ព័ត៌មានតំបន់មជ្ឈិមបូព៌ា
អុីស្រាអែល៖ ប្រធានាធិបតី ប៉ាឡេស្ទីនលោក Mahmoud Abbas រំពឹងថាកិច្ចប្រជុំ ស្តីពីតំបន់ មជ្ឈិមបូព៌ា នៅ ពេលខាងមុខដែលប្រ ព្រឹត្តទៅ ក្នុងប្រទេស បារាំងនឹង បង្កើតបាន ជាយន្តការ មួយក្នុង ការបញ្ចប់ការ តាំងទីលំនៅរបស់ ជនជាតិអ៊ីស្រា អែលក្នុងទឹកដីប៉ាឡេស្ទីន ដោយអះអាង ថាជារដ្ឋមួយ ។
ការកត់សម្គាល់ ជាសាធារណៈរបស់ លោកគឺជាលើក ដំបូងហើយ ចាប់តាំងពី សេចក្តីសម្រេច ថ្មីៗនេះរបស់ ក្រុមប្រឹក្សាសន្តិសុខអង្គការសហ ប្រជាជាតិបាន ថ្កោលទោស ដល់ការ តាំងទីលំនៅ របស់ជន ជាតិអ៊ីស្រាអែល ថាជាការរំលោភបំពាន ជាក់ស្តែងនៃច្បាប់អន្តរជាតិ ។ លោក Abbas បានថ្លែង នៅក្នុង ជំនួបមួយ ក្នុងជួរបក្ស Fatah របស់ លោកកាល ពីល្ងាចថ្ងៃច័ន្ទថា សេចក្តីសម្រេចនេះ ជាការ ត្រួសត្រាយ ផ្លូវមួយសម្រាប់ កិច្ចប្រជុំស្វែង រកសន្តិភាព អន្តរជាតិ ។
បារាំងនឹង ប្រារព្ធកិច្ចប្រជុំ កំពូលមួយ នៅថ្ងៃទី១៥មករា ដែលមានបណ្តា ប្រទេសជា ច្រើនអាច នឹងយល់ ស្របឬធ្វើបដិ្ឋលេខលើផែនការណ៍ ឆ្ពោះទៅ រកសន្តិភាព មួយរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ។
ដោយឡែក នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានជំទាស់ នូវសកម្មភាពទាំងនេះ ដោយលើក ឡើងថាមានតែ ការចរចា ដោយផ្ទាល់ តែប៉ុណ្ណោះ នឹង អាចឈាន ដល់ការ ផលិតបាននូវ ដំណោះស្រាយមួយ ។ លោកថែមទាំង បានស្នើលោក Abbas ដើម្បីជួបប្រជុំ ពិភាក្សាគ្នាអំ ពីករណីនេះ ប៉ុន្តែលោក Abbas បានបដិសេធនិ ងបញ្ជាក់ថាលុះ ត្រាតែការ តាំងទីលំនៅនោះត្រូវបាន បញ្ចប់ ។