Wednesday, April 24, 2024
Homeព័ត៌មានជាតិតប​ការ​ចោទ​និរទេស​អ្នក​នាំ​ពាក្យ​រាជ​រដ្ឋា​ភិបាល​ថា លោក​សម រង្ស៊ី និរទេស​ខ្លួន ដោយ​ស្មគ្រ័​ចិត្ត

តប​ការ​ចោទ​និរទេស​អ្នក​នាំ​ពាក្យ​រាជ​រដ្ឋា​ភិបាល​ថា លោក​សម រង្ស៊ី និរទេស​ខ្លួន ដោយ​ស្មគ្រ័​ចិត្ត

ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោកផៃ ស៊ីផាន រដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រី បានបញ្ជាក់ឆ្លើយតបទៅលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលបានលើក ឡើងចោទប្រកាន់រាជរដ្ឋាភិបាលដែលដឹកនាំ ដោយសម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែន ថាបាន និរទេសរូបលោកចេញពីប្រទេសកម្ពុជា ៣ដង មកហើយនោះថា លោកសម រង្ស៊ី ដែលជា ទណ្ឌិតនៅក្នុងបទ “បរិហារកេរ្តិ៍ជាសាធារណៈ” នោះ បានគេចវេះពីសំណាញ់ច្បាប់ ក្រោមរូបភាព “និរទេសខ្លួនដោយស្មគ្រ័ចិត្ត” ហើយខំកាឡៃ បញ្ហាផ្ទាល់ខ្លួនដែលពាក់ព័ន្ធនឹងតុលាការ ទៅ ជារឿងនយោបាយ បោកប្រាស់សាធារណជន។

លោកផៃ ស៊ីផាន បានសរសេរនៅក្នុង ទំព័រហ្វេសប៊ុករបស់លោក កាលពីរសៀលថ្ងៃទី២៦  ខែធ្នូ ឆ្នាំ២០១៦ ថា “គោរពជម្រាបជូនបណ្តាញ សារព័ត៌មាន និងប្រិយមិត្ត ធពធស ការបង្គាប់ ឱ្យបណ្តាញសារព័ត៌មានថាតាមនូវបំណងគេច វេះពីការពិតនោះ វាជាការរំលោភរួចទៅហើយ គឺមិនត្រឹមតែការរំលោភដោយពាក្យពេចន៍ ដែល ទណ្ឌិតសម រង្ស៊ី ប្រឌិតនិងបំភ្លៃប៉ុណ្ណោះទេ ក៏ ប៉ុន្តែទណ្ឌិតរូបនេះ បានយកបណ្តាញសារព័ត៌មាន ទាំងនោះជាឧបករណ៍ផ្សាយបំផុសនិងបោកប្រាស់ សាធារណជនពីការពិតដែលទណ្ឌិតរូបនេះ គេច វេះក្រោមរូបភាព “និរទេសខ្លួនដោយស្មគ្រ័ចិត្ត” ដែលជាពាក្យនៃចំណងជើងឆក់ឱកាសយកប្រៀប នៅក្នុងរឿងនយោបាយខំកាឡៃយកបញ្ហាផ្ទាល់ ខ្លួនដែលពាក់ព័ន្ធនឹងរឿងតុលាការនៅក្នុងបទ ចោទប្រកាន់ពីការ រំលោភច្បាប់នៃ “បទបរិហារ កេរ្តិ៍ជាសាធារណៈ” នោះ មិនគិតពីការចូលរួម ប្រឌិតព័ត៌មាន និងឯកសារក្លែងក្លាយទិសដៅ ញុះញ៉ង់បំបែកបំបាក់សង្គមជាតិ ក៏ដូចជាប៉ះពាល់ ដល់សន្តិសុខជាតិនិងសណ្តាប់ធ្នាប់សាធារណៈ។

ការរត់គេចខ្លួនដោយស្ម័គ្រចិត្តរបស់ទណ្ឌិត សម រង្ស៊ី ចាប់ផ្តើមពីកូរ៉េខាងត្បូង ទៅកាន់ ប្រទេសបារាំង ដោយគាត់ជាជនជាតិបារាំងផង នោះ (មានសញ្ជាតិជាបារាំង) បានធ្វើឱ្យសកម្មជន និងអ្នកគាំទ្រ ជណភ្រ ហួសចិត្តនិងខកចិត្ត ពីសកម្មភាពរបស់ទណ្ឌិតនេះ។ នៅពេលនោះ ខ្លួនផ្ទាល់របស់ទណ្ឌិត បានធ្វើការបកស្រាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយដែលធ្វើឱ្យសាធារណជន ជាតិនិងអន្តរជាតិ យល់ឃើញថា ជាយុទ្ធសាស្ត្រ នយោបាយ ក្នុងការ “ស្ម័គ្រចិត្តភៀសខ្លួន” ដើម្បី បង្កើតជាទម្ងន់ និងរូបភាពនយោបាយ ក្នុងការ លាក់បាំងរឿងឯកជនផ្ទាល់ខ្លួនពាក់ព័ន្ធនឹងរឿង តុលាការ។

នៅក្នុងរយៈពេលនៃការភៀសខ្លួនដោយ ស្មគ្រ័ចិត្តរបស់ទណ្ឌិតសម រង្ស៊ី បង្កចលនា នយោបាយគៀងគរបរទេស យកកម្ពុជាជាខ្មាំង ដោយប្រឌិតរូបភាពនិងសារជាតិប្រឆាំង ឬ បំផ្លាញកិច្ចទំនាក់ទំនងល្អ និងសហប្រតិបត្តិការ រវាងប្រជាជាតិកម្ពុជា និងប្រជាជាតិបរទេស មួយចំនួន។ បន្ថែមពីនេះទៅទៀត ទណ្ឌិតសម រង្ស៊ី នេះ ក៏យកកម្មករកម្ពុជាជាសត្រូវ និង ជាទិសដៅក្នុងការបំផ្លាញ ដោយហាម អ្នក បណ្តាក់ទុន និងអ្នកជំនួញបរទេស ផ្អាកធុរកិច្ច សកម្មភាពជំនួញ ដែលធ្វើឱ្យប៉ះពាល់ដល់ កម្មករផ្ទាល់ ក៏ដូចជាក្រុមគ្រួសាររបស់គេ។ នេះ ជាឧបាយកលដ៏កំសាកមួយដែលយកបញ្ហាផ្ទាល់ខ្លួននៅក្នុងរឿងតុលាការ មកដូរជាមួយរឿង ជាតិ និងរឿងកម្មករ ដែលអាចថាបាន ទណ្ឌិត រូបនេះយកឈាមខ្មែរទាំងមូល ជាកម្រាលព្រំ ជាន់ជើងដើម្បីជាមហច្ឆិតាអំណាចរបស់ខ្លួនតែ ប៉ុណ្ណោះ។ រីឯការលើកតម្កើងតម្លៃខ្លួន ប្រៀបធៀបជាមួយឥស្សរជនខ្មែរមួយចំនួន ជាពិសេស ព្រះករុណា ព្រះបាទព្រះបរមរតនកោដ្ឋ ដែល ព្រះអង្គចាកចេញទៅកាន់បរទេស គឺនៅក្នុង ការងារពេញបេសកកម្មរបស់ព្រះអង្គ រួមទាំង ការពិនិត្យព្រះរាជសុខភាពរបស់ព្រះអង្គផ្ទាល់  គឺមិនមានរូបភាពប្រហាក់ប្រហែលជាមួយនិង ការគេចខ្លួនរបស់ទណ្ឌិតសម រង្ស៊ីនោះទេ។ ហើយ ព្រះអង្គក៏ពុំមានសញ្ជាតិបរទេសដូចទណ្ឌិតសម រង្ស៊ី ផងដែរ ដែលទណ្ឌិតរូបនេះ បង្កនូវភាព ស្មុគស្មាញ ទាំងទិដ្ឋភាពច្បាប់ក្នុងប្រទេស ក៏ ដូចជាទំនាក់ទំនងល្អរបស់បរទេស ដែលផ្តល់ សញ្ជាតិទីពីរដល់ទណ្ឌិតរូបនេះ។

ខ្ញុំយល់ឃើញថា ផលប្រយោជន៍របស់ កម្ពុជា គឺឋិតនៅលើឧត្តមភាពនៃផលប្រយោជន៍ ច្បាប់របស់ដែនដីកម្ពុជា និងផលប្រយោជន៍ សណ្តាប់ធ្នាប់សាធារណៈកម្ពុជា ហើយបណ្តា អ្នកទទួលខុសត្រូវ ទោះជានៅក្នុងវិស័យនយោបាយ ឬរដ្ឋបាលយ៉ាងណាក៏ដោយ គឺស្ថិតនៅក្នុង សញ្ជាតិខ្មែរជាដាច់ខាត”។

គួរបញ្ជាក់ថា ប្រតិកម្មរបស់លោកផៃ ស៊ីផាន ខាងលើនេះ គឺឆ្លើយតបទៅនឹងការលើក ឡើងរបស់លោកសម រង្ស៊ី ប្រធានគណបក្ស សង្គ្រោះជាតិ កំពុងនិរទេសខ្លួននៅឯក្រៅប្រទេស ដែលបានចោទប្រកាន់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចហ៊ុន សែន បានប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីបណ្តេញ (និរទេស) រូបលោក (សម រង្ស៊ី) ចេញពីប្រទេសកម្ពុជា។

លោកសម រង្ស៊ី បានសរសេរក្នុងទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០១៦ ក្រោមប្រធានបទ “អ្នកនយោបាយ ដែលត្រូវបានគេនិរទេសក្នុងប្រវត្តិសាស្ត្រប្រទេស កម្ពុជា” ដែលមានខ្លឹមសារថា “ការនិរទេស គឺ ជាវិធានការនយោបាយតាមរបៀបផ្តាច់ការ ដែល រដ្ឋអំណាចណាមួយអនុវត្តចំពោះតួអង្គនយោ- បាយណាម្នាក់ ដែលគេចង់បញ្ឈប់សកម្មភាព នយោបាយ ដោយបំបាត់វត្តមាន គឺបណ្តេញ ចេញពីប្រទេសកំណើតរបស់តួអង្គនយោបាយ នោះ ។

ក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជា មានតួ- អង្គនយោបាយយ៉ាងតិច ៤រូប ដែលត្រូវរដ្ឋអំណាចក្នុងសម័យណាមួយ បាននិរទេសមិនឱ្យ មានវត្តមាននៅលើទឹកដីប្រទេសកម្ពុជា ដោយ- សារតែរដ្ឋអំណាចសម័យនោះ មានការភ័យខ្លាច ចំពោះប្រជាប្រិយភាពរបស់ឥស្សរជនប្រឆាំង គេនោះ ដែលអាចផ្តួលរំលំរបបគេ។

ឥស្សរជននយោបាយទាំង៤រូប ដែលគេ បាន ឬកំពុងនិរទេសនោះ មានដូចតទៅ ៖

១-លោកសឺង ង៉ុកថាញ់ (១៩០៨-១៩៧៧) ត្រូវបានអាជ្ញាធរអាណានិគមនិយម បារាំង និរទេសចេញពីប្រទេសកម្ពុជា ពីឆ្នាំ ១៩៤៦ ដល់ឆ្នាំ១៩៥១…។

២-លោកប៉ែន សុវណ្ណ (១៩៣៦-២០១៦) ត្រូវបានអាជ្ញាធរអាណានិគមនិយមវៀតណាម និរទេសចេញពីប្រទេសកម្ពុជា ពីឆ្នាំ១៩៨១ ដល់ ឆ្នាំ១៩៩១…។

៣-សម្តេចព្រះនរោត្តម សីហនុ (១៩២២ -២០១២) ត្រូវបានរបបសាធារណរដ្ឋរបស់លោក លន់ នល់ និរទេសព្រះអង្គឱ្យគង់នៅក្រៅប្រទេស ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥។ បន្ទាប់ទៅទៀត ព្រះអង្គត្រូវបានរបបសាធារណរដ្ឋប្រជាមានិត កម្ពុជា (ជា ស៊ីម, ហេង សំរិន, ហ៊ុន សែន) ក្រោមអាណានិគមនិយមវៀតណាម និរទេស ព្រះអង្គឱ្យគង់នៅក្រៅប្រទេស ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩១…។

៤-លោកសម រង្ស៊ី (កើតឆ្នាំ ១៩៤៩) ត្រូវបានរបបផ្តាច់ការរបស់លោកហ៊ុន សែន និរទេស ឱ្យនៅក្រៅប្រទេស៣ដងជាបន្តបន្ទាប់ គឺលើកទី១ ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០០៦, លើក ទី២ ពីឆ្នាំ ២០០៩ ដល់ឆ្នាំ២០១៣ និងលើកទី ៣ ពីឆ្នាំ២០១៥ មកដល់បច្ចុប្បន្ន…។

លោកសម រង្ស៊ី បានសរសេរបន្ថែមថា មូលហេតុនៃការនិរទេសនេះ គឺមិនខុសពីមូលហេតុនៃការនិរទេសលោកសឺង ង៉ុកថាញ់ លោក ប៉ែន សុវណ្ណ និងសម្តេចព្រះនរោត្តម សីហនុ ក្នុង សម័យមុនៗនោះទេ។ និយាយឱ្យខ្លី គឺលោកហ៊ុន សែន មានការភ័យខ្លាចចំពោះប្រជាប្រិយភាព របស់លោកសម រង្ស៊ី ដែលកំពុងតែប្រមែប្រមូល កម្លាំងខ្មែរអ្នកស្នេហាជាតិ អ្នកប្រជាធិបតេយ្យ និងអ្នកស្រលាញ់យុត្តិធម៌ ឱ្យរួបរួមគ្នាក្នុងជួរ គណបក្សសង្គ្រោះជាតិ ដើម្បីនាំមកនូវការផ្លាស់- ប្តូរនៅប្រទេសកម្ពុជា ស្របតាមឆន្ទៈប្រជារាស្ត្រ ខ្មែរទាំងមូល។ ក្នុងគោលបំណងបញ្ឈប់សកម្មភាពនយោបាយរបស់លោកសម រង្ស៊ី ដោយ បង្ករឿងកុំឱ្យអ្នកប្រឆាំងនេះមានវត្តមាននៅ លើទឹកដីប្រទេសកម្ពុជាទៀត របបលោកហ៊ុន សែន បាននិងកំពុងប្រើតុលាការអាយ៉ងរបស់ គេ ដើម្បីលាបពណ៌ និងផ្តន្ទាទោសលោកសម រង្ស៊ី សព្វគ្រប់បែបយ៉ាងទាំងអស់ យ៉ាងអយុត្តិធម៌ជាទីបំផុត។ តែលោកហ៊ុន សែន យល់ខុស ទាំងស្រុង ក្នុងការនឹកស្មានថា អាចកាត់បន្ថយ ឥទ្ធិពលនយោបាយរបស់លោកសម រង្ស៊ី ពីព្រោះសម័យនេះ មិនដូចសម័យមុនៗទេ ដោយសារតែក្នុងសម័យបច្ចុប្បន្ននេះ មានមធ្យោបាយ ផ្សព្វផ្សាយព័ត៌មាន និងទំនាក់ទំនងគ្នាទៅវិញ ទៅមក ប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត ដូចជា បណ្តាញសង្គម ធាចបៀកៀ ជាដើម។ ម៉្យាង វិញទៀត ឧត្តមគតិលោកសម រង្ស៊ី បានជ្រួតជ្រាបទៅក្នុងបេះដូងប្រជារាស្ត្រខ្មែររួចទៅហើយ មានន័យថា សម រង្ស៊ី មិនមែនគ្រាន់តែជាបុគ្គល មួយរូបទេ តែមាន សម រង្ស៊ី រាប់លាននាក់ នៅទូទាំងប្រទេសកម្ពុជា ដែលនឹងនាំមកនូវការ ផ្លាស់ប្តូរឱ្យទាល់តែបាន នៅឆ្នាំ២០១៧ និង ២០១៨…៕

ដោយ ៖ ខៀវទុំ

RELATED ARTICLES