កង​ទ័ព​ខ្មែរ​ព្រមាន​ទា​ហាន​ឈុត​ខ្មៅ​ថៃ បង្កៃ​គ្រាប់​បែក​លើ​ដី​ខ្មែរ

ខេត្តបាត់ដំបង ៖ កងទ័ពជួរមុខរបស់កម្ពុជា ដែលកំពុងឈរជើងការពារបូរណភាពដែនដី នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ បានធ្វើ ការព្រមានធ្ងន់ៗ ទៅលើភាគីទាហានឈុតខ្មៅ ថៃ ក្នុងអង្គភាពកងរយលេខ៥៤១ ដែលបាន យកគ្រាប់បែកដៃ មកបង្កៃចោលនៅក្នុងចម្ការ ដំឡូងមីរបស់ប្រជាពលរដ្ឋខ្មែរ ត្រង់ចំណុចបង្គោល សីមាលេខ៥៩ ក្នុងភូមិសាស្ត្រ ឃុំអូរជ្រៃ ស្រុក កំរៀង ស្ថិតក្នុងបូរណភាពទឹកដីនៃប្រទេសកម្ពុជា ដោយមិនដឹងមូលហេតុ។

តាមប្រភពពីកងកម្លាំងប្រដាប់អាវុធជួរមុខ ដែលឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ ដំបង បានបញ្ជាក់ឱ្យដឹងថា កាលពីវេលាម៉ោង ៩និង១០នាទីព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ លោកអនុសេនីយ៍ត្រី សាត់ សុផាន់ណារិទ្ធិ នាយ- ប៉ុស្តិ៍អូរជ្រៃ បានដឹកនាំកម្លាំងក្នុងអង្គភាពមួយ ចំនួន ដើរចេញប្រតិបត្តិការល្បាតលើកទឹកដី   កម្ពុជា ជាឯកតោភាគី តាមខ្សែបន្ទាត់ព្រំដែន ខ្មែរ-ថៃ។ លុះក្រោយពីកម្លាំងចេញល្បាតដល់ ចំណុចបង្គោលសីមាលេខ៥៩ ក៏ស្រាប់តែប្រទះ ឃើញគ្រាប់បែកដៃមួយគ្រាប់ ប្រភេទផ្លែទឹក- ដោះគោ ត្រូវបានគេបង្កៃទុកចោលនៅក្នុងចម្ការ ដំឡូងមីរបស់ប្រជាកសិករខ្មែរ ក្បែរខ្សែបន្ទាត់ ព្រំដែនកម្ពុជា-ថៃ។

bak2

ប្រភពដដែលបន្តថា ភ្លាមនោះ កម្លាំង ប៉ុស្តិ៍អូរជ្រៃ បានរាយការណ៍ទៅមេបញ្ជាការវរៈ ដើម្បីសុំវិធានការ បន្ទាប់មកលោកមេបញ្ជាការ បានចេញបញ្ជាឱ្យកម្លាំងនៅមូលដ្ឋានជាក់ស្តែង រាយខ្សែព័ទ្ធជុំវិញទីតាំងខាងលើ និងមិនអនុញ្ញាត ឱ្យដកកម្លាំងចេញពីចំណុចនោះ ជាដាច់ខាត ពោលគឺត្រូវរង់ចាំឃ្លាំមើល ដើម្បីចង់ដឹងថា តើ អ្នកណាជាអ្នកបង្កៃគ្រាប់បែកនេះ ព្រមទាំង បានផ្តល់ព័ត៌មានមួយនេះ ទៅកម្លាំងស៊ីម៉ាក់ផង ដែរ ដើម្បីត្រៀមចុះទៅត្រួតពិនិត្យ។

ប្រភពខាងលើ បញ្ជាក់ថា រហូតដល់វេលា ម៉ោង១០និង៥០នាទី ស្រាប់តែគេប្រទះឃើញ ភាគីទាហានឈុតខ្មៅថៃចំនួន២នាក់ ស្ថិតក្នុង អង្គភាពកងរយលេខ៥៤១ ដែលឈរជើងនៅ ខ្សែបន្ទាត់ព្រំដែន បានឆ្លងចូលមកដោះយកគ្រាប់ បែកមួយគ្រាប់នោះ យកទៅវិញ ទើបកម្លាំង កម្ពុជា ដែលឃ្លាំមើល បានចេញទៅសួរនាំ។

នៅពេលត្រូវកម្លាំងកម្ពុជាតាមទាន់សកម្ម- ភាពដោះគ្រាប់បែកដៃ ដែលបង្កៃទុកចោលបែប នេះ ភាគីទាហានឈុតខ្មៅថៃទាំង២នាក់ បាន ធ្វើការសុំទោសដល់កម្លាំងកម្ពុជា ចំពោះការ បង្កៃគ្រាប់បែកចោលនៅលើទឹកដីខ្មែរនេះ។

bak3

ស្របជាមួយនោះដែរ កងល្បាតចំណុះ កងការពារព្រំដែនលេខ៥០៤ ក៏បានចូលរួមពិនិត្យ ដល់ទីតាំងកើតហេតុផងដែរ ហើយកងកម្លាំង ភាគីកម្ពុជា បានធ្វើការព្រមានធ្ងន់ៗទៅលើ ភាគីទាហានឈុតខ្មៅថៃ ចំពោះការបង្កៃគ្រាប់ បែកនៅលើទឹកដីខ្មែរ។ ភាគីកម្ពុជាបានព្រមាន ដល់ភាគីថៃ កុំឱ្យមានករណីបែបនេះកើតឡើង តទៅទៀត ព្រោះវាអាចបង្កឱ្យមានគ្រោះថ្នាក់  ដល់អាយុជីវិតមនុស្ស ដែលរស់នៅក្នុងតំបន់ មួយនេះ ខណៈដែលពួកគេមិនបានដឹងជាមុន។

ក្រោយពីទទួលបានការណែនាំ និងព្រមាន ពីកងកម្លាំងកម្ពុជា រួចហើយ ទាហានឈុតខ្មៅ ថៃទាំង២នាក់ បានប្រមូលយកគ្រាប់បែកដៃ នោះ ត្រឡប់ចូលទៅក្នុងទឹកដីរបស់ពួកគេវិញ បាត់ទៅ។

គួរបញ្ជាក់ថា កម្លាំងឈុតខ្មៅថៃ ធ្លាប់ បានបង្កឱ្យមានបញ្ហាជារឿយៗ នៅតាមខ្សែ បន្ទាត់ព្រំដែនកម្ពុជា-ថៃ ហើយក្រុមទាហាន ឈុតខ្មៅនេះ តែងបើកការបាញ់រះគ្មានត្រាប្រណី ដល់ប្រជាពលរដ្ឋខ្មែរ ដែលតែងលួចឆ្លងដែន ដោយខុសច្បាប់ ឬឆ្លងដែនចូលទៅកាប់ឈើ គ្រញូងនៅលើទឹកដីថៃ បើទោះជាភាគីកម្ពុជា សំណូមពរកុំឱ្យមានការបាញ់សម្លាប់ពលរដ្ឋខ្មែរ យ៉ាងណាក្តី។ ជាក់ស្តែងពេលនេះ ក្រុមទាហាន ឈុតខ្មៅថៃ ថែមទាំងបានយកគ្រាប់បែកដៃ មកបង្កៃចោលនៅលើទឹកដីកម្ពុជា ទៀត ហើយ នេះចាត់ទុកថា ជាសំណាងធំណាស់ ដែលត្រូវ បានកងកម្លាំងល្បាតរបស់ភាគីកម្ពុជា ប្រទះ ឃើញមុន ពុំនោះទេ ច្បាស់ជាពលរដ្ឋខ្មែរស្លូត ត្រង់ ត្រូវរងគ្រោះបាត់បង់ជីវិតទៀតជាក់ជា មិនខានឡើយ៕

ដោយ ៖ ដារិទ្ធ

bak