Thursday, April 25, 2024
Homeព័ត៌មានជាតិម៉ូតូ២​គ្រឿង​បុក​គ្នា​រង​របួស​២​នាក់

ម៉ូតូ២​គ្រឿង​បុក​គ្នា​រង​របួស​២​នាក់

ភ្នំពេញ : ម៉ូតូ២គ្រឿងបើកបរខ្វះការប្រុងបការប្រុងប្រយ័ត្ន បណ្ដាលឲ្យបុកគ្នាពេញទំហឹង និងធ្វើអោយមានអ្នករងរបួសធ្ងន់ម្នាក់និងស្រាលម្នាក់  ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦នៅក្បែរសាលាបឋមសិក្សាទួលស្វាយព្រៃ ផ្លូវ១៩៩ កែងផ្លូវ៣៧៤ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន

motort

តាមប្រភពពត៌មាន មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់អាយុប្រហែល២៥ឆ្នាំ បានជិះម៉ូតូម៉ាក MSX ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1FH 1378 បានធ្វើដំនើរតាមផ្លូវ លេខ១៩៩ ក្នុងទិសដៅ ជើងទៅត្បូង ក្នុងល្បឿនលឿននិងស្រវឹង ខណៈមកដល់ចំនុចកើតហេតុ ក៏ស្រាប់តែបុរសម្នាក់អាយុ ប្រហែល២៥ឆ្នាំ ដូចគ្នា បានជិះម៉ូតូម៉ាក ឃ្លីក ពណ៌សរ ពាក់ស្លាកលេខ បាត់ដំបង 1V 1834បានធ្វើដំនើរតាមផ្លូវ លេខ១៩៩ ក្នុងទិសដៅ បញ្ច្រាស់ទិសគ្នា ពីត្បូងទៅជើង ក្នុងល្បឿនលឿនដូចគ្នា លុះមកដល់ចំនុចកើត ក៍ស្រាប់តែមានតែបានបត់ឆ្វេង ឡើងទៅផ្លូវ៣៧៤ ធ្វើអោយខាងម៉ូតូ MSX ចាប់ហ្រាំងមិនទាន់ក៍ជ្រុលទៅបុក ចំកង់ខាងក្រោយ បណ្តាលអោយម៉ូតូទាំងពីរគ្រឿងដួលខ្ទាត់ចេញគ្នា ធ្វើអ្នកជិះម៉ូតូឃ្លីករងរបួសបែកមុខបែកមាត់ សន្លប់ស្ដូកស្ដឹង ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅគ្លីនិកឯកជន ហុងហាក់ ចំនែកម៉ូតូរងកាខូចខាតកូតថ្នាំមួយចំហៀងខាងស្ដាំ ។ ដោយឡែកខាងម៉ូតូMSX វិញរងរបួសរលាត់ដៃជើងតិចតួចមិនបានទៅពេទ្យ ចំនែកម៉ូតូរងកាខូចខាត កូតថ្នាំមួយចំហៀងខាងស្ដាំដូចគ្នា ។

ក្រោយពេលកើតហេតុ ម៉ូតូទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចជំនាញមកវាស់វែងរួចយកទៅរក្សាទុកនៅអធិការដ្ធានខណ្ឌចំការមន ៕

ណន រ៉ាត់

 

RELATED ARTICLES