Thursday, March 28, 2024
Homeព័ត៌មានជាតិក្រសួង​សា​ធារណ​ការ បំភ្លឺ​ការ​រិះ​គន់​ធ្វើ ផ្លូវ​លាប​កៅ​ស៊ូ

ក្រសួង​សា​ធារណ​ការ បំភ្លឺ​ការ​រិះ​គន់​ធ្វើ ផ្លូវ​លាប​កៅ​ស៊ូ

ភ្នំពេញ ៖ បន្ទាប់ពីមានការបង្ហោះរូបភាព និងរិះគន់តាមបណ្តាញសង្គមហ្វេសប៊ុក អំពីការ ធ្វើផ្លូវលាបកៅស៊ូ ហើយមានអ្នកចែករំលែក (Share) តៗគ្នាជាច្រើន នាពេលថ្មីៗនេះ ក្រសួង សាធារណការ និងដឹកជញ្ជូន បានចេញសេចក្តី ប្រកាសព័ត៌មានមួយ បំភ្លឺពីរឿងនេះ ដើម្បីកុំ ឱ្យមហាជនមានការយល់ច្រឡំ។

សេចក្តីប្រកាសព័ត៌មានស្តីពីការ “ចោទ- ប្រកាន់លើការងារផ្លូវថ្នល់ដោយខ្វះមូលដ្ឋាន ច្បាស់លាស់” របស់ក្រសួងសាធារណការ និង ដឹកជញ្ជូន លេខ២៩៨៥ ស.ក ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ នោះ មានខ្លឹមសារទាំងស្រុងថា “ថ្មីៗ នេះ មានការបង្ហោះរូបភាពជាសាធារណៈ អំពី ករណីផ្លូវមួយខ្សែនៅខេត្តត្បូងឃ្មុំ និងផ្លូវមួយ ខ្សែទៀតនៅខេត្តសៀមរាប ដែលបានធ្វើឱ្យ មានការយល់ច្រឡំមួយចំនួនដល់សាធារណជន។ ដូច្នេះក្រសួងសាធារណការ និងដឹកជញ្ជូន មាន កិត្តិយសសូមជម្រាបជូនសាធារណជន បណ្តាញ សារព័ត៌មាន និងអ្នកប្រើប្រាស់ប្រព័ន្ធបណ្តាញ សង្គមទាំងអស់ឱ្យបានជ្រាបដូចខាងក្រោម ៖

១.ករណីផ្លូវមួយខ្សែ ស្ថិតនៅភូមិជ្រៃ បិទមាស សង្កាត់-ក្រុងសួង ខេត្តត្បូងឃ្មុំ ដែល មហាជនមួយចំនួន បានចោទប្រកាន់ថា ធ្វើខុស បច្ចេកទេសនោះ យើខ្ញុំសូមបញ្ជាក់ជូនថា ផ្លូវ មួយខ្សែនេះ មិនស្ថិតក្រោមការគ្រប់គ្រងរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូននោះទេ។

២.ករណីផ្លូវចូលទៅវត្តចក ឬផ្លូវ២៦៧ ស្ថិតនៅសង្កាត់ស្វាយដង្គុំ ក្រុង-ខេត្តសៀមរាប ក៏មានការចែករំលែកក្នុងបណ្តាញសង្គម និង ចុះផ្សាយលើទំព័រសារព័ត៌មានមួយចំនួន ដោយ យករូបភាពទីកន្លែងដទៃ មកដាក់ជារូបភាព ការដ្ឋាននៅខេត្តសៀមរាប ព្រមទាំងដាក់ការ ចោទប្រកាន់មកមន្ទីរសាធារណការ និងដឹក- ជញ្ជូនខេត្តសៀមរាប។ ក្រោយមានការសិក្សា តាមលក្ខណៈបច្ចេកទេស និងការបកស្រាយពី មន្ត្រីជំនាញ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាបជូនថា ករណីខាងលើនេះ មន្ទីរសា- ធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បាន ចាក់កៅស៊ូត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស លើស្រទាប់គ្រឹះ (ថ្មមិច) ដែលមានពណ៌ក្រហម ស្រដៀងនឹងដីក្រហម ទើបបង្កឱ្យមានការភាន់ ច្រឡំ។

ដូចបានជម្រាបជូនខាងលើ ក្រសួងសា- ធារណការ និងដឹកជញ្ជូន សង្ឃឹមយ៉ាងមុតមាំ ថា សាធារណជន បណ្តាញសារព័ត៌មាន និង អ្នកប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមទាំងអស់ បានជ្រាបច្បាស់ពីករណីខាងលើ ដើម្បីលាងជម្រះ នូវការភាន់ច្រឡំ និងការចោទប្រកាន់នានា ដោយ គ្មានមូលដ្ឋានជាក់លាក់។ ទន្ទឹមនឹងនេះ ក្រសួង សង្ឃឹមថា បណ្តាសារព័ត៌មាន និងម្ចាស់គណនី ហ្វេសប៊ុកមួយចំនួន ដែលបានចុះផ្សាយផ្ទុយពីការ ពិត មេត្តាកែសម្រួលខ្លឹមសារឱ្យបានត្រឹមត្រូវ ដើម្បីរក្សាបាននូវក្រមសីលធម៌ និងទំនុកចិត្ត ពីសាធារណជន។

ឆ្លៀតក្នុងឱកាសនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមធ្វើការអំពាវនាវដល់អ្នកសារ- ព័ត៌មាន និងអ្នកចែករំលែកព័ត៌មាននៅក្នុង បណ្តាញសង្គមទាំងអស់ សូមមេត្តាទាក់ទង មកសមត្ថកិច្ចជំនាញជាមុនសិន មុនធ្វើការចុះ ផ្សាយនានា ដើម្បីបញ្ចៀសការភាន់ច្រឡំពី សាធារណជន ឬធ្លាក់ចូលអន្ទាក់របស់អ្នកឆ្លៀត ឱកាសកេងចំណេញផលប្រយោជន៍សារព័ត៌មាន ដែលអាចបង្កឱ្យមានបញ្ហាផ្សេងៗ”។

ដោយឡែក ពាក់ព័ន្ធបញ្ហានេះដែរ កាល ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ អាជ្ញាធរពាក់ព័ន្ធ នៃក្រុងសួង ខេត្តត្បូងឃ្មុំ បានចេញសេចក្តីបំភ្លឺ ព័ត៌មាន ដោយបញ្ជាក់ថា “កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ម្សិលមិញមាន Account Facebook  មួយចំនួន បានបង្ហោះរូបភាព និងខ្លឹមសារក្នុង ចេតនាមួលបង្កាច់រូបភាពជួសជុលផ្លូវកៅស៊ូ ទៅ ជាលាបកៅស៊ូលើផ្លូវដីដែលធ្វើឱ្យសាធារណជន យល់ច្រឡំ ជះឥទ្ធិពលប៉ះពាល់ដល់កិត្តិយស និង ការខិតខំប្រឹងប្រែងរបស់ក្រសួង ក៏ដូចរដ្ឋបាល ខេត្តត្បូងឃ្មុំ រដ្ឋបាលក្រុងសួង ដែលស្ថានភាព ពិត ផ្លូវនេះជាផ្លូវកៅស៊ូសាងសង់ក្នុងគម្រោង ក្រសួងអភិវឌ្ឍន៍ជនបទ តាំងពីខែឧសភា ឆ្នាំ ២០១៥ ប្រវែង១.៦០០ម៉ែត្រ និងបានដាក់ឱ្យ ប្រើប្រាស់ជាង១ឆ្នាំមកហើយ។

ដោយសារផ្លូវនេះមានចរាចរណ៍មមាញឹក និងផ្លូវឆ្លងកាត់ជាច្រើនខ្សែ សុទ្ធតែផ្លូវលំក្រួស- ក្រហម ធ្វើឱ្យផ្លូវកៅស៊ូនេះ ប្រឡាក់ដីឡើងពណ៌ ក្រហម មើលទៅច្រឡំថា ជាផ្លូវដីហើយសកម្ម- ភាពក្នុងរូបភាព គឺការជួសជុលចំណុចក្បាល លូកាត់ទទឹងផ្លូវដែលស្រុត ដោយក្រុមកម្មករ ធ្វើផ្លូវស្រោចជ័រកៅស៊ូ និងរោយកម្ទេចថ្មបំពេញ កន្លែងស្រុត មិនមែនជាសកម្មភាពសាងសង់ផ្លូវ ថ្មីទេ៕

ដោយ ៖ ខៀវ ទុំ

RELATED ARTICLES