Friday, April 19, 2024
Homeព័ត៌មានជាតិតូចចិត្តមានជម្ងឺអេសដ៍ជាង១០ឆ្នាំ ចងកសម្លាប់ខ្លួន

តូចចិត្តមានជម្ងឺអេសដ៍ជាង១០ឆ្នាំ ចងកសម្លាប់ខ្លួន

​ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់ បានសម្រេចចិត្តចងកសម្លាប់ខ្លួនចោលប្រពន្ធនិងកូនស្រី២​នាក់ ដោយសារតែតូចចិត្តនឹងមានជម្ងឺអេសដ៍ប្រចាំកាយរយៈពេលជាង១០ឆ្នាំមកហើយ បង្កឲ្យមានការភ្ញាក់ផ្អើល​កាលពីវេលាម៉ោង ១០និង៤០នាទីព្រឹកថ្ងៃទី១៧ ខែធ្នូឆ្នាំ ២០១៦ ស្ថិតនៅក្នុងភូមិភ្នាត សង្កាត់ស្ទឹងមានជ័យខណ្ឌមានស្ទឹងមានជ័យ ។

បុរសដែលចងកសម្លាប់ខ្លួនមានឈ្មោះ ម៉ែន សំអឿន ភេទប្រុសអាយុ៤៧ឆ្នាំមុខរបរបើករថយន្តមានស្រុកកំណើតនៅភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យនិងមានប្រពន្ធឈ្មោះសារ៉ាត់ អាយុ៣២ឆ្នាំ មានកូនស្រី២នាក់នៅក្នុងបន្ទុក ។

បើតាមការបញ្ជាក់ពីប្អូនប្រុសង្កើតរបស់បុរសដែលចងកមានឈ្មោះ ម៉ែន សាប៉ង ​អាយុ៤៣ឆ្នាំ បានប្រាប់ឲ្យដឹងថា បងប្រុសរបស់គាត់មានជំងឺអេដស៍ជាង១០ឆ្នាំមកហើយចំណែកផ្ទះ ដែលគាត់រស់នៅជាផ្ទះសង់ពីឈើលើថ្មក្រោម ដែលបងប្រុសរបស់គាត់បានលក់ទៅឲ្យគេ ហើយ ប៉ុន្តែអ្នកទិញមិនទាន់បានឲ្យប្រាក់អស់ ទើបគាត់ប្រពន្ធរបស់គាត់និងកូនស្រី២នាក់ បាននាំគ្នាទៅរស់នៅខេត្តពោធិសាត់រយៈពេលជាង១ឆ្នាំ ទុកបុរសជាប្តីដែលជាបងប្រុស របស់គាត់នៅចាំផ្ទះនិងចាំយកលុយពីអ្នកទិញឲ្យគ្រប់ចំនួនទើបទៅរស់នៅជាមួយគ្នានៅ ខេត្តពោធិសាត់ ។

ប្រភពដដែលបន្តទៀតថា ជារៀងរាល់ថ្ងៃគាត់តែងតែចេញចូលមកមើលបងប្រុស ​នៅព្រឹកថ្ងៃកើតហេតុរូបគាត់បានជិះម៉ូតូមកពីរផ្សាដើមថ្កូវទៅមើលបងប្រុស ស្រាប់តែមកដល់មុខផ្ទះ​ឃើញរបងចំហទ្វារមិនមានចាក់សោះ​ គាត់ក៏បានឡើងទៅលើផ្ទះមើលក្នុងបន្ទប់អត់ឃើញបងទេរួចបានដើរទៅមើលបន្ទប់ខាងក្រោយប្រទះឃើញបងប្រុសយកខ្សែស្បែកជើង

ចងកនឹងមេដំបូលផ្ទះស្លាប់បាត់ទៅហើយ ភ្លាមៗនោះក៏បានរាយការណ៍ទៅសមត្ថកិច្ចចុះ មកពិនិត្យ ។

​​ក្រោយពីសមត្ថកិច្ចជំនាញធ្វើកោសល្យវិច្ឆ័យរួចមកខាងសមត្ថកិច្ចបានប្រាប់ថាបុរសខាងលើពិតជាស្លាប់ដោយសារការចងកពិតប្រាកដមែន។ បន្ទាប់ពីពិនិត្យរួចរាល់ខាងសមត្ថកិច្ចបានធ្វើលិខិតប្រគល់សពឲ្យក្រុមគ្រួសារធ្វើតាមប្រពៃណី ៕

ដោយ៖ ណន អ៊ាត

gfdfdf

RELATED ARTICLES