Tuesday, April 23, 2024
Homeព័ត៌មានអន្តរជាតិប៉ាឡេស្ទីន ​សង្ឃឹមកិច្ចប្រជុំ កំពូល​ក្រុង ប៉ារីស​បញ្ចប់ មហិច្ឆតា របស់អុីស្រាអែល លើទឹកដី​ខ្លួន

ប៉ាឡេស្ទីន ​សង្ឃឹមកិច្ចប្រជុំ កំពូល​ក្រុង ប៉ារីស​បញ្ចប់ មហិច្ឆតា របស់អុីស្រាអែល លើទឹកដី​ខ្លួន

ព័ត៌មានតំបន់មជ្ឈិមបូព៌ា

អុីស្រាអែល៖ ប្រធានាធិបតី​​ ប៉ាឡេស្ទីន​លោក Mahmoud Abbas រំពឹងថា​កិច្ចប្រជុំ ​​ស្តីពីតំបន់ ​មជ្ឈិ​មបូព៌ា​ នៅ ពេល​ខាងមុខ​ដែលប្រ ព្រឹត្តទៅ ក្នុង​ប្រទេស​ បារាំង​នឹង ​បង្កើតបាន ជាយន្តការ​ មួយ​ក្នុង ការ​បញ្ចប់​ការ​ តាំងទីលំនៅរបស់ ជនជាតិ​អ៊ីស្រា ​អែល​​ក្នុង​ទឹកដី​ប៉ាឡេស្ទីន​ ដោយ​អះអាង​ ថា​ជារដ្ឋមួយ ។

ការកត់សម្គាល់ ជាសាធារណៈ​របស់ លោក​គឺជាលើក ដំបូង​ហើយ​ ចាប់តាំង​ពី​ សេចក្តី​សម្រេច​ ថ្មីៗនេះរបស់ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ ប្រជាជាតិបាន ​ថ្កោលទោស​​ ដល់​​ការ ​តាំង​ទី​លំ​នៅ​ របស់​ជន ជាតិ​អ៊ីស្រាអែល​ ថា​ជាការ​រំលោភបំពាន​ ជាក់ស្តែង​នៃច្បាប់អន្តរជាតិ​ ។ លោក​ Abbas បានថ្លែង នៅក្នុង​ ជំនួប​មួយ ​ក្នុងជួរបក្ស​  Fatah របស់ លោកកាល ពី​ល្ងាច​ថ្ងៃច័ន្ទថា​ សេចក្តី​សម្រេចនេះ​ ជាការ​ ត្រួសត្រាយ ផ្លូវមួយ​សម្រាប់ ​កិច្ចប្រជុំ​ស្វែង រកសន្តិភាព​ អន្តរជាតិ​ ។

បារាំងនឹង ប្រារព្ធ​កិច្ចប្រជុំ​ កំពូលមួយ​ នៅថ្ងៃទី​១៥​មករា ​ដែលមានបណ្តា ប្រទេស​ជា ច្រើន​អាច​ នឹង​យល់ ស្រប​ឬធ្វើបដិ្ឋលេខ​លើ​ផែនការណ៍ ​ឆ្ពោះ​ទៅ រក​សន្តិភាព ​មួយ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន ។

ដោយឡែក​ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល ​លោក​ Benjamin Netanyahu បាន​ជំទាស់​ នូវ​សកម្មភាពទាំងនេះ​ ដោយលើក ឡើង​ថា​មានតែ  ការ​ចរចា​ ដោយ​ផ្ទាល់​ តែប៉ុណ្ណោះ​ នឹង​ អាច​ឈាន ដល់​ការ​​ ផលិតបាន​នូវ ​ដំណោះស្រាយមួយ​ ។ លោក​ថែមទាំង បាន​ស្នើ​លោក Abbas ដើម្បី​ជួបប្រជុំ​ ពិភាក្សា​គ្នាអំ ពី​ករណីនេះ ប៉ុន្តែលោក Abbas បានបដិសេធ​និ ងបញ្ជាក់ថាលុះ ត្រាតែ​ការ​ តាំងទីលំនៅ​នោះ​ត្រូវបាន បញ្ចប់​ ។

RELATED ARTICLES