Tuesday, April 23, 2024
Homeព័ត៌មានជាតិលោក​ពេជ្រ ស្រស់ ថា ជីវិត​នយោ​បាយ លោក​សម រង្ស៊ី រលត់​ពេល​នេះ

លោក​ពេជ្រ ស្រស់ ថា ជីវិត​នយោ​បាយ លោក​សម រង្ស៊ី រលត់​ពេល​នេះ

ភ្នំពេញ ៖ ប្រធានគណបក្សយុវជនកម្ពុជា លោកពេជ្រ ស្រស់ បានលើកឡើងជាទស្សនៈ នយោបាយថា សម្រាប់ប្រធានគណបក្សប្រឆាំង លោកសម រង្ស៊ី មិនខុសពីបក្សីព្រាត់ស្លាប ដែល ចង់មិនចង់ ជីវិតនយោបាយរបស់លោកនឹងត្រូវ រលត់នៅពេលនេះ ។

លោកពេជ្រ ស្រស់ បានសរសេរនៅក្នុង ហ្វេសប៊ុករបស់លោក នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ ២០១៦ ថា “សូមជូនរឿងពេលរាត្រី “បក្សីព្រាត់ ស្លាប” រឿង “បក្សីព្រាត់ស្លាប” ត្រូវបានរោងកុន ក្នុងស្រុកខ្មែរ កំពុងចាក់បញ្ចាំងទូទាំងប្រទេស ដើម្បីប្រមូលលុយពីទស្សនិកជនងប់ងុលមួយ ចំនួនដែលកំពុងអាណិតតួអង្គបក្សីព្រាត់ស្លាប។

លោកសម រង្ស៊ី ត្រូវបានអ្នកដឹកនាំរឿង បង្គាប់ឱ្យដើរជាតួអង្គបក្សីព្រាត់ស្លាប ហើយ នៅពេលនេះផងដែរ បក្សីព្រាត់ស្លាប កំពុងសម្តែង ដល់ឈុតឆាកដៃគូខ្លួនព្រួតគ្នាដកស្លាបកែវខ្លួន ម្តងមួយៗ រហូតដល់ពេលស្លាប់តែម្តង។

វាសនារបស់បក្សីព្រាត់ស្លាប ប្រហែលជា មិនមានឱកាសសម្តែងរឿងក្រោយៗទៀតទេ ដោយហេតុថា តួអង្គដែលសម្តែងក្នុងនាមជា ដៃគូរបស់បក្សីព្រាត់ស្លាប កំពុងតែព្រួតគ្នាដក ស្លាបកែវ របស់បក្សីព្រាត់ស្លាប ទាំងក្នុងសាច់ រឿងនឹងក្រៅសាច់រឿងតែម្តង ដូច្នេះវាសនា របស់បក្សីព្រាត់ស្លាប ចង់មិនចង់ គឺត្រូវរលត់ នៅពេលនេះហើយ”។

បន្ថែមលើសំណេរខាងលើនេះ លោក ពេជ្រ ស្រស់ បានបញ្ជាក់ប្រាប់ “នគរធំ” នៅ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៦ ថា “តាមពិតទៅ អានេះ ខ្ញុំសង្កេតទស្សនៈផ្ទាល់ខ្លួន លាយឡំនឹង សកម្មភាពលោកសម រង្ស៊ី ផងដែរ។ លោក សម រង្ស៊ី បានរើផ្ទះ ដែលហៅថាវីឡា មករស់- នៅក្នុងខ្ទម ហើយធ្វើឱ្យម្ចាស់នោះបោកប្រាស់ ម្ចាស់ផ្ទះវីឡា។ មានន័យថា លោកកឹម សុខា ដល់ពេលបានកេរ្តិ៍ឈ្មោះតាមរយៈលោកសម រង្ស៊ី មក ត្រូវបានធ្វើកិច្ចការងារមួយចំនួន មិន បានពិភាក្សា ជាមួយលោកសម រង្ស៊ី ជារឿង ពិត។ ដូចការលើកលែងទោសពីនាយករដ្ឋមន្ត្រី ទៅលោកកឹម សុខា ខ្ញុំគិតថា វាអាចជារឿង មួយ លោកសម រង្ស៊ី មិនពេញចិត្តទេ ប៉ុន្តែ ចង់មិនចង់ លោកសម រង្ស៊ី ត្រូវទទួលយក ពីព្រោះថា គាត់បានរួមរស់ជាមួយលោកកឹម សុខា ទៅហើយ។ ហើយមួយទៀត ឃើញថា លោកកឹម សុខា ត្រូវបានលើកលែងទោស ប៉ុន្តែ លោកសម រង្ស៊ី រស់នៅក្នុងបណ្តុំនៃទោសទៅ វិញ ដូច្នេះលោកសម រង្ស៊ី គឺជាបក្សីព្រាត់ស្លាប ហើយឥឡូវនេះទៀត ក្រុមលោកសម រង្ស៊ី នៅ ស្រុកខ្មែរ ហាក់ដូចជាមិនមានឥទ្ធិពលអីទៅលើ លោកកឹម សុខា ទេ ពីព្រោះក្រុមលោកកឹម សុខា គឺសម្រេចកិច្ចការផ្ទៃក្នុងទាំងអស់ នៅក្នុង គណបក្សសង្គ្រោះជាតិ។ អ៊ីចឹងអនាគតលោក សម រង្ស៊ី ខ្ញុំគិតទៅមិនមានទៀតទេ សម្រាប់ នយោបាយនាពេលបច្ចុប្បន្ន និងលេងនៅពេល នេះតែម្តង ពីព្រោះថា ក្រុមលោកកឹម សុខា ត្រូវបានឡើងកូដ ហើយក្រុមលោកសម រង្ស៊ី ត្រូវបានធ្លាក់កូដ ហើយលោកសម រង្ស៊ី នេះ ទៀតសោត ត្រូវបាននិរទេសខ្លួន មិនអាចយក វិញបានទាំងអស់”។

ក្នុងន័យនេះ លោកពេជ្រ ស្រស់ បញ្ជាក់ ថា ទន្សាយចាញ់ប្រាជ្ញខ្យង គឺជាវាសនា ប៉ុន្តែ លោកសម រង្ស៊ី ចាញ់ប្រាជ្ញលោកកឹម សុខា គឺ ជារឿងក្អួតឈាម។ ពោលគឺបើនិយាយពីប្រវត្តិ ជីវិតនយោបាយរបស់លោកសម រង្ស៊ី មានបំណង តែមួយគត់ គឺចង់ធ្វើជានាយករដ្ឋមន្ត្រី ប៉ុន្តែ លោកសម រង្ស៊ី បានត្រឹមធ្វើនាយករដ្ឋមន្ត្រី នៅ ក្នុងក្តីស្រមៃតែប៉ុណ្ណោះ ឬបំណងនេះ មិនអាច បានសម្រេចទេ។ ហើយលោកមិនមានជំនឿថា លោកសម រង្ស៊ី នឹងមិនត្រូវនាយករដ្ឋមន្ត្រីស្នើ ព្រះមហាក្សត្រ ប្រោសព្រះរាជទានលើកលែង ទោសដូចករណីលោកកឹម សុខា នោះទេ។

លោកពេជ្រ ស្រស់ មានប្រសាសន៍បន្តថា “ចំពោះការចូលស្រុកខ្មែរវិញ របស់លោកសម រង្ស៊ី បើតាមសម្តីរបស់ហ៊ុន សែន គឺមិនអាច ទេ ព្រោះលោកហ៊ុន សែន បានប្រកាសហើយ ពេលនេះ លោកសម រង្ស៊ី មិនអាចចូលស្រុកបាន ទេ បើចូលស្រុកបាន ហើយលោកហ៊ុន សែន ស៊ីញេ សុំព្រះកូណាឡាយព្រះហស្ត លើកលែង ទោសដល់លោកសម រង្ស៊ី គឺគាត់កាត់ដៃគាត់ គ្រវាត់ចោល។ អ៊ីចឹងខ្ញុំគិតថា វាសនាចូលស្រុក របស់លោកសម រង្ស៊ី ប្រហែលជាមិនអាចមាន ទេ ព្រោះលោកហ៊ុន សែន បានប្តេជ្ញាទៅហើយ។ ចំពោះការដោះដូរតំណែងនៅក្នុងរដ្ឋសភាវិញ អានេះហើយដែលលោកសម រង្ស៊ី ក្អួតឈាម នៅឯនាយសមុទ្រ។ មានន័យថា រដ្ឋសភា តាម ពិតទៅរដ្ឋសភា បើសិនជាមិនមានការចាត់តាំង ក្បាលម៉ាស៊ីនប្រធានក្រុមការងារតំណាងរាស្ត្រ ភាគតិចទេ ពិបាកធ្វើការជាមួយនឹងតំណាងរាស្ត្រ ភាគច្រើនហើយៗអាការពិបាកធ្វើការនេះហើយ ដែលដាក់គំនាបទៅគណបក្សប្រជាជន ដែល មានន័យថា គណបក្សប្រជាជន ធ្វើអីក៏ដោយ  គឺអត្តនោម័តដោយឯកឯង ដោយគ្មានបក្សប្រឆាំង ចូលរួម។ ប៉ុន្តែនៅពេលដែលដោះដូរតំណែង គឺមានន័យថា ថ្ងៃក្រោយទៅ អនុម័តការងារទាំង អស់ ត្រូវតែគណបក្សសង្គ្រោះជាតិចូលរួម ពី- ព្រោះមានក្បាលម៉ាស៊ីនត្រឹមត្រូវ ដូចជាលោក កឹម សុខា ជាប្រធានក្រុមតំណាងរាស្ត្រភាគ- តិច។ ដូច្នេះហើយ សម រង្ស៊ី មិនចង់មិនចង់ គឺ គាត់ច្រាននយោបាយគាត់ចោលត្រឹមនេះហើយ គាត់លែងខ្វល់លែងដឹងឮហើយ អ្នកណាធ្វើអី ធ្វើទៅ គាត់សុំតែមួយសុខនៅក្រៅប្រទេសហើយៗ គាត់ក៏លែងខ្វល់ពីទុក្ខធុរៈប្រជាពលរដ្ឋដែរ ពី- ព្រោះគាត់បានបោកឆន្ទៈប្រជាពលរដ្ឋហើយ មិនអាចធ្វើការងារបានទៅទៀត អ៊ីចឹងគាត់ មានតែរស់នៅស្រុកក្រៅ ដោយបិទភ្នែកមិន ជិតតែប៉ុណ្ណឹងឯង។ ប៉ុន្តែជាទស្សនៈរួមរបស់ខ្ញុំ ជាការស្នើសុំរបស់ខ្ញុំដល់អ្នកនយោបាយជំនាន់ មុន អ្នកនយោបាយជំនាន់ក្រោយ និងអ្នក- នយោបាយស្ថិតនៅវ័យកណ្តាលហ្នឹង មេត្តាកុំ ធ្វើនយោបាយលលេង ហើយកុំសាកល្បង ហើយ សុំគិតអ្វីដែលគិតថា ខ្លួនចង់ឈ្នះគេ ហើយយក សំឡេងប្រជាពលយរដ្ឋ មកធ្វើជាចំណាប់ខ្មាំង។ ខ្ញុំសុំឱ្យអ្នកនយោបាយទាំងអស់គិតការឯកភាព ជាតិ និងការអភិវឌ្ឍជាតិជាធំ កុំធ្វើដូចចរិត មេមាន់ មានន័យថា អាគង់តែចូលសភាដដែល ទេ តែអត់ចូលទេ នាំគ្នាប្រឆាំង។ ដល់ពេល អាគង់តែតែងតាំងក្រុមតំណាងរាស្ត្រភាគតិច មិនតែងតាំងទេ នាំគ្នាគេចវេះមិនចូលសភា ប្រជុំ មិនដាក់បេក្ខជន។ ដល់ចុងក្រោយ រហូត ដល់ថ្ងៃនេះ គាត់នៅតែចូលសភា។ អាពេលហ្នឹង ហើយ ដែលធ្វើឱ្យខាតប្រយោជន៍ជាតិ ខាត ប្រយោជន៍ប្រជាពលរដ្ឋដែលខាតការងាររួមគ្នា ដើម្បីលើកស្ទួយប្រជាពលរដ្ឋ”៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES