អាយសុីស៖ មន្ត្រីយោធា សហរដ្ឋអាមេរិក បានឲ្យដឹងថាយ៉ាង ហោចណាស់ មានយុទ្ធជន របស់ក្រុមសកម្មប្រយុទ្ធ រដ្ឋអ៊ីស្លាមឬ អាយស៊ីស ប្រមាណជា៥ម៉ឺននាក់ ត្រូវបាន សម្លាប់គិត ចាប់តាំងពី សម្ព័ន្ធមិត្តដែលដឹកនាំ ដោយសហ រដ្ឋអាមេរិកបាន ចាប់ផ្តើមវាយ ប្រហារក្នុង ប្រទេស អ៊ីរ៉ាក់និងស៊ីរី អំឡុងពេលពីរឆ្នាំមកនេះ ។
មន្ត្រីយោធាជាន់ខ្ពស់ រូបនោះថែមទាំង បានរៀបរាប់ ថាតួលេខនេះ ជាការប៉ាន់ ប្រមាណ ដោយប្រុង ប្រយ័ត្នខ្ពស់ ។ មួយវិញទៀតតួលេខនេះបានបង្ហាញ ថាកងកម្លាំងដែនអាកាស និងកងទ័ព អាមេរិកមួយ ចំនួនតូចដែល គាំទ្រកងកម្លាំង ក្នុងស្រុកបាន និងកំពុងរង ការប៉ះទង្គិច គ្នាទៀតផង ។
ទោះជាយ៉ាងណា តាមដែល គេដឹងមកថា សហរដ្ឋអាមេរិកបាន ព្រមានថាក្រុម អាយស៊ីស អាចផ្លាស់ប្តូរ ដាក់ជំនួសក្រុមយុទ្ធជន របស់ខ្លួនយ៉ាងលឿន ។
ប្រភពផ្លូវការបានឲ្យ ដឹងកាលពីថ្ងៃ ព្រហស្បត្តិ៍ថា ការបើកការវាយ ប្រហាររបស់ កងកម្លាំង សម្ព័ន្ធមិត្តអាច ត្រូវបាន ធ្វើរឹតតែខ្លាំង ឡើងក្នុង តំបន់នានាដូចគ្នានឹងការ អនុវត្តនៅ ក្រុងមូស៊ុលដែរ ដែលកង ទ័ពអ៊ីរ៉ាក់ បច្ចុប្បន្នកំពុង ប្រយុទ្ធដើម្បី ដណ្តើមយក តំបន់នោះមក គ្រប់គ្រងវិញ ប៉ុន្តែរាល់ ប្រតិបត្តិការចាំបាច់ត្រូវតែគិតគូរ ដល់ការប្រឆាំង និងហានិភ័យ នៃការបង្ករបួស និងស្លាប់ដល់ ជនស៊ីវិល ។
មន្ត្រីខាងលើបាន បង្ហើបថាយុទ្ធនាការ វាយប្រហារ ដោយយន្ត ហោះចម្បាំង នេះបាននិង កំពុងចាប់ផ្តើម កំទេចក្រុមសកម្ម យុទ្ធរដ្ឋអ៊ីស្លាម ឬអាយស៊ីសតែម្តង ។ សហរដ្ឋអាមេរិក តែងតែ ស្ទាក់ស្ទើរ ក្នុងការ ផ្តល់នូវ តួលេខនៃ ចំនួនអ្នកស្លាប់ របស់សត្រូវក្នុង ការប្រយុទ្ធ ។
ប៉ុន្តែកាលពីអំឡុងខែសីហា លោកឧត្តមសេនីយ Sean MacFarland ត្រូវបាន ស្រង់សម្តីដោយ ទីភ្នាក់ងារព័ត៌មាន AP ដោយលើក ឡើងថា មានអ្នកតស៊ូប្រយុទ្ធ របស់ភាគី សត្រូវចំនួន ៤៥.០០០នាក់ ត្រូវបានសម្លាប់ ។
គួរបញ្ជាក់ថាក្រុមអាយស៊ីស បានបាត់បង់ ដែនដីគ្រប់គ្រង របស់ខ្លួនជា ច្រើនចាប់តាំងពី ក្រុមនេះបាន បង្កើនការ ពង្រីកកម្លាំង របស់ខ្លួនក្នុងឆ្នាំ២០១៤ ហើយបច្ចុប្បន្ន ស្ថិតក្រោម ការវាយប្រហារ ពីសំណាក់ កងទ័ពរុស្ស៊ី តួកគី អ៊ីរ៉ាក់ និងកង កម្លាំងជនជាតិ ឃឺតក៏ ដូចជាកងទ័ព ជើងអាកាស ចក្រភពអង់គ្លេស និង សហរដ្ឋអាមេរិក ជាដើម ។