Friday, March 29, 2024
Homeព័ត៌មានជាតិប្រ​ធានា​ធិបតី​ហ៊្វី​លី​ពីន មក​ទស្សន​​កិច្ច កម្ពុជា

ប្រ​ធានា​ធិបតី​ហ៊្វី​លី​ពីន មក​ទស្សន​​កិច្ច កម្ពុជា

ភ្នំពេញ ៖ លោករ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) ប្រធានាធិបតីនៃប្រទេសហ្វីលីពីន អមដំណើរដោយកីឡាករប្រដាល់ពិភពលោក ដ៏ល្បីឈ្មោះ លោកម៉ែននី ប៉ាគីវអាវ បានអញ្ជើញ មកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី ១៣-១៤ ខែធ្នូ ឆ្នាំ២០១៦។

សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ឱ្យដឹងតាមរយៈ ទំព័រហ្វេសប៊ុកផ្លូវការ កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ថា “កម្ពុជារីករាយស្វាគមន៍ដំណើរ ទស្សនកិច្ចរបស់លោកប្រធានាធិបតីហ៊្វីលីពីន  នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ នេះ លោកប្រធានាធិបតីហ្វីលីពីន លោករ៉ូឌ្រីហ្គោ ឌូតឺតេ Rodrigo Duterte នឹងអញ្ជើញមក បំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹងនឹងនេះ កីឡាករប្រដាល់ដ៏ ល្បីល្បាញរបស់ហ៊្វីលីពីន លោកម៉ែននី ប៉ាគីវអាវ ក៏នឹងអញ្ជើញអមដំណើរលោកប្រធានាធិបតី មកប្រទេសកម្ពុជាផងដែរ។

នៅកម្មវិធីទស្សនកិច្ចនេះ លោក Rodrigo Duterte នឹងអញ្ជើញចូលជួបបង្គំគាល់ និង សវនាការជាមួយព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។ កម្មវិធីបន្តបន្ទាប់ គឺលោកប្រធានាធិបតី នឹងអញ្ជើញជួបសំណេះសំណាលពិភាក្សាការងារ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាពផងដែរ។

ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា លោក ប្រធានាធិបតី មានកម្មវិធីជួបសំណេះសំណាល ជាមួយពលរដ្ឋហ៊្វីលីពីន ដែលកំពុងរស់នៅធ្វើការនៅកម្ពុជាទៀតផង។ ថ្នាក់ដឹកនាំប្រទេស ទាំងពីរ កម្ពុជា-ហ៊្វីលីពីន នឹងធ្វើជាសាក្សី ក្នុង ពិធីចុះហត្ថលេខាលើឯកសារចំនួន២ រួមមាន អនុស្សារណៈស្តីពីកិច្ចសហប្រតិបត្តិការក្នុងការ ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងអនុស្សា- រណៈនៃកិច្ចព្រមព្រៀងស្តីពីសហប្រតិបត្តិការ លើវិស័យកីឡា”។

គួរបញ្ជាក់ថា តាមកម្មវិធីដែលគ្រោងទុក នៅយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ លោក Rodrigo Duterte ប្រធានាធិបតីហ៊្វីលីពីន នឹងសម្រាកនៅសណ្ឋាគារ សូហ្វីតែល ភូគីត្រា រាជធានីភ្នំពេញ ហើយអំឡុងពេលស្នាក់នៅ នោះ លោកនឹងជួបសំណេះសំណាលជាមួយ ពលរដ្ឋហ៊្វីលីពីន ដែលកំពុងរស់នៅធ្វើការនៅ កម្ពុជា។ បន្ទាប់មកនៅព្រឹកថ្ងៃទី១៤ ធ្នូ លោក Rodrigo Duterte នឹងចូលបង្គំគាល់ និង សវនាការជាមួយព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ លុះរសៀលថ្ងៃ ដដែល លោកប្រធានាធិបតីនឹងអញ្ជើញជួប សំណេះសំណាលពិភាក្សាការងារជាមួយសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមាន សន្តិភាព។ លោក Rodrigo Duterte ប្រធា- នាធិបតីហ៊្វីលីពីន នឹងធ្វើដំណើរចាកចេញពី ប្រទេសកម្ពុជាវិញ នៅវេលាម៉ោង៩និង៣០ នាទីយប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ ឆ្ពោះទៅ ប្រទេសសិង្ហបុរី ប៉ុន្តែនៅមុនពេលចាកចេញពី ព្រះរាជាណាចក្រកម្ពុជា លោក Rodrigo Duterte នឹងអញ្ជើញចូលរួមពិធីលាងសាយ- ភោជ ដែលរៀបចំឡើងនៅក្នុងព្រះបរមរាជវាំងផងដែរ។

សូមរំលឹកថា លោក Rodrigo Duterte បានក្លាយជាប្រធានាធិបតីហ៊្វីលីពីនទី១៦ ដែល បានឡើងកាន់តំណែង កាលពីថ្ងៃទី៣០ ខែ មិថុនា ឆ្នាំ២០១៦ នៅវិមាន Malacanang ក្នុងរដ្ឋធានីម៉ានីល បន្ទាប់ពីលោកបានជាប់ឆ្នោត កាលពីថ្ងៃទី០៩ ខែឧសភា ដោយទទួលបាន សំឡេងគាំទ្រ ជាង១៦លាននាក់ លើគូប្រកួត ប្រជែងម្នាក់ទៀត គឺលោក Manel Roxas ដែលទទួលបានតែ៧លានសម្លេងប៉ុណ្ណោះ។

លោក Rodrigo Duterte បានក្លាយជា ប្រធានាធិបតីដ៏ល្បីល្បាញមួយរូប នៅតំបន់ អាស៊ី ដោយការដាក់ចេញយុទ្ធនាការប្រយុទ្ធ ប្រឆាំង លើបញ្ហាគ្រឿងញៀន ដែលបានចាក់ ស្រែះក្នុងប្រទេសអស់ជាច្រើនទស្សវត្សរ៍មក ហើយនោះ។ លោកបានប្រកាស់បាញ់សម្លាប់ រាល់ជនជួញដូរគ្រឿងញៀន ដោយមិនខ្លាច ការរិះគន់លើបញ្ហាសិទ្ធិមនុស្សនោះឡើយ ដែល ជាហេតុធ្វើឱ្យពលរដ្ឋហ៊្វីលីពីនពេញចិត្តជាខ្លាំង។ ហើយអ្វីដែលនាំឱ្យពិភពលោក ចាប់អារម្មណ៍ លោកខ្លាំងនោះ គឺការផ្លាស់ប្តូររបត់នយោបាយ  ក្នុងបញ្ហាសមុទ្រចិនខាងត្បូង ដោយបានងាក ពីការគាំទ្រប្រទេសអាមេរិក មកគាំទ្រប្រទេស ចិន ជាគូជំលោះទៅវិញ។ មិនតែប៉ុណ្ណោះ លោក Rodrigo Duterte បានប្រើសម្តីដោយមិនសំចៃ មាត់ក្នុងការរិះគន់គោលនយោបាយ និងជេរ ប្រមាថប្រធានធីបតីអាមេរិក បារ៉ាក់ អូបាម៉ា៕

RELATED ARTICLES