៉ាក់​ បច្ចុប្បន្ន​កំពុង​ ប្រយុទ្ធ​ដើម្បី​ ដណ្តើមយក​ តំបន់​នោះមក គ្រប់គ្រងវិញ ប៉ុន្តែ​រាល់ ប្រតិបត្តិការ​ចាំបាច់ត្រូវ​តែ​គិតគូរ ដល់​ការ​ប្រឆាំង និង​ហានិភ័យ ​​នៃការ​បង្ករបួស ​និង​ស្លាប់​ដល់ ​ជនស៊ីវិល ។

មន្ត្រីខាងលើ​បាន​ បង្ហើបថា​យុទ្ធនាការ​ វាយប្រហារ ដោយយន្ត ហោះចម្បាំង នេះ​បាននិង កំពុង​ចាប់ផ្តើម ​កំទេច​ក្រុមសកម្ម យុទ្ធរដ្ឋអ៊ីស្លាម ឬអាយស៊ីស​តែម្តង ។ សហរដ្ឋអាមេរិក ​តែងតែ ​ស្ទាក់ស្ទើរ​ ក្នុងការ ​ផ្តល់​នូវ​ តួលេខ​នៃ ចំនួន​អ្នក​ស្លាប់ ​របស់សត្រូវ​ក្នុង ការ​ប្រយុទ្ធ ។

ប៉ុន្តែ​កាលពីអំឡុងខែសីហា​ លោកឧត្តមសេនីយ Sean MacFarland ត្រូវបាន ស្រង់សម្តី​ដោយ​ ទីភ្នាក់ងារព័ត៌មាន  AP ដោយលើក ឡើងថា ​មាន​​អ្នក​តស៊ូប្រយុទ្ធ​ របស់ភាគី សត្រូវ​ចំនួន ​៤៥.០០០​នាក់ ​ត្រូវបាន​សម្លាប់​ ។

គួរបញ្ជាក់ថា​ក្រុមអាយស៊ីស ​បាន​បាត់​បង់ ​ដែនដីគ្រប់គ្រង របស់ខ្លួនជា ច្រើនចាប់តាំងពី ​​ក្រុមនេះ​បាន ​បង្កើនការ​ ពង្រីកកម្លាំង របស់ខ្លួន​ក្នុងឆ្នាំ​២០១៤ ហើយ​បច្ចុប្បន្ន​ ស្ថិតក្រោម ការ​វាយប្រហារ ពី​សំណាក់ កងទ័ពរុស្ស៊ី តួកគី អ៊ីរ៉ាក់ និង​កង កម្លាំង​ជនជាតិ​ ឃឺតក៏ ដូចជា​កងទ័ព​ ជើងអាកាស ចក្រភពអង់គ្លេស ​និង​ សហរដ្ឋអាមេរិក ជាដើម ។

 

 

RELATED ARTICLES