Wednesday, April 24, 2024
Homeព័ត៌មានជាតិប្រពន្ធដើររកប្តី ប្រុស៣នាក់ ស្ទាក់ចាប់រំលោភបូក

ប្រពន្ធដើររកប្តី ប្រុស៣នាក់ ស្ទាក់ចាប់រំលោភបូក

ខេត្តកំពង់ធំ៖ ស្ត្រីម្នាក់បានដើរចេញពីផ្ទះ បំណងទៅតាមរកប្តីនៅក្នុងចម្ការ ស្រាប់តែ ដើរដល់ពាក់កណ្តាលផ្លូវ ក៏ជួបនឹងបុរស៣នាក់ កំពុងអង្គុយផឹកស៊ី លុះឃើញឱកាសស្ងាត់ល្អ ជនប្រមឹកទាំង៣នាក់ ក៏ស្ទុះទៅចាប់អូសដៃស្ត្រីរងគ្រោះ ចូលទៅក្រោមស្ពាន ចាប់រំលោភ សេពសន្ថវៈបូក រហូតដល់បានសម្រេចតណ្ហាម្តងម្នាក់ ។

ករណីប្រុសស្រវឹង៣នាក់ ចាប់រំលោភ សេពសន្ថវៈបូកប្រពន្ធគេនេះ បានកើតមានឡើង កាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចអូរខាងកើត ភូមិស្រែ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ចម្ងាយពីផ្លូវជាតិលេខ៦២ប្រមាណ១ គីឡូ ម៉ែត្រ។

ស្ត្រីរងគ្រោះដែលត្រូវក្រុមជនប្រមឹកចាប់ រំលោភសេពសន្ថវៈបូក មិនត្រូវបានគេបង្ហាញ ពីអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា មាន អាយុ៣២ឆ្នាំ មានប្តីរួចទៅហើយ និងរស់នៅ ក្នុងភូមិកើតហេតុខាងលើ។ ចំណែកជនសង្ស័យ ល្មោភកាមទាំង៣នាក់ រួមមាន ទី១ឈ្មោះ យ៉ន សុភ័ក្តិ អាយុ២៦ឆ្នាំ (ចាប់ខ្លួនបាន) ទី២ឈ្មោះថៃ នួន អាយុ២៥ឆ្នាំ (ចាប់ខ្លួនបាន) និងទី៣ឈ្មោះសុខ ជា អាយុ២៧ឆ្នាំ (កំពុង រត់គេចខ្លួន)។ ជនល្មោភកាមទាំង៣នាក់ មាន លំនៅក្នុងភូមិកើតហេតុខាងលើជាមួយគ្នា។

តាមសម្តីស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ ថា នៅមុនពេលកើតហេតុ ប្តីនាងបានចេញទៅ ចម្ការតាំងពីថ្ងៃរសៀល រហូតដល់ព្រលប់ទៅ ហើយនៅតែមិនទាន់ឃើញប្តី ត្រឡប់មកផ្ទះ វិញទៀត ទើបនាងសម្រេចចិត្តដើរចេញពីផ្ទះ បំណងទៅតាមហៅប្តី ពីចម្ការឱ្យត្រឡប់មក ហូបបាយជុំគ្នាវិញ។

ស្ត្រីរងគ្រោះ បន្តថា លុះពេលដែលនាង ដើរទៅដល់ពាក់កណ្តាលផ្លូវ ចំណុចស្ពានឆ្លងអូរ ក៏ជួបនឹងជនសង្ស័យទាំង៣នាក់ ដែលកំពុង អង្គុយផឹកស៊ីក្បែរនោះ តែនាងមិនចាប់អារម្មណ៍ នោះទេ រួចក៏ដើរបង្ហួសទៅ ស្រាប់តែភ្លាមនោះ ដោយសារតែឃើញឱកាសស្ងាត់ល្អ ទើបជនសង្ស័យល្មោភកាមទាំង៣នាក់ បានស្ទុះមក ចាប់អូសដៃរបស់នាង ចូលទៅក្រោមស្ពាន រួច ក៏ព្រួតគ្នាចាប់ដៃជើងនាងជាប់ និងបានសម្រាត ខោអាវនាងចេញអស់ពីខ្លួន បន្ទាប់មក ជនល្មោភ កាមទាំង៣នាក់ ក៏ចាប់ផ្តើមធ្វើសកម្មភាពរំលោភ សេពសន្ថវៈលើនាងទាំងកំរោល រហូតដល់បាន សម្រេចម្នាក់ម្តង ហើយទោះជានាងប្រឹងអង្វរករ យ៉ាងណា ក៏ក្រុមជនស្រេកឃ្លានតណ្ហាទាំង៣ នាក់ មិនព្រមស្តាប់ ឬអាណិតអាសូរនាងសោះ ឡើយ ដោយក្រុមជនសង្ស័យ២នាក់ ជាអ្នក ចាប់ដៃជើងនាង ទុកឱ្យបក្ខពួកគេម្នាក់ទៀត ធ្វើ សកម្មភាពរំលោភសេពសន្ថវៈនាង ពោលគឺធ្វើ បែបនេះរហូតដល់សម្រេចតណ្ហាម្តងម្នាក់ៗ។

ffddsd

ស្ត្រីរងគ្រោះបញ្ជាក់ថា ក្រោយពីធ្វើសកម្មភាពរួច ជនស្រេកឃ្លានតណ្ហាទាំង៣នាក់ បាន នាំគ្នារត់គេចខ្លួនអស់ ចំណែកនាងបានស្លៀកពាក់ ខោអាវវិញ រួចក៏រត់ទៅរកប្តី រៀបរាប់រឿងរ៉ាវ ប្រាប់ និងនាំគ្នាមកដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ច ជួយអន្តរាគមន៍ រហូតឈានដល់ចាប់ខ្លួនជនសង្ស័យបានចំនួន២នាក់ ។

សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ក្រោយ ពីទទួលបានពាក្យបណ្តឹង របស់ស្ត្រីរងគ្រោះភ្លាម សមត្ថកិច្ចកំណត់មុខសញ្ញាបាន និងឈានដល់ ការចុះស្រាវជ្រាវ ចាប់ខ្លួនជនសង្ស័យល្មោភកាមបានចំនួន២នាក់ភ្លាមៗ ដោយក្នុងនោះ ម្នាក់ឈ្មោះយ៉ន សុភ័ក្តិ និងម្នាក់ទៀតឈ្មោះ ថៃ នួន។ ដោយឡែកបក្ខពួកជនសង្ស័យម្នាក់ ទៀត ឈ្មោះសុខ ជា បានរត់គេចខ្លួនបាត់ទៅ ហើយ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង២នាក់ បានសារភាពថា ពួកគេពិតជាបានធ្វើ សកម្មភាពចាប់រំលោភសេពសន្ថវៈបូកលើស្ត្រីរងគ្រោះរហូតដល់បានសម្រេចម្តងម្នាក់ៗប្រាកដមែន។

ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ច រៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់សាលា ដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។ ចំណែក ជនសង្ស័យជាបក្ខពួកម្នាក់ទៀត ដែលបានរត់ គេចខ្លួន សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួន ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់ផងដែរ ៕

ដោយ៖ អ៊ុន សំអ៊ាត

RELATED ARTICLES