Friday, April 26, 2024
Homeព័ត៌មានជាតិតំណែង​មិន​សំ​ខាន់ សកម្ម​ជន​បក្ស​ប្រ​ឆាំង ស្នើ​លោក​កឹម សុខា ជួប​លោក​សម រង្ស៊ី ជម្រះ​ មន្ទិល

តំណែង​មិន​សំ​ខាន់ សកម្ម​ជន​បក្ស​ប្រ​ឆាំង ស្នើ​លោក​កឹម សុខា ជួប​លោក​សម រង្ស៊ី ជម្រះ​ មន្ទិល

ភ្នំពេញ ៖ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ប្រចាំសហរដ្ឋអាមេរិក លោកជា មាស បាន ធ្វើលិខិតអញ្ជើញលោកសម រង្ស៊ី និងលោកកឹម សុខា ប្រធាននិងអនុប្រធានគណបក្សសង្គ្រោះជាតិ ទៅជួបគ្នាផ្ទាល់នៅឯក្រៅប្រទេស ដើម្បី ជម្រះមន្ទិលផ្សេងៗ បន្ទាប់ពីលោកកឹម សុខា ទួលបានតំណែងជាប្រធានក្រុមសំឡេងភាគតិច នៅរដ្ឋសភា ជំនួសលោកសម រង្ស៊ី ហើយទោះបី មេដឹកនាំបក្សប្រឆាំងទាំង២រូប បានប្រកាសថា “តំណែងមិនសំខាន់” តែមជ្ឈដ្ឋានមួយចំនួន នៅ មានមន្ទិលសង្ស័យរឿងទំនាសមុខតំណែងរវាង លោកសម រង្ស៊ី និងលោកកឹម សុខា ដោយសារ តែមុនពេលរដ្ឋសភាប្រកាសទទួលស្គាល់លោក កឹម សុខា ជាប្រធានក្រុមមតិភាគតិចនៅរដ្ឋសភា លោកសម រង្ស៊ី បានអះអាងថា ក្នុងនាមលោក ជាប្រធានគណបក្សសង្គ្រោះជាតិ លោកនៅតែជា ប្រធានក្រុមមតិភាគតិចនៅរដ្ឋសភា។

លិខិតអញ្ជើញរបស់លោកជា មាស ប្រធាន ស្តីទីគណបក្សសង្គ្រោះជាតិ ប្រចាំសហរដ្ឋអាមេរិក ចុះថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៦ បានបញ្ជាក់ថា  “សូមគោរពលោកប្រធានសម រង្ស៊ី និងលោក អនុប្រធានកឹម សុខា នៃគណបក្សសង្គ្រោះជាតិ ក្នុងកម្មវត្ថុ “សេចក្តីអញ្ជើញលោកទាំង២ មក ធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក” នោះ មាន ខ្លឹមសារថា “ដោយឃើញស្ថានភាពដ៏តានតឹងនារយៈពេលប៉ុន្មានខែចុងក្រោយនេះ មានសភា ពធូរស្រាលបន្តិច យើងខ្ញុំជាថ្នាក់ដឹកនាំគណៈកម្មាធិការ ប្រតិបត្តិ និងជាសមាជិក សមាជិកា ក្រុមទ្រទ្រង់ សាខាគណបក្សសង្គ្រោះជាតិ ប្រចាំ សហរដ្ឋអាមេរិកមានកិត្តិយសសូមគោរព និង អញ្ជើញលោកប្រធានសម រង្ស៊ី និងលោក អនុប្រធានកឹម សុខា មកបំពេញទស្សនកិច្ចនៅ សហរដ្ឋអាមេរិកជាមួយគ្នា នាពេលឆាប់ៗខាង មុខនេះ (ពាក់កណ្តាលខែមករា ឬដើមខែកុម្ភៈ ឆ្នាំ២០១៧) ដើម្បីជម្រាបជូនថ្នាក់ដឹកនាំ សមាជិក សមាជិកា និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ តាមបណ្តារដ្ឋនានា នៅឯនាយសមុទ្រអំពីស្ថានភាពពិត និងទស្សនវិស័យរបស់គណបក្ស ព្រម ទាំងវិធានការជាក់លាក់ផ្សេងទៀត ពីថ្នាក់ដឹកនាំ ដើម្បីពង្រឹងក្រុមគាំទ្រយើងក្នុងការត្រៀមលក្ខណៈ យកជ័យជម្នះក្នុងការបោះឆ្នោត ឆ្នាំ២០១៧ និង ២០១៨ នាពេលខាងមុខនេះ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូម លោកប្រធាន និងលោកអនុប្រធាន មេត្តាទទួល នូវសេចក្តីអញ្ជើញនេះដោយអនុគ្រោះ និងចូលរួមតាមកម្មវិធីដែលពួកយើងត្រៀមរៀបចំជូន”។

គួរបញ្ជាក់ថា ការស្នើអញ្ជើញរបស់ប្រធាន ស្តីទីគណបក្សសង្គ្រោះជាតិ ប្រចាំនៅសហរដ្ឋអាមេរិក ធ្វើឡើងស្របពេលដែលអ្នកវិភាគ និង មជ្ឈដ្ឋានតាមដានសង្គម មើលឃើញថា ស្ថាន- ការណ៍នយោបាយតានតឹងនៅកម្ពុជា អស់រយៈ ពេលជាច្រើនខែកន្លងទៅនេះ ហាក់បានធូរស្រាល ឡើងវិញ បន្ទាប់ពីលោកកឹម សុខា ប្រធានស្តីទី គណបក្សសង្គ្រោះជាតិ ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យប្រោសព្រំព្រះរាជទានលើក លែងទោសឱ្យក្រោមការអន្តរាគមន៍ពីសម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែន ដោយមានការស្នើសុំ ពីលោកកឹម សុខា ខ្លួនឯងផ្ទាល់។ ជាងនេះទៀត លោកកឹម សុខា កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦ ក្នុងនាមប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បាន ធ្វើលិខិតគោរពជូនប្រធានរដ្ឋសភា ស្នើសុំកែសម្រួលសមាសភាពថ្នាក់ដឹកនាំតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ ដែលពីមុនមានលោក សម រង្ស៊ី ជាប្រធាននោះ ដោយស្នើដាក់រូប លោក (កឹម សុខា) ជាប្រធានវិញ។ លុះមក ដល់ថ្ងៃទី០៧ ខែធ្នូ ប្រធានរដ្ឋសភា បានចេញ សេចក្តីប្រកាសទទួលស្គាល់លោកកឹម សុខា ជា ប្រធានថ្នាក់ដឹកនាំតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាប្រធានក្រុមមតិភាគតិចនៅរដ្ឋសភា ជំនួសលោកសម រង្ស៊ី  ហើយសម្តេចហ៊ុន សែន ក៏បានប្រកាសទទួលស្គាល់លោកកឹម សុខា ជា គូសន្ទនាថ្មី ជំនួសឱ្យលោកសម រង្ស៊ី ដែលកំពុង និរទេសខ្លួន នៅក្រៅប្រទេស ដើម្បីពិភាក្សា បញ្ហាសំខាន់ៗនានារបស់ប្រទេសជាតិ ។

ជុំវិញការផ្លាស់ប្តូរតំណែងប្រធានថ្នាក់ដឹកនាំតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នេះ មុនពេលរដ្ឋសភាចេញសេចក្តីប្រកាសទទួល ស្គាល់លោកកឹម សុខា ជាប្រធានក្រុមមតិភាគ តិចនៅរដ្ឋសភា លោកសម រង្ស៊ី បានលើក ឡើងតាមបណ្តាញសង្គម Twitter កាលពីថ្ងៃ ទី០៥ ខែធ្នូ ឆ្នាំ២០១៦ ថា “ក្នុងនាមប្រធាន ស្តីទីគណបក្សសង្គ្រោះជាតិ លោកកឹម សុខា បានក្លាយជាប្រធានថ្នាក់ដឹកនាំតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ។ សមភាគីគណបក្ស ប្រជាជនកម្ពុជារបស់លោកកឹម សុខា គឺលោក ស ខេង”។

លោកសម រង្ស៊ី បានសរសេរបន្តថា “ក្នុង នាមជាប្រធានគណបក្សសង្គ្រោះជាតិ ខ្ញុំនៅ តែជាប្រធានក្រុមមតិភាគតិច (ដូចដែលបាន បញ្ជាក់ក្នុងបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា)។ សមភាគីរបស់ខ្ញុំ គឺលោកហ៊ុន សែន”។

ប៉ុន្តែនៅពេលដែលលោកកឹម សុខា ត្រូវបាន ប្រធានរដ្ឋសភា ចេញសេចក្តីប្រកាសទទួលស្គាល់ ជាថ្នាក់ដឹកនាំតំណាងរាស្ត្រគណបក្សសង្គ្រោះ- ជាតិ និងជាប្រធានក្រុមមតិភាគតិចនៅរដ្ឋសភា ព្រមទាំងមានការថ្លែងបញ្ជាក់ពីសម្តេចនាយក- រដ្ឋមន្ត្រីហ៊ុន សែន ប្រធានគណបក្សប្រជាជន កម្ពុជា ថា លោកកឹម សុខា ជាគូសន្ទនារបស់ សម្តេច សម្រាប់បញ្ជាការងារប្រទេសជាតិ នោះ មក លោកសម រង្ស៊ី បានកប់យោបល់ តែលោក បានបញ្ជាក់ថា តំណែងមិនសំខាន់ សម្រាប់រូប លោក។។

លោកសម រង្ស៊ី បានសរសេរនៅក្នុងហ្វេស- ប៊ុករបស់លោក កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ ថា “តំណែងមិនសំខាន់ទេ អ្វីដែលសំខាន់ គឺភាព ទៀងត្រង់ និងភាពថ្លៃថ្នូររបស់យើងម្នាក់ៗ។ ខ្ញុំសុខចិត្តធ្វើអ្វីៗទាំងអស់ ឱ្យតែប្រទេសជាតិ យើងបាននៅគង់វង្ស ហើយឈានទៅរកភាព រុងរឿង។ គេបណ្តេញខ្ញុំពីរដ្ឋសភា គេដកអភ័យ- ឯកសិទ្ធិ គេកាត់ទោសឱ្យជាប់ពន្ធនាគារ គេចេញ ដីកាចាប់ខ្លួន គេហាមឃាត់ និងរារាំងមិនឱ្យវិល ត្រឡប់មកប្រទេសកំណើតវិញ គេបកស្រាយ រដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងរដ្ឋសភា តាម តែអំពើចិត្តរបស់គេ។ តែខ្ញុំ សម រង្ស៊ី នៅតែ សម រង្ស៊ី ដដែល ហើយភាពស្មោះត្រង់របស់ ខ្ញុំចំពោះប្រជារាស្ត្រខ្មែរ នៅតែស្មោះត្រង់ជានិច្ច រហូតដល់ដង្ហើមចុងក្រោយរបស់ខ្ញុំ”។

ចំណែកលោកកឹម សុខា ប្រធានស្តីទី គណបក្សសង្គ្រោះជាតិ បានថ្លែងនៅក្នុងអង្គ- សភា កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ ក្រោយ ពេលទទួលបានតំណែងជាប្រធានក្រុមមតិភាគ តិចនៅរដ្ឋសភា និងបានចាប់ដៃគូសន្ទនាជាមួយ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ប្រធានគណ- ប ក្សប្រជាជនកម្ពុជា ថា តំណែងតួនាទី មិនសំខាន់ សម្រាប់រូបលោកទេ តែអ្វីដែលសំខាន់ គឺត្រូវធ្វើ យ៉ាងណា នាំមកនូវឯកភាពជាតិ និងប្រយោជន៍ សម្រាប់ជាតិ។

លោកកឹម សុខា មានប្រសាសន៍ថា  “ថ្ងៃ នេះ ដូចសម្តេចនាយកបានជម្រាបហើយថា ការដែលវិលមកចូលរួមក្នុងរដ្ឋសភា ចាប់ផ្តើម ឡើងវិញនេះ គឺក្រោយអំពីខ្ញុំបានពិភាក្សាបញ្ហា កិច្ចការមួយចំនួន ពីរឿងបញ្ហាប្រទេសជាតិ ជាមួយសម្តេចតេជោ នាយករដ្ឋមន្ត្រី ហើយ យើងបានរកឃើញនូវចំណុចរួមខ្លះៗពីការបង្រួប- បង្រួមជាតិ ឯកភាពជាតិ ដើម្បីឱ្យមានស្ថិរភាព សន្តិភាព និងការរីកចម្រើនរបស់ប្រទេសជាតិ យើង ដល់ប្រជាពលរដ្ឋយើង។ ដូច្នេះហើយ បានជាថ្ងៃនេះ យើងនៅទីនេះ ដើម្បីធ្វើដំណើរ ឆ្ពោះទៅរកគោលដៅ អ្វីដែលជាការខ្វះខាត ឬការខ្វែងគំនិតគ្នា វាជាការធម្មតាទេ នៅក្នុង សង្គមប្រជាធិបតេយ្យ ហើយគណបក្ស២នេះ គឺមួយជាគណបក្សក្នុងរដ្ឋាភិបាល មួយជាគណ- បក្សក្រៅរដ្ឋាភិបាល។ អ៊ីចឹងតែងតែមាន ឬ អាចមានមតិស្របគ្នា អាចមានមតិផ្ទុយគ្នាជា ការធម្មតា។ ប៉ុន្តែអ្វីដែលយើងត្រូវធ្វើទៅមុខ ទៀត គឺស្វែងរកឯកភាពជាតិ ដើម្បីឱ្យជាតិ យើងបានរីកចម្រើន ហើយការរិះគន់ ការទិតៀន យ៉ាងណាមកលើគោលជំហរ ឬការធ្វើការងារ បស់ខ្ញុំផ្ទាល់ ក៏ដូចជាគណបក្សសង្គ្រោះជាតិ យើងខ្ញុំសូមស្វាគមន៍ក្នុងគោលដៅស្ថាបនាប្រកប ទៅដោយសីលធម៌ សេចក្តីថ្នូរ គឺចៀសវាងនូវ ការជេរប្រមាថ លាបពណ៌ ដែលនាំឱ្យមានការ ឈឺចាប់ នាំឱ្យមានការបែកបាក់សង្គម។ នេះជា អ្វីដែលខ្ញុំបានជជែកជាមួយសម្តេចនាយករដ្ឋ- មន្ត្រីរួចហើយៗយើងនាំគ្នាព្យាយាមធ្វើការងារ នេះ ឱ្យបានសម្រេចដល់គោលដៅដែលយើង ចង់បានទាំងអស់គ្នា។ ចំពោះតំណែង តួនាទី មុខងារ វាគ្រាន់តែជាមធ្យោបាយសម្រាប់យើង ធ្វើដំណើរទៅរកផ្លូវនោះទេ។ ដូច្នេះបើសិនជា តួនាទីធំប៉ុនណាក៏ដោយ ខ្ពស់ប៉ុនណាក៏ដោយ តែបើយើយដើរខុសគោលដៅដែលយើងចង់ បានជាមួយគ្នាហ្នឹងក៏វាអត់អាចជោគជ័យដែរ។ ដូច្នេះថ្ងៃនេះ ខ្ញុំសូមអរគុណដល់អង្គសភាទាំង- មូលដែលបានសម្រេចចិត្ត ហើយយើងនឹងបន្ត ធ្វើការជាមួយគ្នាក្នុងក្របខ័ណ្ឌធ្វើការជាមួយ គ្នាដោះស្រាយបញ្ហាខ្មែរនិងខ្មែរ ដែលខ្ញុំបាន ឯកភាពជាមួយសម្តេចនាយកហើយថា យើង ត្រូវតែដោះស្រាយខ្មែរនិងខ្មែរ ពីព្រោះយើង បានធ្លាប់មានពិសោធន៍ច្រើនឆ្នាំមកហើយ ក្នុង បញ្ហាដែលយើងមានទំនាស់ធំៗ រហូតដល់យើង សង្គ្រាមផង ប៉ុន្តែទីបញ្ចប់ គឺខ្មែរនិងខ្មែរអង្គុយ និយាយជាមួយគ្នា ហើយថ្ងៃនេះ ជាថ្ងៃចាប់ផ្តើម យើងត្រូវប្រុងប្រយ័ត្នទាំងអស់គ្នា ធ្វើម៉េច កុំឱ្យមានការរំខានណាមួយដែលធ្វើឱ្យដំណើរការរបស់យើងអត់ដល់គោលដៅរបស់យើង។ អ៊ីចឹងខ្ញុំសុំបងប្អូនជនរួមជាតិខ្មែរទាំងអស់ លោក មេត្តារង់ចាំមើល សូមលោកចូលរួមជាមួយយើង ខ្ញុំ ដើម្បីធ្វើដំណើរទៅដល់នូវគោលដៅមួយ ឯកភាពជាតិ សន្តិភាព និងអភិវឌ្ឍន៍សម្រាប់ជាតិ និងប្រជាពលរដ្ឋយើង”។

ដោយសារតែមានមន្ទិលសង្ស័យអំពីទំនាស់ ក្នុងតំណែងតួនាទីរវាងប្រធាន និងអនុប្រធាន គណបក្សសង្គ្រោះជាតិ (លោកសម រង្ស៊ី និង លោកកឹម សុខា) និងស្របពេលលោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ហាក់បង្ហាញ ភាពស្និទ្ធស្នាលជាមួយសម្តេចហ៊ុន សែន ប្រធាន គណបក្សកាន់អំណាច ព្រមទាំងបានប្រកាស ជំហរចូលរួមធ្វើការងារជាមួយគ្នាយ៉ាងពេញ លេញ ដើម្បីប្រយោជន៍ជាតិទៀតផងនោះ ទើបសមាជិក និងសកម្មជនគណបក្សប្រឆាំង ស្នើឱ្យលោកកឹម សុខា ទៅជួបលោកសម រង្ស៊ី ផ្ទាល់នៅក្រៅប្រទេស ដើម្បីជម្រះមន្ទិលសង្ស័យ៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES