Friday, March 29, 2024
Homeតារាខ្មែរលោកគួច ខេវិន នាំក្រុម Agirls មកអង្រួនឆាកតន្រ្ដីនៅកម្ពុជា ដោយជោគជ័យ

លោកគួច ខេវិន នាំក្រុម Agirls មកអង្រួនឆាកតន្រ្ដីនៅកម្ពុជា ដោយជោគជ័យ

ជាលើកទីមួយហើយដែលក្រុមតារាចម្រៀងស្រីកូរ៉េ ដែលមានសមាជិក៤នាក់ Agirls បានមកច្រៀងសម្ដែងនៅប្រទេសកម្ពុជា ដែលបានធ្វើឲ្យទស្សនិកជនជក់ចិត្តដិតអារម្មណ៏ខ្លាំង ហើយមាន Fan ជាច្រើនបានទៅគាំទ្រណែននៅឆាកតន្រ្ដី ដែលពួកគេសម្ដែងដល់ទៅ៣ប៉ុស្ដិ៍ គឺ PNN, ETV, និង CNC។

15319536_1264326146971502_707818816_n

ការលេចមុខរបស់ស្រីស្អាតកូរ៉េទាំង៤ នៅលើទឹកដីកម្ពុជា រយៈពេលជិត១សប្ដាហ៏នេះ គឺជាការនាំមកដោយអ្នកផលិតកម្មវិធីសិល្បៈល្បីឈ្មោះលោកគួច ខេវិន ដែលតែងតែមានទំនាក់ទំនងល្អជាមួយតារាសិល្បៈទូទៅក្នុងស្រុក រួមទាំងអ្នកចម្រៀងនាប្រទេសជិតខាងផងដែរ។

15302405_1264869683583815_1154883539_o

លោកគួច ខេវិន អ្នកផលិតកម្មវិធីទូរទស្សន៏ជាន់ខ្ពស់ម្នាក់ បានឲ្យដឹងថាដើម្បីឲ្យបងប្អូនទស្សនិកជនបានសប្បាយរីករាយ និងផ្លាស់ប្ដូររសជាតិថ្មីលោកបាននាំយកតារាចម្រៀង Agirls របស់កូរ៉េនេះ ដែលកំពុងតែពេញនិយមពីស្រទាប់យុវវ័យមកកម្ពុជា ហើយលោកសប្បាយរីករាយណាស់ដែលមានទស្សនិកជនយើងគាំទ្ររច្រើនបែបនេះ ហើយនឹងបន្តនាំក្រុមផ្សេងៗទៀតមកជាបន្តបន្ទាប់ទៀត នាពេលខាងមុខនេះ។

agirl1

លោកខេវិន និយាយថា ”ដោយសារតែពេលនេះជាសមាហរណកម្មអាស៊ានដូចនេះយើងចង់ឲ្យតារាប្រទេសជិតខាងមកសម្ដែងនៅប្រទេសកម្ពុជា ឲ្យបានច្រើន ដើម្បីឲ្យពួកគេបានស្វែងយល់ឲ្យច្បាស់ពីអរិយធម៌ វប្បធម័កម្ពុជា ហើយផ្សព្វផ្សាយពីសិល្បៈយើង ជាតិយើងដល់ប្រទេសគេដែរ។ យើងនឹងបន្ដនាំតារាផ្សេងៗទៀតរបស់ប្រទសជិតខាងឲ្យមកកម្ពុជា ថែមទៀត

agirl2

នៅពេលក្រោយ ហើយក្នុងនាមជាអ្នកដឹកនាំកម្មវិធីសិល្បៈម្នាក់ ខ្ញុំមានការសប្បាយចិត្តដែលឃើញតារាខ្មែរនិងបរទេស មានភាពស្និតស្នាលគ្នាផ្លាស់ប្ដូរបទពិសោធន៍គ្នា ហើយពេលសម្ដែងមានបងប្អូនទស្សនិកជនមកគាំទ្ររច្រើនបែបនេះ គឺយើងពិតជារីករាយមែនទែន។ នៅប៉ុន្មានខែក្រោយនេះខ្ញុំនឹងនាំក្រុមសិល្បៈករខ្មែរយើងទៅសម្ដែងឲ្យបងប្អូនពលករខ្មែរយើងនៅកូរ៉េ បានទស្សនាផងដែរ តាមការអញ្ជើញរបស់ក្រុមការងារនៅកូរ៉េ”។

15304050_1264324590304991_1128161297_o
ក្រុម Agirls ដែលបានច្រៀងសម្ដែងលើឆាកតន្រ្ដីប៉ុស្ដិ៍ PNN ”តន្រ្ដី Super Sunday“ កាលពីរាត្រីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៦នោះ បានលើកយកបទដែលកំពុងតែមានការពេញនិយម មានដូចជាបទ ”This Love”, ”Can Not Believe”, ”Oh My God”, ”Step”, ”Eve’s Waming”, ”Uhoo”។ អ្វីដែលធ្វើឲ្យទស្សនិកជនរំភើបសប្បាយរីករាយក្រៅពីបានទស្សនាដោយជក់ចិត្តពីក្បាច់រាំដ៏រស់រវើករបស់ក្រុមស្រីស្អាតទាំង៤ Agirls ផងដែរ គឺលោកគួច ខេវិន បានជួនវត្ថុអនុស្សារីយ៏ដល់តារា Agirls នូវក្រមាខ្មែរដែលជាអត្តសញ្ញាណរបស់ខ្មែរផងដែរ ហើយស្រីស្អាតទាំង៤ ពិតជារីករាយពេលបានការដូនេះ ដោយថែមទាំងយកមកទទូរ និងបង្ហាញ Style ថត Selfie ទៀតផង។

15311650_1264324613638322_39064423_o
អ្នកតំណាងក្រុមតារាចម្រៀងកូរ៉េ Agirls បានឲ្យដឹងថា ”សម្រាប់ពួកយើងជាក្រុម Agirls ទាំងមូលមានការប្បាយរីករាយណាស់ដែលបានមកសម្ដែងនៅប្រទេសកម្ពុជា ជាពិសេសគឺមានកំលាំងចិត្តពេលបានឃើញបងប្អូនមកគាំទ្ររច្រើនបែបនេះ បើទោះជាអាកាសធាតុក្ដៅបន្តិចក្ដី តែមិនហត់ទេ ពេលដែល Fan មកច្រើនអីចឹង។ ខ្ញុំអរគុណដែលអ្នកដឹកនាំកម្មវិធីសិល្បៈប៉ុស្ដិ៍ទូរទស្សន៏ដែលបានអញ្ជើញខ្ញុំមកឲ្យបានជួបបងប្អូននេះហើយលើកនេះមិនទាន់បានទៅទស្សនាអង្គរវត្តទេ តែបើមកលើកក្រោយ គឺនឹងទៅអង្គរវត្ត មុនគេ។ ចង់ប្រាប់ថា ពួកយើង Agirls ស្រលាញ់កម្ពុជា”។
ក្រុមតារាចម្រៀង Agirls បានមកកម្ពុជា តាំងពីថ្ងៃព្រហស្បត៍ ទី០១ ខែធ្នូ ឆ្នាំ២០១៦ ហើយត្រឡប់ទៅកូរ៉េវិញ នៅថ្ងៃច័ន្ទ ទី០៥ ធ្នូ២០១៦ បន្ទាប់ពីបានសម្ដែងដោយជោគជ័យនៅលើឆាកតន្រ្ដីប៉ុស្ដិ៍ PNN, ETV និងCNC មក៕

agirl3

RELATED ARTICLES